សន្និសីទ TechCamp កម្ពុជា ក្រោមប្រធានបទស្តីពីការការពារផ្លូវទឹកនៅតាមដងទន្លេមេគង្គ

សន្និសិទ TechCamp នឹងត្រូវឡើងនៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី 24-25 ខែកញ្ញា ឆ្នាំ​ ២០១៦ នេះ។ ព្រឹត្តិការណ៍ TechCamp នេះនឹងផ្តោតទៅលើបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ផ្លូវទឹកនៅតាមដងទន្លេមេគង្គក្រោម។ សន្និសីទនេះសង្ឃឹមថានឹងផ្តល់ឱ្យយុវជនវ័យក្មេងនិងអង្គការសង្គមស៊ីវិលនូវឧបករណ៍ដែលចាំបាច់ក្នុងការតស៊ូមតិនិងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផ្លូវទឹក។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ផ្លូវទឹកទន្លេមេគង្គបានផ្តល់អោយកម្ពុជានូវធនធានដ៏សម្បូរបែបរួមបញ្ចូលទាំងការក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការនេសាទ។ ទន្លេនេះបាននាំមកនូវដីល្បាប់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់កំណើនទិន្នផលស្រូវជាង 100 តោនជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នទន្លេនេះត្រូវបានគំរាមកំហែងដោយការតំឡើងទំនប់វារីអគ្គិសនីទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនដែលជាកន្លែងដែលទន្លេមេគង្គបានចាប់ផ្តើមនៅទីនោះ។ ទំនប់មួយចំនួនក្នុងចំនោមទំនប់ទាំងនេះនឹងទប់ស្កាត់ទឹកទន្លេដែលជាដៃទន្លេដ៏ធំមួយរបស់ទន្លេមេគង្គរួមមានទន្លេសេសាន និងទន្លេស្រែពក។

សន្និសីទ TechCamp កម្ពុជានឹងផ្តល់ឱកាសអោយអ្នកដឹកនាំវ័យក្មេងដែលមានអាយុចាប់ពី 20-30 ឆ្នាំ មកពីប្រទេសកម្ពុជា វៀតណាម និងប្រទេសដទៃទៀតដើម្បីធ្វើការអភិវឌ្ឍន៍ជាក់ស្តែង ផ្តល់ដំណោះស្រាយដែលមានមូលដ្ឋានលើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមដែលពួកគេអាចប្រឈមមុខទាក់ទងទៅនឹងទន្លេមេគង្គ។ អ្នកចូលរួមអាចមកពីបណ្តាអង្គការក្រៅរដ្ឋាភិបាល (NGOs) ក្រុមសង្គមស៊ីវិល និស្សិតសាកលវិទ្យាល័យឬអង្គការផ្សេងៗដែលមានគំនិតដូចគ្នា ។

តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបានឱកាសដើម្បីស្វែងយល់អំពីផ្នែកជាច្រើនដែលទាក់ទងទៅនឹងការការពារផ្លូវទឹករបស់ទន្លេមេគង្គ។ ផ្នែកទាំងនេះរួមបញ្ចូលទាំងការរៀបចំសម្រាប់ការតស៊ូមតិសម្រាប់ទឹកស្អាតនិងធនធាន, ស្វែងយល់ពីរបៀបដើម្បីកំណត់ប្រភពនៃការចម្លងរោគនៅក្នុងទឹក, ការតាមដានជំរកត្រី និងវាស់ស្ទង់កំរិតទឹកទន្លេមេគង្គ។

ប៉ុន្តែ TechCamp មិនគ្រាន់តែស្វែងរកដំណោះស្រាយធម្មតានេះទេ, ពួកគេក៏ស្វែងរកមធ្យោបាយថ្មីដើម្បីអប់រំដល់សាធារណជនផងដែរ។ ដូច្នេះអ្នកអាចនាំមកជាមួយនូវយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការរក្សាផ្លូវទឹកអោយបានស្អាត, ឬក៏ការអភិវឌ្ឍន៍យុទ្ធសាស្រ្តមួយដោយប្រើសារជាអក្សរដើម្បីអោយជ្រួតជ្រាបដល់អ្នកដែលរស់នៅនៅក្នុងតំបន់ជនបទ។

គំនិតផ្សេងទៀតដូចជាការស្វែងរកវិធីដើម្បីបង្កើតការស្ទង់មតិលើបណ្តាញឬដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីប្រមូលមតិសាធារណៈអំពីការបំពុលបរិស្ថានក៏នឹងត្រូវបានស្វាគមន៍ផងដែរ! អ្នកចូលរួមនឹងមានឱកាសដើម្បីធ្វើជាដៃគូជាមួយអ្នកជំនាញនៅក្នុងវិស័យនេះក្នុងការសហការបង្កើតជាដំណោះស្រាយបច្ចេកវិទ្យាឬយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាទាក់ទងទៅនឹងផ្លូវទឹក។

រាល់កិច្ចការទាំងអស់ទាំងនេះក៏ស្របជាមួយគោលបំណងផ្សេងទៀតដែល TechCamp មានផងដែរដើម្បីលើកកម្ពស់ដល់ការអប់រំលើ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)។ សម្រាប់អ្នកជំនាន់ក្រោយ មនុស្សជាច្រើនជឿជាក់ថាការអប់រំអំពី STEM  គឺជាផ្លូវដើម្បីឆ្ពោះទៅមុខ ជាពិសេសនៅក្នុងលក្ខខណ្ឌនៃឱកាសការងារនោះដែលវាអាចនាំឱ្យមានសម្រាប់យុវជនកម្ពុជា។

កត្ដាមួយដែលអ្នកចូលរួមទាំងអស់នឹងត្រូវមានជារួមនោះគឺថា ពួកគេទាំងអស់នោះជាសមាជិកនៃគំនិតផ្តួចផ្តើមយុវជនក្នុងភាពអ្នកដឹកនាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (YSEALI) ជាអង្គការមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលស្វែងរកការកសាងសមត្ថភាពដឹកនាំចំពោះយុវជននៅក្នុងតំបន់ និងដើម្បីលើកកម្ពស់លើកិច្ចសហប្រតិបត្តិការតាមច្រកព្រំដែនដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់។ ការអញ្ជើញត្រូវបានផ្ញើតាមរយៈស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាទៅកាន់ បេសកកម្មសហរដ្ឋអាមេរិកនៅក្នុងប្រទេសវៀតណាម ក៏ដូចជាការអញ្ជើញដោយបើកចំហតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅកម្ពុជាផងដែរ។

សម្រាប់ពត៌មានបន្ថែមអំពីសន្និសីទ TechCamp និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហៈទំព័រ www.techcampglobal.org ។