បច្ចេកវិទ្យា

Tech news in Cambodia, technology news cambodia, technology news asia, tech news asia

post-image

សន្និសិទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung

នាពេលថ្មីៗនេះក្រុមហ៊ុន Samsung បាន​រៀបចំ​ស​ន្និ​សិ​ទ​អ្នកអភិ​វ​ឌ្ឈ​ន៍​របស់​ពួក​គេ​ជា​លើក​ដំបូង​នៅ​ក្នុងរដ្ឋ San Francisco​​ ដោយមានអ្នក​ចូល​រួមជាង 1300 នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធសឹងតែ ជា​អ្នកជំនាញ​កម្មវិធី ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ អ្នក​ជំនាញ​ឧស្សាហកម្ម​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung ។
ព្រឹត្តិការណ៍​នេះបានផ្តោតយកចិត្តទុកដាក់លើ​ឧបករណ៍​អភិវឌ្ឍន៍ចុងក្រោយ​បំផុត​របស់ Samsung និង SDKs​ ហើយ​មាន​បំណង​ផ្តល់​នូវ​ការ​អនុវត្តន៍ដ៏​ល្អ​បំផុត​និង​ការ​ស្វែងយល់​ពី​ឱកាស​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់ក្រុមហ៊ុន Samsung ទាំងមូល ។
លោក Curtis Sasaki ​​ជា​ប្រធាន​​មជ្ឈមណ្ឌល​ដំណោះស្រាយ​ខាងផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​ចនៅ​ក្រុមហ៊ុន Samsung Electronics បាននិយាយថា “នេះ​គឺ​ជា​សន្និសីទ​មួយ​ដែលអ្នក អភិវឌ្ឍន៍​អាច​សិក្សា​អំពី​ដង្ហើម​នៃផលិតផល​របស់ក្រុមហ៊ុន Samsung ” ​។
ស​ន្និ​សិ​ទ​នេះ​មានវគ្គ​​សិក្សាជាង 40 ដែល​លើកឡើងពីប្រធានបទ​​ដ៏​ទូលំទូលាយ​​រួម​ជាមួយ “ការអនុវត្តជាក់ស្តែង​” សិក្ខាសាលា​និង​ការ​ពិភាក្សា​​។ សុន្ទរកថា​ដែល​បាន​ផ្ដល់​ដោយ​អ្នក​ជំនាញ​លើវិស័យ​នេះបាន​ផ្តោ​ត​លើ​បញ្ហា​ជាច្រើន​ដូចជាការ​អនុវត្តន៍​ដ៏​ល្អ​បំផុត​​នៅ​ក្នុង​ការ​ប្រកួតលេងហ្គេម​ដែលមាន​អេក្រង់​ច្រើនដោយមាននិន្នាការ​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យាដែលអាច ប្រើប្រាស់បាន ​ការបង្កើតកម្មវិធី​សម្រាប់​ Smart TV និងមានអ្វី​ជា​ច្រើន​ទៀត ។
អ្នក​អភិវឌ្ឍន៍​មាន​ឱកាស​ដើម្បី​ស្វែងយល់​និងទទួលបាន​បទពិសោធន៍​ពីការច្នៃប្រឌិត​ចុងក្រោយ​បំផុត​របស់ក្រុមហ៊ុន Samsung ដូចជាពេលថ្មីៗនេះ​មានចេញ​នូវ Mobile SDK s ។ ជាការពិត​ណាស់ SDKs ថ្មីៗចំនួន​ប្រាំត្រូវ​បាន​ប្រកាស​ថានឹងចេញផ្សាយក្នុងគោលបំណង … More

post-image

ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នៅក្នុងរាជធានី ភ្នំពេញ

 
ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នឹងប្រព្រឹត្តទៅនៅក្នុង រាជធានីភ្នំពេញនាថ្ងៃសៅរ៍ទី 10 ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងប្រាំមួយតំបន់នៅទូទាំងពិភពលោកមានដូចជា :
•អនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក
•មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង
•ប្រទេសឥណ្ឌា
•តំបន់អាស៊ីអាគ្នេយ៍
•អាមេរិចឡាទីន
•សហរដ្ឋអាមេរិក អឺរ៉ុបនិងប្រទេសដទៃទៀតនៅលើពិភពលោក
នៅក្នុងព្រឹត្តិការណ៍នេះអ្នកចូលរួមត្រូវដាក់ស្នើគំនិតមួយចំនួនអំពីកម្មវិធីទូរស័ព្ទដែលទាក់ទងទៅនឹងជំនាញដូចខាងក្រោម:
•សហគ្រាស / ដំណោះស្រាយអាជីវកម្មខ្នាតតូច ការអប់រំ និងមិនសម្រាប់ប្រាក់ចំណេញ
•សង្គមកិច្ច / ផលិតភាពផ្ទាល់ខ្លួន / ហ្គេម / ការកំសាន្ត
អ្នកដែលមកចូលរួមហើយពាំនាំនូវគំនិតល្អៗជាច្រើនអាចនឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ជាឧទាហរណ៍មានឧបករណ៍ Android មួយចំនួនដែលមានតំលៃរហូតដល់ទៅ $ 20,000 ដុលារ។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនឹងបង្ហាញនូវគំនិតផ្តួចផ្តើមមួយចំនួនដែលបង្កើតឡើងដោយសិស្សនិស្សិតនិងអ្នកអភិវឌ្ឍន៏ជានារីផងដែរ។
អ្នកអាចស្វែងយល់ពីព័ត៌មានបន្ថែមនៅទីនេះ: http://www.gdgkh.com

post-image

របៀបប្រើប្រាស់កម្មវិធី Find my iPhone

វាបាននាំអោយយើងយកចិត្តទុកដាក់ពីចំនួនមនុស្សដែលជួបប្រទះការឆក់ទូរស័ព្ទដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ។ ប្រសិនបើទូរស័ព្ទរបស់អ្នកជាទូរស័ព្ទ iPhone នោះអ្នកអាច នឹងមានវិធីដើម្បីតាមដានវានៅពេលដែលវាបាត់ឬត្រូវបានគេលួច ។
ជាការពិតណាស់ក្រុមហ៊ុន Apple បានផ្តល់នូវកម្មវិធីមួយដែលហៅថា Find my Iphone ដែលអាចតាមដានទីតាំងឧបករណ៍ដែលដំណើរការដោយ iOS បាន។ ពីមុនអ្នកអាចរក បាននៅលើ App Store តាំងពីឆ្នាំ 2010 ឥឡូវកម្មវិធីនេះត្រូវបានគេដំឡើងរួចជាស្រេច នៅគ្រប់ទូរស័ព្ទ iPhone ទាំងអស់។
របៀបប្រើប្រាស់កម្មវិធី Find My iPhone
ជំហាន​ទី 1​: ទាញ​យក​និង​ដំឡើង​កម្មវិធី​: ពិនិត្យ​មើល​ប្រសិន​បើ​អ្នក​មាន​កម្មវិធីនៅ​លើ​ទូរស័ព្ទ iPhone ​របស់​អ្នករួច​ហើយ​​។ ប្រសិន​បើ​អ្នក​មិន​មានសូម​ចូល​ទៅ​កាន់ AppStore ហើយ​ដំឡើង​វា​។ គណនី iCloud ដ៏ត្រឹមត្រូវ​មួយ​ត្រូវ​បាន​គេទាមទារ​ដើម្បី​បញ្ចូល​នៅក្នុងកម្មវិធី​នេះ​។
 

ជំហាន​ទី 2​: ការដាក់តំណើរការ​កម្មវិធី​ : នៅពេល​ដែល​បាន​ដំឡើង​រួចហើយ សូម​ចូល​ទៅ​កាន់​ការ​កំណត់​​របស់​អ្នក​ហើយ​បញ្ចូល​ជម្រើស iCloud ។ បន្ទាប់​មក​​រក ​ Find my Phone ហើយ ទទួល​យក​លក្ខខណ្ឌ​នេះ​។

More

post-image

កម្មវិធី KeyMe រក្សាទុកកូនសោរបស់ អ្នកដូចនៅលើពពក

ការជាប់សោ​ដោយខ្លួន​អ្នក​នៅខាងក្រៅផ្ទះមិនសូវជា​បទពិសោធន៍​ដ៏រីករាយប៉ុន្មានទេ​។ វា​ធ្វើ​ឱ្យ​អ្នក​ខ្ជះ​ខ្ជាយ​​ពេល​វេលា​និង​លុយកាក់ជាច្រើន​មួយ​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​។KeyM​​e សន្សំសំចៃ​ពេលវេលា​និង​ថវិកា​រ​ជាមួយ​នឹង​ដំណោះ​ស្រាយ​ជា​លក្ខណៈ​ឌីជីថល​សម្រាប់​អ្នកដែលមានសំណាងមិនល្អដែលបា​នជាប់សោ​​ផ្ទះ​របស់​ពួក​គេ​។
KeyM​​e គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ iOS ដែលអាច​អនុញ្ញាត​ឱ្យ​អ្នក​ស្កេនកូនសោរបស់ អ្នកជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក​។ អ្វីដែលកាន់តែ​ពិសេសជាងនេះទៀតនោះគឺកម្មវិធី​នេះ​បង្កើត​ជាកូដដែលអាចណែនាំអោយជាងសោអាច​អាន​និង​ចម្លងកូនសោ​របស់​អ្នក​ដែល ​បាន​បាត់​​។ KeyM​​e មាន​ជា​ជម្រើស GPS ដើម្បី​ជួយ​អោយអ្នក​អាចរក​ឃើញជាងសោដែល នៅជិតអ្នក​បំផុត​ពី​ទីតាំង​ដែល​អ្នកស្ថិតនៅ​។ ស​ន្ម​ត់​ថា​អ្នក​បាន​​រក្សា​ទុក​ព័ត៌មាន​អំពីសោរបស់​អ្នក​ឬ​អ្នក​អាច​ទាក់​ទង​មក​ជា​ដៃ​គូ​ឬអ្នកដែលនៅជាមួយ​អ្នក​ អ្នក​អាច​ទៅ​រកជាងធ្វើ​សោដែល​នៅជិតអ្នក​ដើម្បី​ចម្លងកូនសោ​របស់​អ្នក​។ ប្រសិន​បើ​ការ​ស្កេន​កូនសោរបាន​ដោយ​ឥត​គិត​ថ្លៃ​នោះអ្នក​នឹង​បង់​ប្រាក់ 10 ដុល្លារ​សម្រាប់​ការ​យក​ព័ត៌មាន​ពីកូន​សោ​របស់​អ្នក​ដែល​ជា​តំលៃ​ដ៏សមរម្យ​ដែល​នឹងសន្សំសំចៃពេល​វេលា​និង​ថវិកា​រ​របស់​អ្នក​​។ ជា​ការ​ពិត​ណាស់នៅ​ពេល​ដែល​អ្នក​បាត់​កូនសោ​របស់​អ្នក​ អ្នក​នឹង​​ទំនង​ជា​ជ្រើស​រើស​យក​ដំណោះស្រាយ​ដែលសុវត្ថិភាព​ហើយ​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​ជាហេតុ​ដែលធ្វើអោយអ្នកចំនាយថវិការ​​ផ្ទាល់​ខ្លួន​អស់ជាង $100 ​។
ដើម្បី​ជួយ​សម្រួល​ដល់​សេវា​នេះ​ KeyMe ​បានបង្កើត​តូបជាច្រើនដើម្បីធ្វើកូន​សោ​របស់​អ្នក​។អ្នក​អាច​រក​ឃើញតូបទាំងនោះ​នៅ​​តាមតំបន់ណាមួយ​នៃ​ទីក្រុង New York នាពេល​បច្ចុប្បន្ន​។ សម្រាប់​អ្នក​ដែល​មិន​​បាន​បាត់សោ​​ ពួក​គេ​អាច​​ចម្លង​សោទុក​តាម​រយៈ​សេវាបញ្ជាទិញតាម អ៊ីម៉េលរបស់​ KeyMe។ ចំពោះ​អ្នកដែលចូលចិត្តបច្ចេកវិទ្យាវិញ ​អ្នក​ប្រើប្រាស់​អាច​ទិញកូនសោ​ថ្មី​​ជាលក្ខណៈ Star War ឬ ​Hello Kitty តាម​ចំណង់ចំនូលចិត្ត ។
ជា​ការ​ពិត​ណាស់​វាមាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គឺ​នៅ​ពេល​ដែល​​ស្កេន​កូនសោលើ​កម្មវិធី​ទូរស័ព្ទ​ដៃ​​។ ប៉ុ​ន្ដែ KeyMe ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុងការ​រក្សា​ការសម្ងាត់​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់ហើយ​ប្រើ​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ដ៏​ខ្លាំង​មួយ​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាពក្នុង​កំរិត​ខ្ពស់​បំផុត​។ ការ​ចុះឈ្មោះតាមរយៈទូរស័ព្ទដៃតម្រូវអោយមានការ​ផ្ទៀងផ្ទាត់​តាមអ៊ី​ម៉ែ​ល​និង​ការ​ចុះឈ្មោះតាមតូបតម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ស្នាម​ម្រាមដៃ​។

Site ​: https://www.key.me/app​
Source : Mashable

post-image

សង្ខេប Apple Keynote

Apple Keynote ចុងក្រោយគេបង្អស់បានលេចឡើងប៉ុន្មានថ្ងៃកន្លងទៅនេះនៅថ្ងៃទី 22 ខែតុលា និងជាឱកាសដើម្បីផ្សព្វផ្សាយផលិតផលថ្មីដែលមានលក្ខណៈប្រតិបត្តិការថ្មី :
iPad Air
ស្តើងជាងមុន 43% ( 7.5mm បើប្រៀបធៀប ទៅនឹង iPad មុន 9.4mm )
ទំងន់ : មួយផោន ( iPad មុនមាន ទំងន់ 1,4 ផោន )
Chip A7 ដែល ទើបតែបានដាក់ ដំណើរការជា មួយនឹងទូរស័ព្ទ iPhone 5s
64 –bit desktop
ស៊ីភីយូលឿន ជាងមុន 2x
ប្រតិបត្តិការ ក្រាហ្វិក 2x
ក្រាហ្វិកលឿនជាង iPad ជំនាន់ដើម 72 ដង ។
WiFi លឿនជាងមុន : … More

back to top BACK TO TOP