អ្នកឈ្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបច្ចេកវិទ្យាប្រចាំតំបន់អាស៊ី – ចំនេះដឹងថ្មីៗបំផុតនិងគន្លឹះស្តីអំពីការបង្កើតធុរកិច្ច

ក្នុងនាម​ជាអ្នកបង្កើតធុរកិច្ចម្នាក់អាច​ជា​ដំណើរមួយដ៏​ដ៏​គួរ​អោយ​រំភើប​​ ប៉ុន្តែ​វា​ក៏​អាច​ត្រូវ​បាន​បំពេញ​ដោយ​ភាពឡើងចុះដែរ។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជាមួយ​អ្នកឈ្នះ​ដែលទទួលបានចំនាត់ថ្នាក់លេខ 1 នៅក្នុងព្រឹត្តិការណ៍​ប្រកួតប្រជែងបច្ចេកវិទ្យាប្រចាំ​តំបន់អាស៊ី​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ដំណើរ​របស់​ពួក​គេ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​តូច​នេះ​និងអំ​ពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ចាប់​តាំង​ពី​ពួក​គេ​បាន ឈ្នះ​នៅក្នុងការប្រកួតនេះ 

//

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​​ភាព​ច្បាស់​លាស់​)

1. អ្នកឈ្នះ​រង្វាន់​: Easyship

តើ​លោក​អាច​​ណែនាំ​ពីខ្លួន​លោកបន្តិចបានទេ​?

ឈ្មោះ​របស់ខ្ញុំ​គឺ ​រូ​បេន​ ភីលីពអ​ប្រា​ហាំ ​ខ្ញុំ​ជា​សហ​ស្ថាបនិកម្នាក់​នៅក្នុង​ចំណោម​សហ​ស្ថាបនិក Easyship ដទៃទៀត។ ខ្ញុំ​ជា​ប្រធាន​ទីផ្សារ​និង​បច្ចេកវិទ្យា​នៅ​ទីនេះ ហើយ​ខ្ញុំក៏កាន់កាប់ខាងផ្នែក​ធនធានមនុស្ស (HR) ផងដែរ​។ ខ្ញុំ​បានធ្វើ​ការ​នៅ​ក្នុងក្រុមហ៊ុន  Rocket Internet មុន​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើ​មធ្វើការនៅក្នុងក្រុមហ៊ុន Easyship ហើយនៅ​ទីនោះ​ខ្ញុំ​គឺ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​អេ​ឡិច​ត្រូ​និ​សម្រាប់​តំបន់​ទាំង​មូល​។

តើ​លោកអាច​ណែនាំ​ពី​ក្រុមហ៊ុន​របស់លោក​និង​ពន្យល់​ពី​របៀប​ដែល​ក្រុមហ៊ុនតំណើរការដោយ​របៀប​ណា​?

Easyship គឺជា​ច្រកចេញ​ចូល​តែ​មួយ​នៅ​លើ​សេវា​បំពេញ​តម្រូវ​ការ​សម្រាប់​ឈ្មួញ e​-commerce។ យើង​បានទៅយកទំនិញ វិចខ្ចប់ ដឹកជញ្ជូន និង​តាមដាន​ការ​បញ្ជា​ទិញ​លើ​តម្រូវ​ការ​ពី​ទី​ក្រុង​ហុង​កុង​ឆ្ពោះទៅកាន់តំបន់ផ្សេងៗនៅទូទាំងពិភពលោក​​។ នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​យើង​បាន​ផ្តល់អោយ​ឈ្មួញ eCommerce ជាមួយ​នឹង​​ប​ច្ចេ​ក​វិទ្យា​ដ៏ត្រឹមត្រូវ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​។ យើង​ក៏​បាន​ផ្តល់​អោយពួក​គេ​នូវ​អត្រា​តំលៃនៃការ​ដឹក​ជញ្ជូន​ដ៏​ល្អ​ និងអ្វីដែលត្រូវប្រើ​នៅពេល​អ្នក​ធ្វើ​ការ​ដឹក​ជញ្ជូន​។

Photo credits: goeasyship.com

តើលោកមានការលំបាក​អ្វី​ខ្លះដែលបាន​ជួបប្រទះមក​ដល់​ពេល​នេះ​​?

រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ពិត​ជា​មិន​បាន​ប្រឈម​នឹង​ការ​លំបាក​ណា​មួយ​ឡើយ​។ យើង​កំពុង​តែសម្លឹងរក​មើល​អ្នកដែលមាន​ទេពកោសល្យ​ដ៏​ល្អ​ម្នាក់ក្នុង​ការ​ចូលរួម​ជាមួយ​ពួក​យើង ​! ក្នុងពេលបច្ចុប្បន្ននេះ​ យើង​កំពុងតែស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ពង្រីក​ដោយ​យើង​បាន​ជួល​មនុស្ស​ជា​ច្រើន​មក​ពី​គ្រប់​ផ្នែកទាំងអស់ រាប់ចាប់តាំងពីផ្នែកលក់​និងផ្នែក​ប្រតិ​ប​ត្ដិ​ការជាដើម។ ដូច្នេះ​វាពិត​ជា​​មិន​មែន​ជា​បញ្ហា​ប្រឈម​នោះឡើយ វា​កាន់តែមានការរីកចំរើន​បន្ថែម​ទៀត​។

តើ​លោកមាន​ដំបូន្មាន​អ្វីខ្លះដែលលោកចង់​ផ្តល់​ដល់អ្នកបង្កើតធុរកិច្ច​ក្នុង​ការ​រៀប​ចំ​សម្រាប់​ការធ្វើបទបង្ហាញដ៏​មាន​ប្រសិទ្ធិ​ភាព​ទៅដល់​វិនិយោគិន​ដ៏មានសក្តា​នុ​ពល​​?

ត្រូវ​តែមានភាព​ច្បាស់​លាស់​នៅ​លើ​សំ​ណើររបស់អ្នក​។ ខ្ញុំ​គិត​ថា​ប្រសិន​បើ​អ្នក​អាច​ប្រាប់​មនុស្ស​ម្នាថា​មាន​បញ្ហា​អ្វី​ខ្លះ​នៅក្នុងវិស័យនេះ​ ការធ្វើបទបង្ហាញទាំង​មូលនោះគឺកាន់តែច្បាស់​លាស់​ថែមទៀត។ ដូច្នេះ​ត្រឡប់​ទៅ​កាន់​ការធ្វើបទបង្ហាញរបស់​យើង​នៅ​ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យានៅក្នុងតំបន់​អាស៊ី​ យើង​បានធ្វើបទបង្ហាញ​យ៉ាង​ច្បាស់​លាស់នៅ​ក្នុងរយៈពេល 2 នាទីនៃរយៈពេល 5 នាទីដែល​យើង​មាន​បញ្ហា​ដែល​ត្រូវ​បាន​ប្រឈម​មុខ​ដោយ​ឈ្មួញ​នោះ​។

តើ​លោកមាន​គម្រោង​ចង់ពង្រីក​មកកាន់​ប្រទេស​កម្ពុជាដែរឬទេ​?

ប្រហែល​ជា​ យើង​ពិត​ជា​ចង់​ផ្តោ​ត​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ចម្បង​។ យើង​នឹង​​បើក​ការិយាល័យ​មួយ​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ពេល​ឆាប់ៗនេះ​។ ហើយក៏​ប្រហែល​ជានៅក្នុងប្រទេស​កម្ពុជាផងដែរ នៅ​មិនទាន់​ប្រាកដ​នៅឡើយទេ ប៉ុន្តែ​វា​ពិតជា​ច្បាស់​នៅ​លើ​ក្រដាស​។

តើ​អ្វី​ទៅ​ជា​ទស្សនៈ​របស់​លោក​អំពីទិដ្ឋភាព​បច្ចេកវិទ្យា/ការបង្កើតធុរកិច្ចនៅកម្ពុជា​?

ចេញពីអ្វី​ដែល​ខ្ញុំ​បាន​ឮ​ ខ្ញុំ​គិត​ថា​ទិដ្ឋភាពបច្ចេកវិទ្យា​/ការបង្កើតធុរកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​កើន​ឡើង​។ ខ្ញុំ​គិត​ថា​ប្រទេសបន្ទាប់នឹងជាប្រទេស​វៀ​ត​ណាម​​។ គ្រាន់​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ ខ្ញុំ​គិត​ថា​ប្រជា​ជន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជាទូទៅ​ត្រូវ​បាន​គេ​ជ្រើស​រើស​ឡើង​នៅ​លើ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់ Silicon Valley ។ ខ្ញុំ​គិត​ថា ប្រទេស​សិង្ហបុរី​ ហុងកុង ​ក្រុងបាងកក ​និង​វៀតណាម​ នឹង​ក្លាយ​ជាប្រទេស​បន្ទាប់​ហើយប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ឡើង​នៅពេលនោះ​ផង​ដែរ​។

តើ​លោក​មានដំបូន្មាន/គន្លឹះ​អ្វីខ្លះ ដែល​លោក​នឹង​ផ្តល់អោយអ្នកបង្កើតធុរកិច្ចវ័យ​ក្មេង​ដូច​ជារូប​លោក/អ្នកដែលមានបំណងចង់ក្លាយជាសហគ្រិន​​?

ខ្ញុំ​នឹង​និយាយ​ថា​ការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស – រក្សា​ការ​ផ្តោ​ត​អារម្មណ៍​របស់​អ្នក​ទៅលើ​ល្បឿន​នៃ​ការ​ប្រតិបត្តិ​។ នៅ​ក្នុង​ទីផ្សារ​នេះ​ ​ល្បឿន​​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ទទួល​យកក្រុម​ដ៏​ល្អអោយធ្វើការជា​មួយ​គ្នា​។ វា​នឹង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ប៉ុន្តែ​គំនិត​នេះ​គឺមិនបោះបង់ចោលឡើយ​ហើយព្យាយាមដើម្បី​ជម្នះ​រាល់បញ្ហា​ទាំង​អស់នោះ​តាម​រយៈ​ការ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​និង​ទទួល​បាន​ការបង្ហាត់បង្ហាញ​​ជា​ច្រើន​ផងដែរ​។