windows

post-image

ព្រឹត្តិការណ៍ DevCamp ប្រចាំខែឧសភាឆ្នាំ 2014 : PhoneGap សម្រាប់អ្នកចាប់ផ្តើមដំបូង

នៅក្នុងព្រឹត្តិការណ៍បោះជំរំអ្នកអភិវឌ្ឍន៍ដោយអង្គការ InSTEDD iLab Southeast Asia នៅក្នុងខែនេះ តំណាងដោយលោក លឹម មុយឡេង និងលោក សាន សុណាន ពួកគេនឹងរុករកអំពី PhoneGap ដែលជាប្រភពកូដបើកចំហមួយសម្រាប់បង្កើតកម្មវិធីទូរស័ព្ទគ្រប់ប្រភេទជាមួយនិង HTML , CSS, និង JavaScript ។

post-image

ពាក្យចចាមអារាមពីការដាក់ប្រព័ន្ធប្រតិបត្តិការ WINDOW PHONE នៅលើទូរសព្ទ័ HTC ONE

បន្ទាប់​ពីមានការលេចចេញនូវកំណែថ្មី Nexus របស់ HTC ONE ​ក្រុមហ៊ុទូរស័ព្ទ HTC អាច​បញ្ចេញ​កំណែ​ HTC ONE ជា​មួយប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ។
ជា​មួយ​នឹងចំនួនលក់ទូរស័ព្ទ HTC ONE ច្រើនជាង 5លានគ្រឿង​រហូត​មក​ទល់​ពេលនេះ​ហើយត្រូវបានគេប៉ាន់ប្រមាណថាទូរស័ព្ទ​ចំនួន​ 1.2លាន​គ្រឿង​ដែល​បាន​លក់​ក្នុង​មួយ​ខែ​វា​គឺ​ជា​ទីផ្សារ​ថ្មី​ដែល​ក្រុមហ៊ុន HTC នឹង​បើក​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​វីនដូ​។
ជាមួយនិងកំរិតភាពច្បាស់ 1080p និង​ឧបករណ៍​ទូរ​ស័​ព្ទ​នេះ​នឹង​រួម​បញ្ចូល​ជា​មួយ​កាមេរ៉ា Ultrapixel ។

post-image

ការអាប់ដេតសម្រាប់កម្មវិធី TWITTER នៅលើ WINDOWS Phone

កាលពីដើមស​ប្តា​ហ៍​​មុន​ Twitter បាន​ប្រកាស​ពីការអាប់ដេត​សម្រាប់កម្មវិធី​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android រួម​បញ្ចូលទាំង Vine ​​និង​លក្ខណៈ​ពិសេសមួយ​ចំនួន​ផ្សេង​ទៀត​ ​។
ឥឡូវ​នេះ​ជា​វេន​របស់​ Windows Phone ​ម្តងហើយ​ដើម្បីផ្តល់នូវបទពិសោធន៍​ក្នុង​ការ​អាប់ដេតនៅ​លើ​កម្មវិធី​ក្នុង Twitter របស់​ខ្លួន​។
លក្ខណៈ​ពិសេស​ថ្មី​ដែល​បាន​ផ្ដល់​ដោយ​កម្មវិធី​ក្នុង Twitter របស់ Windows Phone ​អាច​នឹង​ត្រូវ​បាន​គំរាម​កំហែង​ដល់​ Instagram ដែល​ជា​ការពិត​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរដ៏​ឆ្លាតវៃ​ប្រសិន​បើ​ពួក​គេ​​អាច​ផ្ដល់​នូវ​កំណែ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទាំងអស់​របស់ Windows ដែល​ត្រូវ​បាន​រំពឹងទុកពីវា​សម្រាប់​រយៈ​ពេល​ដ៏​យូរ​មួយ ។
Sources

post-image

ទូរស័ព្ទ NOKIA EOS

កាលពីប៉ុន្មាន​ស​ប្តា​ហ៍​កន្លងទៅ​នេះ​ពាក្យ​ច​ចាម​អារាម​មួយ​បាន​លេចឡើងអំពី​ទូរស័ព្ទ​ Nokia ដែលមានមុខ​ងារថត​រូបផ្តល់នូវគុណភាពខ្ពស់​ ​។
រហូត​មក​ដល់​ពេលនេះ​តើយើង​ដឹង​អ្វី​ខ្លះ​អំពី​ទូរស័ព្ទ Nokia EOS ​?

ការរចនា​និង​ទំហំ​របស់​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង Lumia 920
វា​​រួម​បញ្ចូល​ជា​មួយ​និងកាមេរ៉ា PureView 41 megapixel
វា​ផ្ដល់​​នូវ​លទ្ធភាព​ដើម្បី​ឱ្យអ្នកអាចថតវីដេអូ Full HD 1080 ភិ​ច​សែល​
វា​មានមុខងារ Xenon flash  (ស្រដៀងគ្នា​ទៅ​នឹង Lumia 928 ដែរ)
វា​នឹង​ប្រហែល​ជា​ត្រូវ​បាន​​ដាក់លក់​ក្នុង​អំឡុង​ពេល​ស​ន្និ​សិ​ទ​សារ​ព​ត៌​មាននៅពាក់​ក​ណ្តា​ល​ខែ​កក្កដា​ឆ្នាំ​នេះ ។

នេះ​ជា​ទូរស័ព្ទដៃដែលត្រូវ​បានគេ​រំពឹងគិត​ថា​នឹង​មាន​​​សក្តា​នុ​ពល​នា​ពេល​ខាង​មុខ​នេះ​។ពាក្យ​ច​ចាម​អារាម​នេះ​ក៏​និយាយ​ដែរ​ថា​ក្រុមហ៊ុន Nokia នឹង​​ផ្តល់អោយអ្នក​ប្រើប្រាស់​ទូទៅនូវ​បទពិសោធដែលដូចទៅនិង កាមេរ៉ា​ឌីជីថលមួយដែរ​ ​។
នេះជាការពិនិត្យ​ឡើងវិញ​របស់​យើង​ដោយ​ផ្អែក​លើ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ដែល​យើង​បានប្រមូល​
ដរាបណា​ពាក្យ​ច​ចាម​អារាម​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នោះ​យើង​​នឹងផ្តល់​ព​ត៌​មានអោយអ្នកដឹងនៅរៀង​រាល់ពេលដែលយើង​​ទទួលបានពត៌មាន ​។
Sources

back to top BACK TO TOP