ការសង្ខេបឡើងវិញនូវកម្មវិធីបោះជំរុំ Mekong ICT Camp 2015

កម្មវិធីបោះ​ជំរុំ Mekong ICT Camp ត្រូវ​បាន​ធ្វើឡើង​កាលពីថ្ងៃទី 8 ដល់​ទី 12 ខែ​មិថុនា កន្លងទៅនេះ​នៅឯមហាវិទ្យាល័យ​នៃ​ការ​ច្នៃ​ប្រឌិតនៅសាកល​វិទ្យា​ល័​យ ​Thammasat នៅក្នុងទីក្រុង​ប៉ា​តា​យ៉ា​ ប្រទេស​ថៃ​។ នេះជាលើកទីបួនហើយសំរាប់សិក្ខាសាលានេះដោយមានរយៈពេលប្រាំថ្ងៃសម្រាប់ ផ្នែកសារពត៌មាន ការទំនាក់ទំនង សមត្ថភាពសំរាប់បច្ចេកវិទ្យាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បុគ្គលិកសុខភាពសហគមន៍ និងអង្គការសង្គមស៊ីវិល ដោយគេឃើញមានអ្នកចូលរួមប្រមាណជា 60 នាក់មកពីអនុតំបន់ទន្លេមេគង្គ រួមមានប្រទេស ភូមា កម្ពុជា ឡាវ ថៃ វៀតណាម និង ចិនយុនណាន។