snapchat

post-image

Instagram ចាប់ដំណើរការ “Instagram Direct”

ក្នុង​អំឡុង​ពេល​​សន្និសីទ​កាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​​ទីក្រុង​ញូ​វ​យ៉ក​កាលពី​ម្សិលមិញ Instagram បានប្រកាសចេញនូវ​លក្ខណៈ​ពិសេស​ថ្មីមួយគឺ : «Instagram Direct»​។
មុខងារ​ថ្មីនេះ​រួមមានមធ្យោបាយ​ចែក​រំលែក​រូប​ថត​ដោយ​ផ្ទាល់​ជាមួយ​មិត្ត​ភក្តិ​និង​ក្រុម​ដ៏ជាក់ លាក់មួយ​មាន​ន័យ​ថា​កម្មវិធី​នេះ​នឹង​ផ្តល់​លទ្ធភាពអោយអ្នក​អាច​ទំនាក់ទំនងជា​ឯកជន (តាមរយៈ​រូបភាព​ជាឯកជន / វីដេអូ​និង​ការផ្ញើ​សារ​)។

ការ​ជជែក​កំសាន្តនេះដូចជាលក្ខណៈ​ពិសេស​មួយដែលអាចរំឭកយើងបានច្រើននូវ​អ្វី​ដែល Snapchat ផ្តល់​ជូន​ទៅ​កាន់អ្នក​ប្រើប្រាស់​របស់​ពួក​គេដែលថ្មីៗនេះ​ Snapchat ទើប​តែបដិសេធ​នូវសំនើររបស់ Facebook ក្នុងទឹកប្រាក់ជា​ច្រើន​​លាន​ដុល្លារ​ មានមនុស្សមួយចំនួនបាន និយាយ​អំពី​ការ​ផ្លាស់​ប្តូ​រ​នេះ​ថាជា«​កូដ​កម្ម​ Snapchat »​។
ក៏ដូច​ជា​ជម្រើស​ថ្មី​មួយដែល​ត្រូវ​បានគេ​ពិពណ៌នា​ថា​ជា​មធ្យោបាយមួយសម្រាប់ Instagram ក្នុង​ការ​ទាក់​ទាញ​យុវវ័យជា​ច្រើន​ដូច​ដែល​ពួក​គេ​បាន​ទទួល​ស្គាល់​នាពេលថ្មីៗ​នេះ​ថា​ពួក​គេ​បាន​បាត់​បង់​ការ​ចូលរួម​ពី​អ្នក​ប្រើ​ប្រាស់វ័យក្មេង​ ។
លើសពីនេះទៅទៀតជាមួយ Instagram កាន់តែមានលក្ខណៈ «ផ្ទាល់​ខ្លួន»​ ដែល​​ភាគ​ហ៊ុន​របស់ Facebook បាន​​កើន​ឡើង 5​% កាល​ពី​ម្សិល​មិញ​ដូចដែលបាន​ប្រកាស​ដោយ​ Yahoo Finance ​កាល​ពី​ម្សិល​មិញ​នេះ​នឹង​បន្ថែម​«​ប្រហែល $ 6 ​​ពាន់​លាន​ដុល្លារ​ទៅកាន់​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន»​។
អ្នក​អាច​ស្វែងយល់បន្ថែម​អំពី Instagram Direct នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​ :

Sources : The Verge – Mashable – Yahoo Finance … More

back to top BACK TO TOP