singapore

post-image

វេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣

 
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ខែមិថុនាវេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣ (CommunicAsia 2013) ជាព្រឹត្តិការណ៍ដែលប្រារឰនៅក្នុងទីក្រុងសិង្ហបុរីដែលផ្តោត​សំខាន់ លើកិច្ចសន្ទនានិងបច្ចេកវិទ្យា ។
គោលបំណងនៃ្រពឹត្តិការណ៍នេះគឺភ្ជាប់នឹងបណ្តោញICT អោយមានលក្ខណៈប្រកបដោយ​វិជ្ជា ជីវៈយកមកពីគ្រប់បណ្តាប្រទេសក្នុងពិភពលោកហើយនិងនាំមកនូវពត៌មានថ្មីចុងក្រោយបង្អស់ ទៅលើសេវាកម្មនិងផលិតផលដែលជាបណ្តាញការងារនិងឱកាសធ្វើពាណិជ្ជកម្មផ្សេងៗ។
ព្រឹត្តិការណ៍នេះក៏ផ្តល់នូវអនុសាសន៏យ៉ាងសំខាន់ពេញដោយអត្ថន័យដែលថ្លែងសន្ទរកថា​ដោយ អ្នកមានជំនាញលើកយកមកចែកចាយនៅក្នុងកិចសន្ទនានេះ។
ការតាំងពិពណនេះក៏មានការដាក់តាំងបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗដែលមានប្រភេទផ្សេងៗគ្នា ដូចជាៈ

Augmented reality
FTTx វិសាលភាពរបស់ទូរស័ព្ទ
កម្មវិធីក្នុងទូរសព្ទនិងការច្ឆៃប្រឌិត
Nextgen conncetd services (សេវាកម្មដែលមានទំនាកទំនងទៅនឹងការបញ្ចូលគ្នាច្រើន )
Near Field Communication (ទីតាំងកិច្ចសន្ទនាដែលស្ថិតនៅជិត)
mCommerce (ពាណិជ្ជកម្មដែលដំណើរការទៅលើទូរស័ព្ទដៃ)
Over-The-Top Content (OOT)
ទូរស័ព្ទ Smartphones និងឧបករណ៍ផ្សេងទៀត
ដំណោះស្រាយទៅលើទូរគមនាគមន៍

ព្រឹត្តិការណ៍នេះគឺប្រមូលផ្តុំនូវប្រភពជាច្រើនដែលផ្តោតទៅលើទំនាក់ទំនងបែបឌីជីថលពហុផ្សព្វផ្សាយបែបឌីជីថលនិងការកំសាន្តបែបឌីជីថលផងដែរ។
អ្នកក៏អាចសិក្សាពីវេទិការប្រមូលផ្តុំកិច្ចសន្ទនាក្នុងតំបន់អាស៊ីឆ្នាំ២០១៣ដោយមើលវីដេអូខាងក្រោមនេះ

post-image

ព្រឹត្តិការណ៍ទីផ្សារឌីជីថលឈានមុខគេនៅក្នុងតំបន់អាស៊ីផ្សព្វផ្សាយពីបច្ចេកវិជ្ជានៅប្រទេសសិង្ហបុរី

Ad:Tech គឺ​ជា​ព្រឹត្តិការណ៍មួយដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ផ្តោ​ត​អារម្មណ៍​លើវិស័យ​ទីផ្សារ​ឌីជីថល ​។
ព្រឹត្តិការណ៍​នេះ​នឹង​ជា​កន្លែង​ដើម្បី​និយាយ​អំពី​និន្នាការ​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ការ​បង្កើត​ថ្មី​ដែល​ប្រមូល​បាន​មក​ពី​ស្ថាប័ន​នាំមុខ​គេ​ក្នុង​ឧស្សាហកម្ម​ទីផ្សារ​ឌីជីថល​។
ខាងក្រោម​នេះ​ការ​បង្ហាញ​វីដេអូ​ស្តីព្រឹត្តិការណ៍​ក្នុងឆ្នាំ201​​2 ​:

post-image

អ្នកផ្តល់យោបល់អំពីផ្កា នៅពេលណា ដែលការចាប់ផ្តើមនាំមកពីចម្ងាយជា មួយនឹងអំណោយ

វាជាការរីករាយណាស់ដែលយើងទើបតែបានជួប Willy ជានាយកនៃអ្នកផ្តល់ យោបល់អំពីផ្កានៅប្រទេស​សិង្ហបុរី​។ អ្នកផ្តល់យោបល់អំពីផ្កា គឺជាអ្នកចាប់ ផ្ដើម​ដើម្បី​ផ្តល់​នូវសេវាកម្មលើ​ប​ណ្តា​ញអ៊ីនធើណេត​ក្នុង​គោល​បំណង​ដើម្បី​ផ្ញើរ​អំណោយ​ជាពិសសគឺ​ផ្កានៅ​ទូទាំង​ពិភព​លោក​។

បច្ចុប្បន្ន​នេះបានបើក​ប្រតិ​ប​ត្ដិ​ការនៅ​ប្រទេស​សិង្ហបុរី​ ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ ហុងកុង​ ​សហរដ្ឋអាមេរិក ​ចក្រភពអង់គ្លេស ​អេស្ប៉ាញ​ និង​ប្រទេស​អូស្ត្រាលី​វេបសាយនេះ​អនុញ្ញាត​ឱ្យ​មានការដឹកជញ្ជូន​​ជាង​ជាង 100ប្រទេស​រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជាផងដែរ​។
​វេ​ប​សាយ​នេះ​អ្នក​អាច​រក​មើល​ភាព​ខុស​គ្នា​នៃ​ប្រភេទ​អំណោយ​ពី​ផ្កាមួយទៅ ផ្កា​មួយទៀតដូច​ជា​ផ្កា​កុលាប​និងផ្កាអូគីដេ ទំរង់​នេះ​មានលក្ខណៈជាវេបសាយពាណិជ្ជកម្មបែបអេឡិចត្រូនិច​ដែលអនុញ្ញាត​ឱ្យ​អ្នក​ទិញ​និង​បង់លុយលើ​បណ្តា​ញអ៊ីនធើណេត។

នៅ​ពេល​ដែល​ជម្រើស​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ ​អ្នក​អាច​ចូល​ទៅ​កាន់​សំណុំ​បែបបទ​ដើម្បី​បំពេញ​ជាមួយ​នឹង​ព​ត៌​មានដឹកជញ្ជូន​និង​សូម្បី​តែ​ជម្រើស​​កូដ​បញ្ចុះ​តម្លៃ​ ។

សព្វ​ថ្ងៃ​នេះ​សេវា​នេះ​លើ​ប​ណ្តា​ញអ៊ីនធើណេតមាន​ការ​រីក​ចម្រើន​ចេញ​ពីតំបន់​អាស៊ី​ពឹងផ្អែក​លើអ្នកដាំផ្កា ក្នុងស្រុកនិង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់វាដើម្បី​ផ្ញើរ​អំណោយ​ទៅ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​ចង់​បាន។

post-image

អាស៊ី Startup នាទីក្រុងសិង្ហបុរីឆ្នាំ២០១៣

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ី Startup ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៤និង ទី៥ខែមេសានាក្រុង Biopolis ។
ព្រឹត្តិការណ៏នេះបានរៀបចំដោយ Tech in Asia នៅក្នុសន្និសិទ្ធនេះមានរយៈពេលពីរថ្ងៃដោយមានការចូល រួមពីសំណាក់សហគ្រិន អ្នកវិនិយោគ អ្នក​ផ្សព្វផ្សាយនិងអ្នកចូលចិត្តផ្នែកបច្ចកវិទ្យា។ ការដាក់បង្ហាញ Startup ជុំវិញទូទាំងតំបន់អាស៊ីហើយចំរាញ់យកតែផលិតផលនិងសេវាកម្មណាដែលទើបនឹងបង្កើងឡើងថ្មីៗ ។
ចំពោះ Geeks នៅក្នុងប្រទេសកម្ពុជាគឺយើងជំរុញទៅលើប្រព័ន្ធអ៊ីកូស៊ីស្តែម ស្តាតអាប់ (ប្រព័ន្ធរបកគំហើញ ថ្មីនៃបច្ចេកវិទ្យា) ដែលពួកយើងបានរកឃើញក្នុងព្រឹត្តិការណ៍នេះហើយជាឪកាសមួយដើម្បីចែករំលែកនូវ ការចង់ដឹងនិងបានជួបនូវក្រុមដែលពេញទៅដោយគំនិតច្នៃប្រឌិត​ ។
ព្រឹត្តការណ៍នេះមានលក្ខណៈពិសេសជាច្រើន ឯការធ្វើបទបង្ហាញបាននាំអោយយើងរកឃើញការចាប់ ផ្តើមថ្មីមួយ (New Startup) ដើម្បីអោយមានភាពជឿនលឿនទៅលើក្រុមហ៊ុនតិចណូឡូជីអោយកាន់តែ មានឈ្មោះបោះសំលេងហើយក៏ដើម្បីនឹងស្តាប់នូវរឿងរ៉ាវផ្សេងៗ​មកពីបណ្តាមនុស្សម្នានៅក្នុងសហគមន៍ អាស៊ានផ្នែកបច្ចេកវិទ្យា ។
នៅវេទិការ Startup ​ធ្វើអោយមានការសួរដេញដោលរកនូវផលិតផលរៀងៗ​ខ្លួនដែលបានលើកយកមក​។ ហើយអ្នកដែលឈ្នះក្នុងឆ្នាំនេះត្រូវបានទៅលើ​ក្រុមដែលមកពីក្រុងហុងកុង (Hong Kong Startup) “Lots of Buttons” ដែល​ជាវេបសាយពាណិជ្ជកម្មមួយសំដៅទៅរកការលក់ប៊ូតុងតាមអនឡាញនៅ​ជុំវិញពិភពលោក ។
យើងកំពុងសំលឹងមើលទៅថ្ងៃខាងមុខទៅលើការបោះពុម្ភបន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតាហើយយើងជឿជាក់ថានឹងមាន​ Startup ជាច្រើនដែលមកពីប្រទេសកម្ពជានៅទីនេះក្នុងឆ្នាំក្រោយ ។

back to top BACK TO TOP