singapore

post-image

10ថ្ងៃទៀតនឹងចូលដល់ពិធីបុណ្យ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក

នៅសល់រយៈពេលត្រឹមតែ 10 ថ្ងៃទៀតតែប៉ុណ្នោះនឹង​​ចូលដល់​ពិធីបុណ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​យើងពិតជា​មាន​សេចក្តីរំភើបចិត្ត​ខ្លាំង​ណាស់ ​!
ដូចដែលវាគ្មិន​ល្បីៗ​ត្រូវ​បាន​ត្រូវគេអញ្ជើញអោយចូលរួម​ ហើយ​ប្រធានបទ​ដ៏​គួរ​អោយចាប់ អារម្មណ៍​ត្រូវ​បានគេ​ប្រកាស​នោះ​ យើង​ចង់​ចែក​រំលែកពត៏មាន​ខ្លះៗ​អំពីពិធី​បុណ្យនេះ ​:
- BuzzFeed, the social web king, General Electric, Yahoo and Wharton នឹង​និយាយ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​។
- ” តើ​មាន bitcoins ចំនួនប៉ុន្មានដែលគេផ្សព្វផ្សាយនៅលើទូរទស្សន៍​ ? ​” នឹង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោក Peter Vesseness មកពីមូលនិធិ BTC ​។
- JaySears, Grace Liau, Michel Derijk, Shailesh Rao and Damien Cummings នឹង​ពិភាក្សា​​រៀបចំ​​កម្មវិធី​ ។
- Linda Yueh ​នឹង​បើក​សម័យ​ប្រជុំ​ស្តីអំ​ពី “របៀប​ដែល​អាជីវកម្ម​នៅអាស៊ី​និងសេដ្ឋកិច្ច​ពិភពលោក​នឹងមានឥទ្ធិពលជា​មួយវិស័យប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​រយៈ​ពេល 12 ខែ​ខាងមុខនេះ​»​។
Geeks នៅក្នុង​ប្រទេស​កម្ពុជា​​ចង់​​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ 10​% … More

post-image

ព្រឹត្តិការណ៍ Startup Asia នៅប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍ Startup Asia បានវិលមក​វិញ​ហើយ ! ព្រឹត្តិការណ៍នៅលើក​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី 7-8 ខែ​ឧសភា​ ដែល​មាន​ប្រធានបទ​​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា Ecosystem ​នៅ​ទូទាំង​តំបន់​អាស៊ី​។
Startup Asia ​គឺ​ជា​សន្និសីទ​បច្ចេកវិទ្យា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរដង​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​សិង្ហបុរី​និង​ឥណ្ឌូ​នេ​ស៊ី​។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​គេហទំព័របច្ចេកវិទ្យា​ TechinAsia.com
ព្រឹត្តិការណ៍​នេះ​មានការចូលរួមពី​អ្នកចាប់ផ្តើមអាជីវកម្ម ​អ្នកគ្រប់គ្រង​ឧស្សាហកម្ម ​អ្នក​សរសេរ​ប្លុក ​និង មាន​ស្ថាប័ន​ផ្សេងៗទៀតជា​ច្រើននៅក្នុងជំនួប​ Asian tech Ecosystem ​។
ជា​ធម្មតា​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការលើកឡើងផ្សេងៗ​គ្នាជាច្រើន (នៅ​ក្នុង​សេចក្តី​បន្ថែម​ទៅលើ​សន្និសីទ​)​:

Hackathon​: ជាការ​ប្រកួត​ Hack ដែលអ្នកនឹង​ត្រូវបង្កើត​កម្មវិធី​ថ្មី​ជា​មួយ​ក្រុម​របស់​អ្នក​។
ចុះឈ្មោះ នៅ​ទីនេះ ដោយ​ឥត​គិត​ថ្លៃ
Startup Arena: ​: ជួបជាមួយអ្នកចាប់ផ្តើមអាជីវកម្មចំនួន 10​ រូប​​មកពីតំបន់ផ្សេងៗគ្នា ប្រកួត​ប្រជែង​នៅ​ក្នុង​ Startup Arena ដើម្បី​ឈ្នះទឹកប្រាក់ចំនួន 10.000 ដុល្លារ​សហរដ្ឋ​អាមេរិក​។ សូម​ចុច ​ទីនេះ ដើម្បី​ចុះឈ្មោះបស់​អ្នក

ការ​ណាត់ជួបវិនិយោគិន​
ជួប​ជាមួយ​អ្នក​សរសេរ Blog
ការ​តាំង​ពិព័រណ៍​អាជីវកម្មដើម្បី​​បង្ហាញ​ផលិតផល​ថ្មី​និង​បង្ហាញពីផលិតផលឬនិងសេវាកម្ម​របស់​អ្នក​!
តាមដាន​ការពង្រីក​ទីផ្សារ ​: ជួប​ជាមួយ​មនុស្សម្នាទាំងឡាយ​និង​ក្រុមហ៊ុនផ្សេងៗ​ដែល​អាច​ជួយ​អោយ​អាជីវកម្មរបស់​អ្នក​រីករាលដាល​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ី

សន្និសីទនេះមានការចូលរួមពី​​វាគ្មិន​ដ៏​ល្បីល្បាញ​ជាច្រើន … More

post-image

ការណែនាំអំពីការប្រារព្វពិធីបុណ្យ នៃប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក

ពិធីបុណ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ធំ​បំផុត​ដែលឈានមុខគេនៅ​ក្នុង​អនុ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយមាន​កិច្ចស្វាគមន៍ចំពោះ​គណៈ ប្រតិភូ​មក​ពី​ប​ណ្តា​ប្រទេស​ជាង 23​​ ដែលជាម្ចាស់នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ ភ្នាក់ងារ​និង​ម៉ាក ផលិតផល ។ ​សម្រាប់កិច្ចប្រជុំដែលមានរយៈពេល​បីថ្ងៃ​នេះមានការចូលរួមពីវាគ្មិន​និង​មានពេលវេលាសំរាប់ភ្ជាប់ទំនាក់ទំនង​។
នៅ​ឆ្នាំ​នេះ​ដែរ ពិធី​បុណ្យនេះ​នឹង​ផ្តោ​ត​លើ​ប្រធាន​បទ​ “ភាពរហ័សរហួន” ដោយ​មាន​ស​ន្និ​សិ​ទ​និង​កិច្ច​ពិភាក្សា​ដើម្បីដោះស្រាយ​នូវតម្រូវ​ការ​កើន​ឡើង​នៃអាជីវកម្ម​ដើម្បី​ឱ្យ​មានភាពរហ័ស រហួន​ឆ្លើយតប​ទៅ​នឹង​​ការផ្លាស់​ប្តូ​របរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។
ម្យ៉ាងវិញទៀតចំពោះ​វាគ្មិន ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ពិធី​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ដែលគេស្គាល់ថាជាកម្មវិធីពាន​រង្វាន់ ​ដោយប្រារព្ធអំពីគំនិតរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលល្អ​ជាងគេបំផុត​​នៅ​ក្នុង​តំបន់​ក៏​ដូច​ជាពាន​រង្វាន់​ Rising Star Award ដោយផ្តល់​រង្វាន់​ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​វ័យ​ក្មេង​ដែលមាន​ទេពកោសល្យ​​នៅ​ក្នុង​តំបន់​អាស៊ី​។
តើពិធីនេះប្រារព្វនៅ​ពេល​ណា​?
ពិធីនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី 16 ដល់​ទី 18 ខែ​មីនា​ ឆ្នាំ 2014
នៅ​កន្លែង​ណា​?
កន្លែង​ដែល​ធ្វើព្រឹត្តិការណ៍​នេះ​គឺ​សណ្ឋាគារ Capella ក្នុង​ប្រទេស​សិង្ហបុរី
តើមាននរណាខ្លះចូលរួម ​?
នៅ​ឆ្នាំ​នេះ​ពិធី​នេះ​នឹង​មាន​វាគ្មិន​ដ៏​ល្បីល្បាញ​មួយ​ចំនួន​ដែល​មានតួនាទីដ៏សំខាន់​នៅក្នុង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ​:
លោក Steve Mosko​ ជាប្រធាន​ក្រុមហ៊ុន Sony Pictures Television
លោកសា​ស្រ្តា​ចា​រ្យ​ Jerry Wind Wharton Future of Advertising Program
លោក Rose Tsou ជាអនុប្រធាន​ជាន់ខ្ពស់​របស់ក្រុមហ៊ុន Yahoo! APAC
លោក … More

post-image

នៅសល់មួយខែទៀតនឹងចូលដល់ ព្រឹត្តិការណ៍ Emtech សិង្ហបុរី

នៅសល់តែ​មួយ​ខែទៀតទេចូលដល់​ព្រឹត្តិការណ៍ Emtech Sigapore ជាសន្និសីទ​ប​ច្ចេ​ក​វិទ្យា​មួយ​ដែល​រៀបចំ​ដោយទស្សនា​វ​ដ្តី​​ប​​ច្ចេ​ក​វិទ្យា​​របស់ MIT ។
សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅអគារ Marina Bay Sands ​នៅថ្ងៃទី 20-21 ខែ​មករា​នា​ដើម​ឆ្នាំ​ក្រោយ​។
​ថ្មីៗនេះ Emtech ទើប​បាន​ប្រកាសឈ្មោះ​បេក្ខជន​ចុងក្រោយដែលមកពី​តំបន់​អាស៊ី​អាគ្នេយ៍ ​អូស្ត្រាលី ​និង ញូ​វែ​ល​សេ​ឡង់​សម្រាប់​ខួបប្រចាំ​ឆ្នាំ​​លើក​ទី 13 របស់ទស្សនា​វ​ដ្តី​ការ​​ប​ច្ចេ​ក​វិទ្យា​ MIT :

 
1. កញ្ញា Juliana Chan មកពីប្រទេស​សិង្ហបុរី​
2. លោក Michael Hochberg មកពីប្រទេស​សិង្ហបុរី​
3. លោក Goh Ai Ching មកពីប្រទេស​ម៉ាឡេស៊ី​
4. លោក​ Iqbal Mudasser មកពីប្រទេសសិង្ហបុរី​
5. លោក Matthew Hill មកពី​ប្រទេស​អូស្ត្រាលី​
6. លោក Nripan Mathew មកពីប្រទេសសិង្ហបុរី
7. លោក Suranga Chandima Nanayakkara មកពីប្រទេសសិង្ហបុរី​
More

post-image

ព្រឹត្តិការណ៍ Startup Asia នៅទីក្រុងហ្សាការតា

ព្រឹត្តិការណ៍ Startup Asia Jakarta បានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 21-22 ខែវិច្ឆិកានៅក្នុងឆ្នាំនេះ។
Startup Asia គឺជាព្រឹត្តិការណ៍មួយដែលគេធ្វើឡើងពីរដងក្នុងមួយឆ្នាំ (ម្តងនៅប្រទេសសិង្ហបុរី និងម្ដងទៀតនៅប្រទេសឥណ្ឌូនេស៊ី) ហើយគឺជាឱកាសដ៏ល្អមួយដើម្បីរកឱ្យឃើញនូវនិន្នាការ ចុងក្រោយបំផុតប្រចាំតំបន់នេះនៅក្នុងលក្ខខណ្ឌបច្ចេកវិទ្យាថ្មីនៃការចាប់ផ្តើមអាជីវកម្ម។
វាគ្មិនមកពីទូទាំងតំបន់អាស៊ីបានផ្តល់ដំបូន្មានដ៏មានអត្ថន័យនិងចែករំលែកនូវរឿងរ៉ាវផ្សេងៗ របស់ពួកគេទាក់ទងទៅនឹងការចាប់ផ្តើមអាជីវកម្ម។
នៅឆ្នាំនេះអាជីវកម្មអន្ដរជាតិថ្នីៗមួយចំនួនដូចជា Viber ក៏បាននិយាយអំពីផែនការរបស់ ពួកគេក្នុងការអភិវឌ្ឍសេវាកម្មនៅក្នុងតំបន់អាស៊ីផងដែរ។
ហើយក្រុមដែលបានបង្កើតឡើងយ៉ាងល្អមួយចំនួនដូចជា Rocket Internet ក៏បានចែក រំលែកពីបទពិសោធន៍របស់ពួកគេក្នុងការអភិវឌ្ឍន៍សកម្មភាពនៅក្នុងតំបន់អាស៊ីផងដែរ។
លើកនេះក៏មានលក្ខណៈពិសេសពី Hackathon ដែលបាននាំយកនូវកម្មវិធីដ៏គួរអោយ រំភើបជាច្រើននៅចុងបញ្ចប់កម្មវិធី !

អ្នកអាចស្វែងយល់បន្ថែមអំពី Startup Asia Jakarta នៅទីនេះហើយយើងទន្ទឹងរងចាំសំរាប់ ព្រឹត្តិការណ៍លើកក្រោយទៀតនៅប្រទេសសិង្ហបុរី !

back to top BACK TO TOP