samsung

post-image

ទូរស័ព្ទ Samsung Galaxy S5

ទូរស័ព្ទ Samsung Galaxy S5 គឺ​ជា​ទូរស័ព្ទ​​ស្មា​ត​ហ្វូ​ន​មួយដែលត្រូវបានគេបាន​រំពឹង​គិត​​ច្រើន ជាងគេ​បំផុត​នៅក្នុងឆ្នាំ​នេះ​ មាន​ពាក្យ​ច​ចាម​អារាមជាច្រើនបាននិយាយថា វា​ហាក់​ដូច​ជា​​ចេញ​ផ្សាយ​​នៅ​ក្នុង​ពាក់​ក​ណ្តា​ល​ខែ​មីនា​ឆ្នាំ​នេះ ​។
នៅក្នុងពេល​នោះដែរ​ អ្នក​អាច​រក​ឃើញ​ព័ត៌មាន​មួយ​ចំនួន​ដែលបាន​លេច​ធ្លាយ​​​រួច​ទៅ​ហើយ​។​ ទូរស័ព្ទ Samsung ដែលចេញបន្ទាប់គួរតែធ្វើបានល្អជាង​មុន​ ​ជា​ពិសេស​ជាមួយ​គំនិត​ថ្មីដែល បំពាក់ជាមួយឧប​ករ​ណ៏​ព្រីនស្នាម​ម្រាមដៃ​ និង លិខិតបញ្ជាក់ Paypal ។
ចំពោះតម្លៃវិញ​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃចន្លោះពី $890 ទៅ $990  ដែលជាតម្លៃ​ជា​មធ្យម​នៃ​ “ទូរស័ព្ទដែលមានលំដាប់ថ្នាក់ខ្ពស់” ។
អ្នក​អាច​ស្វែងយល់ពីលក្ខណៈ​ពេញ​លេញ​ដូច​ខាង​ក្រោម ​:

post-image

ការណែនាំពីឧបករណ៍ Samsung Galaxy GamePad

ក្រុមហ៊ុន Samsung បាន​បង្កើតឧបករណ៍ Galaxy GamePad ដែលជា​ឧបករណ៍​បញ្ជា​ដោយប៊្លូ​ធូ​ស​សម្រាប់​ទូរស័ព្ទដែលតំនើរការនៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។
កាល​ពី​ខែ​មីនា​ក្រុម​ហ៊ុន Samsung បាន​ប្រកាស​ឧបករណ៍​បញ្ជា​ហ្គេម​មួយ​សម្រាប់ទូរស័ព្ទ​ដែល ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតំនាលគ្នាជាមួយនឹងការប្រកាសចេញ នូវទូរស័ព្ទ Galaxy S 4 ជាផ្លូវការ​។ ឧបករណ៍​នេះ​ផ្តល់​នូវការរំពឹងទុកដ៏​អស្ចារ្យ​​ក្នុងវិស័យ​ហ្គេម​​ទូរស័ព្ទនា​ពេល​អនាគត​។
លក្ខណៈពិសេស
Samsung Gamepad មានបន្ទះ​បញ្ជាចំនួនពីរ ប៊ូតុងស្មា ក្តាបញ្ជាទិសដៅ ​ម៉ឺនុយ​។ ​បើនិយាយពី​ការ​រចនា​វិញវាហាក់ដូចជា​ចម្លែកបន្តិចហើយ​ដែលរំឭក​យើង​ពីប្រដាប់បញ្ជា​របស់ Windows Xbox ​។
ឧបករណ៍​នេះ​តំនើរការ​ជាមួយ​​បន្ទះថ្ម​សាក​​ដែលមានទំ​ង​ន់​សរុបរហូតដល់​ 195g ។
Gamepad ​ឥត​ខ្សែ​នេះ​ភ្ជាប់​ទៅ​កាន់ទូរស័ព្ទ​តាម​រយៈ​ប៊្លូ​ធូ​ស 3.0 ដែល​ទំនង​ជាកាត់​បន្ថយ​​ថាមពលថ្ម​ស្មា​ត​ហ្វូ​នរបស់អ្នក​យ៉ាងខ្លាំង ។
GamePad នេះគឺ​សាកសមជាមួយ​ស្មា​ត​ហ្វូ​ន​ដែលមានទំហំចាប់ពី 4 អ៊ីញ​និង 6,3 អ៊ីញ​ដែល​តំនើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​យ៉ាង​ហោច​ណាស់​តំនើរការជាមួយ Jelly Bean ។ មិន​មាន​ការ​ដាក់​កម្រិត​លើ់ម៉ាកផលិតផលទេ​តែ​ដើម្បី​រីករាយ​ជាមួយ​នឹង​ឧបករណ៍​យ៉ាង​ពេញលេញនោះ​វា​​ទាមទារ​ឧបករណ៍​របស់ Samsung ​។

ជម្រើស​នៃ​បច្ចេកវិទ្យា​ប៉ះលើអេក្រង់
វា​ជា​ការ​ពិត​ណាស់ដែល​ថា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភាគ​ច្រើន​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដោយ​សារ​តែ​ការប៉ះលើអេក្រង់អាចកាត់​បន្ថយ​លទ្ធភាព​នៅក្នុង​លក្ខខណ្ឌ​នៃបទ​ពិសោធ​ក្នុង​ការ​លេងហ្គេម​។ អ្នក​អភិវឌ្ឍន៍​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើនក្នុង​ការ​បង្កើត​ហ្គេម​ដែលមានគុណភាព​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដាក់​កម្រិត​បញ្ជា​។
Gamepad បានជួយត្រួសត្រាយផ្លូវនៃ​ហ្គេម​ជំនាន់​ថ្មី​នៅ​លើ​ទូរស័ព្ទអោយកាន់តែមាន​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​ក្នុងការលេងហ្គេម។ Gamepad … More

post-image

សន្និសិទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung

នាពេលថ្មីៗនេះក្រុមហ៊ុន Samsung បាន​រៀបចំ​ស​ន្និ​សិ​ទ​អ្នកអភិ​វ​ឌ្ឈ​ន៍​របស់​ពួក​គេ​ជា​លើក​ដំបូង​នៅ​ក្នុងរដ្ឋ San Francisco​​ ដោយមានអ្នក​ចូល​រួមជាង 1300 នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធសឹងតែ ជា​អ្នកជំនាញ​កម្មវិធី ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ អ្នក​ជំនាញ​ឧស្សាហកម្ម​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung ។
ព្រឹត្តិការណ៍​នេះបានផ្តោតយកចិត្តទុកដាក់លើ​ឧបករណ៍​អភិវឌ្ឍន៍ចុងក្រោយ​បំផុត​របស់ Samsung និង SDKs​ ហើយ​មាន​បំណង​ផ្តល់​នូវ​ការ​អនុវត្តន៍ដ៏​ល្អ​បំផុត​និង​ការ​ស្វែងយល់​ពី​ឱកាស​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់ក្រុមហ៊ុន Samsung ទាំងមូល ។
លោក Curtis Sasaki ​​ជា​ប្រធាន​​មជ្ឈមណ្ឌល​ដំណោះស្រាយ​ខាងផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​ចនៅ​ក្រុមហ៊ុន Samsung Electronics បាននិយាយថា “នេះ​គឺ​ជា​សន្និសីទ​មួយ​ដែលអ្នក អភិវឌ្ឍន៍​អាច​សិក្សា​អំពី​ដង្ហើម​នៃផលិតផល​របស់ក្រុមហ៊ុន Samsung ” ​។
ស​ន្និ​សិ​ទ​នេះ​មានវគ្គ​​សិក្សាជាង 40 ដែល​លើកឡើងពីប្រធានបទ​​ដ៏​ទូលំទូលាយ​​រួម​ជាមួយ “ការអនុវត្តជាក់ស្តែង​” សិក្ខាសាលា​និង​ការ​ពិភាក្សា​​។ សុន្ទរកថា​ដែល​បាន​ផ្ដល់​ដោយ​អ្នក​ជំនាញ​លើវិស័យ​នេះបាន​ផ្តោ​ត​លើ​បញ្ហា​ជាច្រើន​ដូចជាការ​អនុវត្តន៍​ដ៏​ល្អ​បំផុត​​នៅ​ក្នុង​ការ​ប្រកួតលេងហ្គេម​ដែលមាន​អេក្រង់​ច្រើនដោយមាននិន្នាការ​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យាដែលអាច ប្រើប្រាស់បាន ​ការបង្កើតកម្មវិធី​សម្រាប់​ Smart TV និងមានអ្វី​ជា​ច្រើន​ទៀត ។
អ្នក​អភិវឌ្ឍន៍​មាន​ឱកាស​ដើម្បី​ស្វែងយល់​និងទទួលបាន​បទពិសោធន៍​ពីការច្នៃប្រឌិត​ចុងក្រោយ​បំផុត​របស់ក្រុមហ៊ុន Samsung ដូចជាពេលថ្មីៗនេះ​មានចេញ​នូវ Mobile SDK s ។ ជាការពិត​ណាស់ SDKs ថ្មីៗចំនួន​ប្រាំត្រូវ​បាន​ប្រកាស​ថានឹងចេញផ្សាយក្នុងគោលបំណង … More

post-image

ទូរស័ព្ទ Samsung Galaxy Note 3

ជាមួយនឹងទម្ងន់ 168 ក្រាមនិងកម្រាស់ត្រឹមតែ 8.3 មីល្លីម៉ែត្រ ទូរស័ព្ទ Samsung Galaxy Note 3 ត្រូវបានគេពិពណ៌នាថាជា “ទូរស័ព្ទដ៏ធំមួយដែលផ្តល់នូវបទពិសោធដែលស្រដៀងគ្នាទៅ នឹងឧបករណ៍ថេប្លែតដ៏តូចមួយ” ។
ឧបករណ៍នេះត្រូវបានទទួលការកោតសរសើរសម្រាប់ការរចនារបស់ខ្លួនជាមួយនឹងស្រោមសំបកដ៏ទាន់សម័យដែលមានលក្ខណៈជាស្បែកនៅផ្នែកខាងក្រោយជាមួយនិងប៊ិច S Pen stylus របស់ខ្លួន។
ជាមួយនិងផ្ទៃអេក្រង់ 5,7 អ៊ីញដែលមានគុណភាពបង្ហាញលើអេក្រង់ 1080 X 1920 ភិចសែល
ទូរស័ព្ទនេះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 4.3 និងមានឧបករណ៍ដំណើរការ quad-Core Snapdragon 800 RAM ទំហំ 3GB ជាមួយនិងថ្ម Li-Ion  3200 mAh ដែលអាចបើក ចោលរហូតដល់ទៅ 420ម៉ោង (រយៈពេលនិយាយបានរហូតដល់ 21ម៉ោង) ។
នៅពេលដែលថតរូប Note III ភ្ជាប់មកជាមួយនឹងកាមេរ៉ាចំបង (នៅផ្នែកខាងក្រោយ) ទំហំ13 MP ជាមួយនិងមុខងារ autofocus … More

post-image

ក្រុមហ៊ុន Samsung បានបញ្ចេញ​ នូវផលិតផលនាឡិកាដៃ Galaxy Gear Smartwatch

ក្រុមហ៊ុន Samsung ទើប​តែ​បញ្ចេញ​នូវ​ផលិតផល​ថ្មី​ៗចំនួនបី​​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍​​បង្ហាញផលិតរបស់ Samsung ដោយ​បង្ហាញ​ជា​សាធារណៈ​ដែលធ្វើឡើង​​នៅ​ក្នុង​ទីក្រុង​ប៊ែ​ក​ឡាំង​និងទីក្រុង​និង​ញូ​វ​យ៉​ក​នៅ​ថ្ងៃ​ពុធ​ទី 4 ខែ​កញ្ញា។
ក្រុមហ៊ុន Samsung និង​បង្ហាញពី “Galaxy Gear​” smartwatch ជាមួយនិងទូរស័ព្ទ Galaxy Note 3 និង​ Galaxy Note 10.1 ។ ផលិតផលទាំង​បី​នេះ​​នឹង​អាច​រកទិញ​បាន​ចាប់ពីថ្ងៃទី 25 ខែ​កញ្ញា​នៅ​ក្នុង149ប្រទេស​។

Samsung Gear ផ្តល់​នូវ​មុខងារ​ដូច​គ្នាទៅនិង​ទូរស័ព្ទ​ទំនើប​ភាគ​ច្រើន​ដែលមាន​ន័យ​ថា​អ្នក​អាច​សរសេរ​និង​ទទួល​សារ​អត្ថបទ​​ ​ទាញ​យក​កម្មវិធី ថត​រូប ថតវីដេអូ​ និង​​ការ​ហៅ​ទូរស័ព្ទ​។ វា​មិនមែន​ជា​ឧបករណ៍​ដែល​​ឯករាជ្យ​នោះទេដូច​ដែល​វា​ត្រូវ​បានភ្ជាប់ជាមួយផលិតផល​ខ្លះនៃ Samsung Galaxy ដូចជា​ Galaxy 3 និង Galaxy Note​ 10.1 ។
នៅ​ក្នុង​ខែ​តុលា​នេះ​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើមអភិវឌ្ឍន៍វាអោយកាន់តែប្រសើរឡើងថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់​ smartwatch សំរាប់ Galaxy S3​  S4 និង​ Galaxy Note 2 ។ រហូត​មក​ដល់​ពេល​នេះកម្មវិធី​មួយ​ចំនួន​ត្រូវ​បាន​ដំឡើង​រួច​ជាស្រេច​នៅ​លើ smartwatch … More

back to top BACK TO TOP