ក្រាបពត៌មានស្តីអំពីបណ្តាញសង្គមដ៏ឈានមុខគេនៅលើពិភពលោក
Geeks នៅក្នុងប្រទេសកម្ពុជាតែងតែតាមដានលើពត៌មានថ្មីៗដែលនាំមកនូវការយល់ដឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កាលពីសប្តាហ៍មុនយើងបានចេញផ្សាយនូវក្រាបពត៌មានថ្មីមួយដែលទាក់ទងជាមួយនឹងការយល់ដឹងអំពី ហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឱ្យយើងយល់បានថាហ្វេសប៊ុកគឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សប្តាហ៍នេះគំនិតរបស់យើងផ្តោតទៅលើបណ្តាញសង្គមដែលបច្ចុប្បន្ននេះកំពុងតែឈានមុខគេនៅទូទាំងពិភពលោក។
ដោយការស្វែងរកតាមរយៈវេបសាយ ក្រាបពត៌មានបានទាក់ភ្នែករបស់យើងដូចដែលវារួម បញ្ចូលមិនត្រឹមតែប្រភពដ៏ល្បីបំផុតដូចដែលយើងធ្លាប់បាននិយាយរួចមកហើយនោះទេ ប៉ុន្តែថែមទាំងបណ្តាញសង្គមនៅអាស៊ីមួយចំនួនដូចជា Renren, Sina, Weibo, QQ, Qzone និង Youku Tudou ។ អ្វីដែលយើងតែងតែចង់ចែករំលែកព័ត៌មានអំពី បណ្តាញសង្គមនៅក្នុងតំបន់អាស៊ី វាគឺជាឱកាសដ៏ល្អសម្រាប់ពួកយើងដើម្បីយល់ដឹងបន្ថែមទៀតអំពីបណ្តាញទាំង នោះ។
Renren (អតីតជាបណ្តាញ Xiaonei) គឺជាបណ្តាញសង្គមរបស់ចិនមួយជាមួយនឹងលក្ខណៈពិសេសរបស់ Facebook- Like ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណេតវ័យក្មេងនៅក្នុងប្រទេសចិន (ប្រហែលជាអ្នកបានដឹងមកហើយថាហ្វេសប៊ុកពិត ជាមិនសូវមានភាពងាយស្រួលក្នុងការចូលដំណើរការប៉ុន្មានទេ) ។
Sina Weibo គឺជាប្លុកដ៏តូចមួយដែលបានបើកដំណើរការដំបូងនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2009 ដោយនាពេលថ្មីៗនេះមានការរីករាលដាលទៅកាន់ប្រទេសសិង្ហបុរីនិងប្រទេសឥណ្ឌូនេស៊ី ។
QQ និង Qzone ជាកម្មសិទ្ធិរបស់ Internet portal Tecent ។ QQ គឺជាផលិតផលមួយដែលជាកម្មវិធីផ្ញើសារបន្ទាន់ ចំណែកឯ Qzone គឺជាសេវាបណ្តាញសង្គមដែលមានលក្ខណៈពិសេសមួយដែលរំលឹកទៅដល់ Renren ។
Youku Tudou ( អតីត Youku ) គឺជាទំរង់ Youtube-Like របស់ចិនមួយដែលមានដៃគូជាមួយ ស្ថានីយ៍ទូរទស្សន៍របស់ចិននិងក្រុមហ៊ុនផលិតកម្មទាំងឡាយដែលផ្តល់នូវអត្ថបទនៅក្នុង វេបសាយ។
ដោយពិចារណាលើការយល់ដឹងពីចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គម MS ប្លុកចំនួន … More