nokia

post-image

ចូរក្រឡេកមើលពិភពទូរស័ព្ទ Nokia

កាល​ពី​ខែ​មុន​ស​ន្និ​សិ​ទពិភពទូរស័ព្ទ Nokia ​បាន​​ធ្វើឡើង​នៅ Abu Dhabi ជាកន្លែងដែល អ្នកផលិតទូរស័ព្ទ​អាចបង្ហាញនូវទូរស័ព្ទនានា​និង​លក្ខណៈ​ពិសេសរបស់វា​ :

ទូរស័ព្ទ Nokia ដំបូងគេរបស់ ”phablets​“  (ទូរស័ព្ទកាន់តែ​ធំ​)​:

Flagship Lumia 1520 ​:
សម្រាប់​ជា​លើក​ដំបូង​នៅក្នុង​ត្រកូល Lumia ​ជាមួយផ្ទាំងបង្ហាញ 1080p HD ដែលមាន គុណភាពបង្ហាញនៅលើអេក្រង់ 1920 x1​080 ភីកសែល​ ។ ទូរស័ព្ទ Nokia Lumia 1520 នេះក៏​មាន​កាមេរ៉ា​ខាង​ក្រោយ​ដែលមានទំហំ 20​-megapixel​ រូមបញ្ចូលជាមួយនូវ​ប​ច្ចេ​ក​វិទ្យាថត​រូបមួយ​ចំនួន​ដែលមាន​នៅ​លើ​កាមេរ៉ារបស់ទូរស័ព្ទ Nokia Lumia 1020 ។ ទូរស័ព្ទ Nokia Lumia 1520​ នេះមានឧបករណ៍ដំណើរការ​ 2.2GHz quad​–Core Qualcomm Snapdragon 800 ដោយ​មាន RAM 2GB  (វា​​ជា​លើក​ទីមួយហើយដែ​ល Windows Phone … More

post-image

ទូរស័ព្ទ Smartphones 3 គ្រឿងដែល អាចរកបានក្នុងតំលៃសមរម្យនៅក្នុង ប្រទេសកម្ពុជា

សព្វថ្ងៃនេះយើងកំពុងណែនាំទូរស័ព្ទដៃចំនួនបីគ្រឿងដែលមានតំលៃសមរម្យដែលបានចេញផ្សាយនៅឆ្នាំ 2013 ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជាដែល មានតំលៃតិចជាង 150ដុល្លារអាមេរិក។
យើងប្រៀបធៀបដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នាដូចជាប្រសិទ្ធិភាពនៃការថតរូបនិងវីដេអូនិងការបញ្ជាក់ពីទំហំអេក្រង់មួយចំនួន។​
ទូរសព្ទទាំងអស់នេះធានាថានឹងផ្តល់នូវប្រតិបត្តិការកម្រិតខ្ពស់និងផ្តល់នូវជម្រើសរូបរាងដ៏គួរឱ្យទាក់ ទាញសម្រាប់តម្លៃរបស់ពួកវា ។
ដូច្នេះប្រសិនបើអ្នកមានបំណងចង់ទិញទូរស័ព្ទដៃមួយជាមួយតម្លៃដ៏ល្អបំផុតនោះសូមពិនិត្យមើលការ ជ្រើសរើសរបស់យើងដូចខាងក្រោម ​​:

post-image

ទូរស័ព្ទ NOKIA EOS

កាលពីប៉ុន្មាន​ស​ប្តា​ហ៍​កន្លងទៅ​នេះ​ពាក្យ​ច​ចាម​អារាម​មួយ​បាន​លេចឡើងអំពី​ទូរស័ព្ទ​ Nokia ដែលមានមុខ​ងារថត​រូបផ្តល់នូវគុណភាពខ្ពស់​ ​។
រហូត​មក​ដល់​ពេលនេះ​តើយើង​ដឹង​អ្វី​ខ្លះ​អំពី​ទូរស័ព្ទ Nokia EOS ​?

ការរចនា​និង​ទំហំ​របស់​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង Lumia 920
វា​​រួម​បញ្ចូល​ជា​មួយ​និងកាមេរ៉ា PureView 41 megapixel
វា​ផ្ដល់​​នូវ​លទ្ធភាព​ដើម្បី​ឱ្យអ្នកអាចថតវីដេអូ Full HD 1080 ភិ​ច​សែល​
វា​មានមុខងារ Xenon flash  (ស្រដៀងគ្នា​ទៅ​នឹង Lumia 928 ដែរ)
វា​នឹង​ប្រហែល​ជា​ត្រូវ​បាន​​ដាក់លក់​ក្នុង​អំឡុង​ពេល​ស​ន្និ​សិ​ទ​សារ​ព​ត៌​មាននៅពាក់​ក​ណ្តា​ល​ខែ​កក្កដា​ឆ្នាំ​នេះ ។

នេះ​ជា​ទូរស័ព្ទដៃដែលត្រូវ​បានគេ​រំពឹងគិត​ថា​នឹង​មាន​​​សក្តា​នុ​ពល​នា​ពេល​ខាង​មុខ​នេះ​។ពាក្យ​ច​ចាម​អារាម​នេះ​ក៏​និយាយ​ដែរ​ថា​ក្រុមហ៊ុន Nokia នឹង​​ផ្តល់អោយអ្នក​ប្រើប្រាស់​ទូទៅនូវ​បទពិសោធដែលដូចទៅនិង កាមេរ៉ា​ឌីជីថលមួយដែរ​ ​។
នេះជាការពិនិត្យ​ឡើងវិញ​របស់​យើង​ដោយ​ផ្អែក​លើ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ដែល​យើង​បានប្រមូល​
ដរាបណា​ពាក្យ​ច​ចាម​អារាម​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នោះ​យើង​​នឹងផ្តល់​ព​ត៌​មានអោយអ្នកដឹងនៅរៀង​រាល់ពេលដែលយើង​​ទទួលបានពត៌មាន ​។
Sources

post-image

ទូរស័ព្ទ NOKIA LUMIA 925

ទូរស័ព្ទ Nokia Lumia 925 នឹង​មានដាក់លក់​ឆាប់ៗនេះសម្រាប់​ទីផ្សារ​អ៊ឺ​រ៉ុ​ប​និង​ចិន ​ក្រោយ​មក​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ តម្លៃ​លក់​រាយ​នៃទូរស័ព្ទ​ Nokia Lumia 925 ត្រូវ​បាន​គេ​រំពឹងគិត​ថា​នឹងមានតម្លៃប្រមាណជា 611 $ ។
លក្ខណៈ​ពិសេស​កាមេរ៉ា​ថ្មី​របស់​ខ្លួន​គឺ​ក៏​អាច​មាន​ភាព​ទាក់​ទាញ​ មានមុខងារ​ថតរូប​ពន្លឺទាប​ដែល​អនុញ្ញាត​ឱ្យ​ថតរូបភាព​ដែល​មាន​គុណភាព​ខ្ពស់​សូម្បី​តែ​នៅ​ក្នុង​ទី​ងងឹត​ ប្រព័ន្ធ​កាមេរ៉ាដ៏​ឆ្លាតវៃ​របស់ Nokia ​អនុញ្ញាត​អោយថតរូបបានច្រើនក្នុង​ពេល​តែ​មួយ​ ។
នេះជាការពិនិត្យ​ឡើងវិញ​របស់​យើង​​ដូច​ខាង​ក្រោម ​:

អ្នក​អាចមើល​​វីដេអូ​​អំពី Nokia Lumia 925 ដូចខាងក្រោម ​:

back to top BACK TO TOP