networking

post-image

ការបំផុសគំនិតអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងព្រឹត្តិការណ៍ Spikes អាស៊ី – ភាគ១

កាលពីមួយ​ខែ​កន្លងទៅ​នេះយើង​បាន​ប្រកាស​ពី  ការប្រារព្វពិធីនៃ​ការច្នៃប្រឌិត Spikes អាស៊ី​ដែលនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃទី15 ដល់​ទី18 ខែ​កញ្ញា​។
សម្រាប់​កំណត់​ត្រា​នេះ Spikes Asia ជា​ពិធីមួយ​ដែល​នាំ​មក​នូវ​ ” ​អ្នកដែលមានការ​គំនិត​ច្នៃប្រឌិតដ៏ល្អបំផុតមួយ​ចំនួននៅ​ទូទាំង​តំបន់​និង​នៅ​ជុំវិញ​ពិភពលោក​” ដោយ​មាន​គណៈ​ប្រតិភូ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​សិក្ខាសាលា​និង​មានវគ្គ​សិក្ខាសាលា​ជាច្រើន​ទាក់ទង​ជាមួយ​ប្រធានបទ​ច្នៃ​ប្រឌិត​​។
Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេចក្តី​រីករាយ​ណាស់ដែល​បានធ្វើជាដៃគូ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ​ហើយ​យើង​រីករាយ​ក្នុងការ​ចែក​រំលែក​ការ​បំផុស​គំនិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​ពី​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​​អ្នកអាន​របស់​យើង​នៅ​ថ្ងៃ​នេះ​។
នៅ​ថ្ងៃ​ទី16 ខែ​កញ្ញា​យើង​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលាមួយ​ដែល​រៀប​ចំឡើង​ដោយ​លោក Eric Solomon ។ គាត់​បាន​ចាប់​ផ្តើ​ម​​បង្ហាញ​វីដេអូ​ជា​លើក​ដំបូង​ដែល​ធ្លាប់បានអាប់ដេតនៅ Youtube ក្នុង​ឆ្នាំ 2005 និង​បាន​បង្ហាញថា “តើ​មាន​អ្វី​អស្ចារ្យដែលកើតមានឡើងនៅក្នុង Youtube” ដែលបានរំលឹកផង​ដែរ​ថា​ Youtube នាពេល​ឥឡូវ​នេះ​បានបង្ហាញចំនួនម៉ោងនៃអ្នកមើលវីដេអូ​ជា​ប្រចាំខែ​​ចំនួន 6 000 000 000 ម៉ោង​និងចំនួនអ្នកចូលរួមទស្សនាជាង1ពាន់​លាន​នាក់​ក្នុង​មួយ​ខែ​។ សម្រាប់​គាត់ Youtube គឺ​ជា​​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​សំរាប់ការ​ទំនាក់​ទំនង​នៅ​ក្នុង​ពិភព​លោក​​ “មនុស្ស​ចំណាយ​ពេល​វេលា​ជា​ច្រើន​នៅ​លើ YouTube​ ដោយមាន​បំណង​ចង់​ទំនាក់ទំនង​និង​ចែករំលែក​ជាមួយ​ពិភពលោក​ទាំងមូល” ។ ក្នុង​អំឡុង​ពេល​នៃការ​ស្ទ្រីម​ផ្ទាល់​ 7,4​% នៃ​ក្រុម​ហ៊ុនអ៊ិ​ន​ធើ​ណិត​លើសកលលោកមានជីវិត​ដង្ហើម​ដោយសារតែមានគេមើល​វីដេអូ​ទាំងអស់នោះដោយប្រើរយៈពេលមើលប្រមាណ 1771 ​ឆ្នាំ​។ លោក Eric បាននិយាយ​ថា វា​បាន​ក្លាយ​ជា “បាតុភូត​សង្គម​ជាសកលមួយ”។

គួរ​បញ្ជាក់​ផង​ដែរថា GoPro បាន​បង្កើត “មាតិកា​វីដេអូដ៏គួរអោយអស់សំនើចបំផុតនៅលើពិភព​លោកដែលមិនធ្លាប់​បាន​ឃើញ​”​ ដែលទទួល​បាន​បទ​ពិសោធ​ន៏ពី Youtube … More

post-image

ការធ្វើដំណើររបស់យើងក្នុងការចួលរួមព្រឹត្តិកាណ៍ Barcamp កំពង់ចាម

ព្រឹត្តិការណ៍ Barcamp ត្រូវបានគេធ្វើឡើងនៅ​តាមទីក្រុង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។យើងធ្លាប់​បាន​និយាយ​អំពី​ព្រឹត្តិការណ៍ដែលធ្វើឡើងនៅ​ខេត្ត​បាត់ដំបង​រួចមកហើយ ហើយ​ថ្មីៗនេះយើងទើបតែបានចេញផ្សាយ​នៅ​ខេត្ត​កំពង់ចាម​មួយទៀត​។
កាលពី​ថ្ងៃទី 24-25 ខែ​សីហា​មុននេះ ​ក្រុម​ការងាររបស់​យើង​មាន​សេចក្តី​រីករាយណាស់​ដែល​បាន​ទៅ​ចូលរួមក្នុង​​ព្រឹត្តិការណ៍​មួយនៅ​ឯសាកល​វិទ្យា​ល័​យ​ជា​ស៊ី​មកំចាយមា​ដែល​បាន​ប្រមូល​ផ្តុំ​ទៅដោយសិស្ស​និស្សិត​ អ្នកជំនាញ​ IT  សហគ្រិន​ អ្នកដែលចូលចិត្តបច្ចេកវិទ្យា​ហើយនិង អ្នកទាំងឡាយណាដែល​ចង់​ទទួលបានបទពិសោធន៍​នៅក្នុងព្រឹត្តិការណ៍​​បែបនេះ​។
ព្រឹត្តិការណ៍​បាខែម​នេះគឺ​ជា​ឱកាស​ដ៏​ល្អ​មួយសំរាប់​មនុស្ស​ម្នាទាំងឡាយក្នុងការ​ចែករំលែក​ព័ត៌មាន​និងសិក្សា​អំពី​ទំរង់​ថ្មីៗ​នៃ​ប​ច្ចេ​ក​វិទ្យា​។ប្រធានបទ​ជាច្រើន​ត្រូវ​បាន​ផ្តល់​ដោយ​វាគ្មិន​ជាច្រើនរូប​ដោយក្នុងនោះមានអ្នកនិយាយជា​ភាសា​ខ្មែរ​និង​មួយចំនួន​ទៀត​និយាយជាភាសា​អង់គ្លេស​ផងដែរ។
បាខែម​កំពង់​ចាម​គឺ​ជា​ពេល​វេលា​ដ៏​មាន​តម្លៃមួយសម្រាប់​មនុស្ស​ម្នាទាំងឡាយសំរាប់ភ្ជាប់ ទំនាក់ទំនងគ្នានិង​ទទួល​បាននូវ​ដំបូន្មាន​ពី​អ្នក​ជំនាញ​ដ៏មានវិជ្ជា​ជីវៈ​ សមាជិក​ក្រុម​ការងារ​របស់​យើង​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​អារម្មណ៍​ថា​ដូច​ជា​ការ​ចែក​រំលែកពី​ប្រភព​នៃ​ការ​បំផុស​គំនិត​នេះ​។
លោក រ៉ូម៉ាន់ លោក រតនា និង លោក ណាដជីម បាន​សម្រេច​ចិត្ត​ដើម្បី​ប្រមូល​នូវគ្រប់ទាំង​ផល​ប្រយោជន៍​​និង​ចំណេះដឹងទាំងអស់​ដែល​ពួក​គេ​អាច​ចាប់​យកបាននៅ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​ :

ថ្ងៃទី1 – ថ្ងៃ​សៅរ៍​ទី24 ខែ​សីហា
ម៉ោង 8 ព្រឹក​ : បន្ទាប់​ពី​បាន​ចុះ​បញ្ជីហើយ ​យើង​បាន​ចូលរួមពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ Barcamp 2013 ។ អ្នក​ចូលរួម​ទាំងអស់​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​សាល​ដ៏​ធំមួយ​ដើម្បី​ស្តាប់​សេចក្តី​ថ្លែង​ការណ៍​ដែល​បានលើកឡើង​ដោយ​អ្នក​រៀបចំកម្មវិធី​។
ម៉ោង10 ព្រឹក​ : យើង​បាន​សម្រេច​ចិត្ត​ចូលរួម​សម័យ​ប្រជុំមួយអំពី វិ​គី​ភី​ឌា​ខ្មែរ ​ដោយលោក ​អ៊ុំវ៉ាន់ថារិទ្ធិ។ ក្នុងនោះដែរក៏មាន​ក្រុម​ការងារ​របស់​យើង​ទើប​តែ​បាន​ចែក​រំលែក​ព័​ត៌​មានមួយ​ចំនួនអំពី​វិ​គី​ភី​ឌា​ជា​ភាសា​ខ្មែរ​ ​​វា​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បានជួប​ជាមួយ​ប្រជាជន​កម្ពុជា​ដែល​ធ្វើការ​ជាមួយ​ប​ណ្តា​ញ ​Encyclopedia ដ៏​ល្បី​ល្បាញមួយនេះ ​។ នេះ​គឺ​ជា​ការ​ពិពណ៌នា​មួយ​នៃ​វិ​គី​ភី​ឌា​ដែល​បាន​ផ្ដល់​ឱ្យ​ដោយ​វាគ្មិន​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ : “វិ​គី​ភី​ឌា​ត្រូវ​បានអ្នក​ស្ម័គ្រ​ចិត្តអនាមិក​តាមប្រព័ន្ធអ៊ីនធើ​ណិ​តជាច្រើននាក់សហការ​គ្នាសរសេរវាឡើង​​។ នរណាក៏ដោយដែល​ប្រើប្រាស់អ៊ីនធឺណិត​​​អាច​កែ​សម្រួល​អត្ថបទ​និង​ចូលរួម​ចំណែក​ដល់​ការ​ពង្រីក​នៃវេបសាយ​នេះ​ ” ក្នុង​កំឡុង​ពេល​សម័យ​ប្រជុំនោះ បុរសជនជាតិអូស្ត្រាលី​ម្នាក់ដែល កំពុងបំរើការអោយ​​វិ​គី​ភី​ឌាត្រូវ​បានចូលរួមក្នុងការធ្វើបទ​បង្ហាញ​ដោយផ្តល់នូវប្រភព​ព័​ត៌​មាន​ជាច្រើន​។ វាគ្មិន​ទាំង​ពីរ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​គម្រោង​នេះ​ ជាការ … More

post-image

បាខែមកំពង់ចាមកំពុងតែខិតជិត មកដល់

កាលពី​ខែ​ឧសភាមុន ​យើង​មាន​សេចក្តី​រីករាយ​ណាស់ដែលបាន​ចូលរួមព្រឹត្តិការណ៍បាខែម បាត់ដំបង ​ជា​កន្លែង​ដែល​យើង​បាន​ជួបជាមួយមនុស្សម្នាល្អៗជាច្រើនដែលប្រកបដោយភាព សប្បាយ​រីករាយ​ហើយយើងក៏បានជួបជា​មួយអ្នកដែលចូលចិត្តបច្ចេកវិទ្យាជា​ច្រើនផងដែរ ! បើ​យោង​ទៅ​តាម​គេហទំព័រ​ Tech President ព្រឹត្តិការណ៍​នេះ​បាន​ប្រមូល​ផ្តុំទៅដោយអ្នកចូលរួម ជាង700នាក់ ដោយអ្នកចូលរួម​ចំនួន 70​% ជានិស្សិត​មក​ពីបណ្តា​សាកល​វិទ្យា​ល័​យ​និង​វិទ្យាល័យ​នានានិង30​%ទៀតមក​ពីបណ្តាវិស័យ​ឯកជន​និង​អង្គការ​សង្គម​ស៊ីវិល​ ។
ចុង​ស​ប្តា​ហ៍​នេះ​ព្រឹត្តិការណ៍បាខែមនឹងធ្វើ​ឡើងសារ​ជា​ថ្មី​ម្តង​ទៀត​ ហើយលើកនេះធ្វើឡើងនៅ​ក្នុងខេត្តកំពង់ចាម ។
បាខែមគឺ​ជា ​« សន្និសីទប​ច្ចេ​ក​វិទ្យា​ជាលក្ខណៈអន្តរជាតិមួយ​ដែលមានរយៈពេល 2 ថ្ងៃ​ ​និង​ជាការ​តាំង​ពិព័រណ៍​មួយ​ដែល​នាំ​មក​នូវ​ការរួប​រួម​គ្នា​យ៉ាងពេញទំហឹងលើវិទ្យាសាស្រ្តកុំព្យូទ័រ ដោយមានអ្នកជំនាញខាងផ្នែកពត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វេបសាយនិងកម្មវិធីទូរស័ព្ទ​​​ ​អ្នកសរសេរប្លុក ម្ចាស់​អាជីវកម្ម​ សហគ្រិន​ អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​និស្សិត​សាកល​វិទ្យា​ល័​យនានា​ដើម្បី​រៀន​សូត្រ​និង​ចែក​រំលែក​អំពី​ទំរង់​ថ្មី​នៃ​ការ​ច្នៃប្រឌិត​ថ្មី​នៅក្នុង​សង្គមដោយ​ផ្អែក​លើវិស័យប​ច្ចេ​ក​វិទ្យា​និង​ឧបករណ៍ដែល​ត្រូវ​បាន​នាំ​យកមកដែលផ្តល់​នូវ​អត្ថ​ប្រយោជន៍ជាច្រើន​ចំពោះ​បុគ្គលម្នាក់ៗនិង​អង្គការ »​។
ព្រឹត្តិការណ៍​នេះបាន​ចូលមកក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2008 បាខែមបាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​ប្រជាប្រិយភាពមួយនៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ កម្ពុជា​ដែល​ប្រមូល​អ្នក​ចូលរួម​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​។​ បាខែមកំពង់ចាមនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅសាកល​វិទ្យា​ល័​យ​ជាស៊ី​មកំចាយមា​ ខេត្តកំពង់ចាមនៅ​ថ្ងៃទី 24 ​និង 25 ខែសីហា ​ហើយ​នឹង​មានការប្រជុំ​ទាក់ទង​ទៅ​នឹង​ប្រធានបទ​ដូច​ជា ការសរសេរប្លុក ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ វិ​គី​ភី​ឌា​ពុម្ពអក្សរលើ​បណ្ដាញអ៊ីនធឺណេត ​គំនិត​និង​យុទ្ធ​សា​ស្រ្ត​ទីផ្សារ​ ការ​ថតរូប​ និង​មានអ្វីៗជា​ច្រើន​ទៀត ។
គួរ​បញ្ជាក់​ផង​ដែរថា​ បាខែមគឺ​ជា​ព្រឹត្តិការណ៍​បើក​ចំហ​រហើយ​មនុស្ស​គ្រប់ៗគ្នា​​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​​និង​ដើម្បី​ដាក់សំនើរលើកិច្ចប្រជុំ​ ។
ប្រសិន​បើ​អ្នក​បាន​មិនទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ​ អ្នក​អាច​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដោយ​ការ​បំពេញ​សំណុំ​បែប​បទ​ដូច​ខាង​ក្រោម :
www.kc.barcampcambodia.org/register
ជួបគ្នានៅទីនោះ !  :)
More

post-image

ព្រឹត្តិការណ៍នៃការច្នៃប្រឌិត The Spikes Asia 2013

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែស្វែង​រក​នូវព្រឹត្តិការណ៍​ថ្មីៗដ៏​អស្ចារ្យ​ជាច្រើនដែល​មិនអាច​ខកខានទៅបាន​នៅ​ក្នុង​តំបន់​អាស៊ី​ជា​ពិសេស​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវ​បាន​គេ​ផ្តោ​ត​ទៅ​លើ​ប្រធានបទផ្សេងៗ​ដូច​ជា​ ផ្នែកឌីជីថល​ ការ​ទំនាក់ទំនង​ទីផ្សារ​និង​ផ្នែកផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​​។
យើង​ទើប​តែ​មាន​ឱកាស​ដើម្បី​រកអោយ​ឃើញនូវ  Spikes Asia ​ជាព្រឹត្តិការណ៍នៃការច្នៃ ប្រឌិតដែលបានប្រព្រឹត្តឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​ចាប់ពី​ថ្ងៃទី15 ដល់​ថ្ងៃទី17 ខែ​កញ្ញានៅ​ឆ្នាំ​នេះ​។
តើ Spikes Asia ​​ជា​អ្វី​ ?
ព្រឹត្តិការណ៍​នេះ​នាំ​មក​ជាមួយ​គ្នានូវ​ « អ្នកដែលប្រកបដោយការ​ច្នៃប្រឌិតដែលពូកែបំផុត មកពីគ្រប់ទិសទី​នៅ​ទូទាំង​​ពិភពលោក » Spikes Asia ​គឺ​ជា​ពេល​វេលា​មួយដែលមានអ្នក សំដែងជាច្រើនដែលប្រកបដោយ​គំនិតច្នៃ​ប្រឌិត​ដែលអាច​​​ផ្តោះ​ប្តូ​រ​គំនិត​យោបល់គ្នាបាន​។
តើអ្វី​មាននៅក្នុងកម្មវិធី​នោះ​ ​?
ព្រឹត្តិការណ៍​នេះមានលក្ខណៈជា​សិក្ខាសាលា​ផ្តោ​ត​លើការសិក្សានៃការ​ច្នៃ​ប្រឌិត​​ ការបញ្ចេញ សមត្ថភាពនៃការ​ច្នៃ​ប្រឌិត​ពី​តំបន់​អាស៊ី​រួម​ជាមួយ​ពេលវេលាទំនាក់ទំនងគ្នាផងដែរ។
ការលើកឡើង​ផ្សេងៗទៀត :
- អ្នក​ប្រកួតប្រជែងវ័យក្មេង : ជាពេលវេលា​សម្រាប់​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ចូល​រួម​នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ / ការទំនាក់​ទំនង​ដើម្បី​បង្ហាញ​ទេព កោសល្យ​របស់​ពួក​គេ   !
- កំរិតឧត្តមសិក្សា (ការបណ្តុះ​ប​ណ្តា​ល​និង​ការអប់រំ​) :អ្នកច្នៃប្រឌិត​​ អ្នកទីផ្សារ​​ អ្នកផ្សព្វផ្សាយ និងអ្នក​ប្រតិបត្តិ​គណនី​ ដែលមាន វ័យក្មេងក្នុងកំរិតឧត្តមសិក្សា​​ ។
- ពិធីប្រគល់រង្វាន់ Spikes ​Asia : ជាពេលវេលា​ដើម្បី​ប្រារព្ធ​ពិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់អ្នកដែលប្រកបដោយ​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​ការ​ទំនាក់ទំនង​ព្រឹត្តការណ៍ដ៏គួរអោយរំជួលចិត្តនេះមិនគួរអោយរំលោងបាត់ទេ ។
តើ​នរណា​គួរ​តែ​ចូល​រួមក្នុង​ព្រឹត្តិការណ៍​នេះ ?
ការរៀបចំព្រឹត្តិការណ៍នៃការច្នៃប្រឌិតនេះ​គឺមានការចូលរួមពីអ្នក​ដែល​មានគំនិត​ច្នៃ​ប្រឌិត​និង​​ទំនាក់ទំនង​។ ​បញ្ជាក់​ : … More

post-image

សន្និសិទសង្គមពាណិជ្ជកម្មទូរសព្ទ ចល័តនៅក្នុងប្រទេសកម្ពុជា

កាលពី​ថ្ងៃ​ទី 5 ខែ​កក្កដា​នៅរាជធានី​ភ្នំពេញមានរៀបចំ​ ស​ន្និ​សិ​ទសង្គមពាណិជ្ជកម្មទូរស័ព្ទ ចល័ត​ (MSOC​) ក្រោមការ​ផ្តួ​ច​ផ្តើ​ម​របស់ក្រុមហ៊ុន PIKOM និងក្រុមហ៊ុន RESOLVO ។ក្នុងនោះមានវត្តមានប្រតិភូ​មកជាង 120 នាក់មកពី​ប្រទេស​កម្ពុជា​ ម៉ាឡេស៊ី​ សហរដ្ឋអាមេរិក​ អារ៉ាប់​ និង​ប្រទេស​អ៊ីរ៉ង់​​ត្រូវ​បាន​ចូលរួម​ស​ន្និ​សិ​ទក្រោមអធិបតី​ភាព​លោករដ្ឋ​ម​ន្រ្តី​ក្រសួង​ព័​ត៌​មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​អគ្គ​លេខា​ធិ​ការ​នៃ NiDA (National IT Development Authority ​) ។ Geeks in Cambodia ​ពិតជាមានសំណាងណាស់​ដែលបានជួបអ្នក​តំណាងរបស់ក្រុមហ៊ុន PIKOM និង​ត្រូវ​បានគេ​អញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​នោះ​។
PIKOM គឺ​ជា​សមាគម​តំណាង​ឱ្យ​វិស័យព័ត៌មានវិទ្យា​និង​​ប​ច្ចេ​ក​វិទ្យា​ទំនាក់​ទំនង ICT​) មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​។ ក្រុមហ៊ុនPIKOM ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ1986 ដែលមាន​គោលដៅធ្វើអោយវិស័យ ICT ​មានការ​រីកចំរើន​នដើម្បីអោយ​មានផល​ប្រយោជន៍​និង​ប្រកបដោយការ​ប្រកួត​ប្រជែង។
សព្វថ្ងៃ​សមាគមនេះបានរួមបញ្ចូលក្រុម​ហ៊ុនជាង 1500 ក្រុម​ហ៊ុន​ដែលបំរើការ​ក្នុងវិស័យ ICT​ ហើយកំពុងប្រតិបត្តការបានជាង 80​% នៃ​ពាណិជ្ជកម្ម ICT ទាំងមូល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​
ក្រុមហ៊ុន RESOLVO ​កម្ពុជា​ផ្តល់​នូវ​ដំណោះ​ស្រាយខាងផ្នែក IT និង​ធានាអោយបាន​នូវភាព ល្អប្រសើរនៃធនធាន​សម្រាប់​គ្រប់ប្រភេទ​​អាជីវកម្ម​ទាំងអស់​។ ពួកគេ​ក៏​មាន​បទ​ពិសោធ​ន៏​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ជំនួញ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។
ប្រធានក្រុមហ៊ុន PIKOM និង RESOLVO បានរៀបចំសន្និសិទ MSOC នេះឡើងក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​សារៈ​សំខាន់​បន្ថែម​ទៀតក្នុងការ​លើកកម្ពស់​វិស័យ ICT នេះ​។ ក្រុមហ៊ុន PIKOM គាំទ្រ​ដល់​សមាជិក​របស់​ខ្លួន​ដើម្បី​បង្កើន​សកម្មភាព​នាំចេញ​និង​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។ មានឱកាសថ្មី​ៗជាច្រើន​ដែល​លេចឡើង​ពី​តំបន់សេ​ដ្ឋ​កិច្ចអាស៊ាន​នា​ពេល​ខាង​​មុខនេះ​ដែល​នឹង​រួម​ចំណែកយ៉ាងខ្លាំង​ដល់​ការ​អភិ​វ​ឌ្ឍន៍វស័យ ICT នេះ​។
ប្រធានបទ​ជាច្រើន​ត្រូវ​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ ស​ន្និ​សី​ទ​​សង្គមពាណិជ្ជ​កម្ម​ទូរស័ព្ទ​ចល័តនេះ។ ស​ន្និ​សិ​ទ​នេះ​​បានដាក់កិច្ចពិភាក្សា​ចំនួន​ពីរ​ចំនុច ​: ប្រធានក្រុមហ៊ុន … More

back to top BACK TO TOP