networking

post-image

វេទិកាផ្តល់ជំនួយឌីជីថលប្រចាំតំបន់អាស៊ី

ថ្មីៗនេះទីក្រុង​បាងកកបានធ្វើ​ជា​ម្ចាស់​ផ្ទះក្នុង​ព្រឹត្តិការណ៍​វេទិការផ្តល់​ជំនួយ​​ឌីជីថលប្រចាំតំបន់​អាស៊ីដែល​រៀបចំ​ដោយ Digital Innovation Asia (DIA) ។
វេទិកា​នេះ​មាន​បំណង​បង្កើន​ការ​យល់​ដឹង​ពី​របៀប​ប្រើ​គំនិត​ច្នៃ​ប្រឌិត​ឌីជីថល​ថ្មីៗ​​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។
ព្រឹត្តិការណ៍​នេះ​បាន​រៀបរាប់​វិធី​ដើម្បីជាស្ពានចំលងប​ច្ចេ​ក​វិទ្យា​និង​ឆ្ពោះទៅ​កាន់​​​គោលបំណង​កសាង​សមត្ថភាព​និង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​។
ចាប់​ពីថ្ងៃទី​23​ខែ​មេសា​ដល់ថ្ងៃទី​12ខែ​មិថុនា Digital Innovation Asia នឹង​រៀប​ចំ​សិក្ខាសាលាផ្សេង​ទៀត​នៅ​ក្នុង​ក្រុង​បាងកកដែលផ្តោ​ត​លើ​ឌីជីថល​និងបញ្ហា​​ធ្វើ​ដំណើរ​។ ប្រសិន​បើ​អ្នក​ចង់​ដឹង​បន្ថែម​ទៀត​អ្នក​អាច​ពិនិត្យ​មើល​កាលវិភាគ​នៅ​ទីនេះ ។

post-image

ការមើលឃើញ ECHELON ក្នុង SATELLITES EVENTS

Echelon គឺ​ជា​សន្និសីទស្តីពីបច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ២០១៣នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី៤និង​ទី៥ខែ​មិថុនា​។
ដោយមានការចូល​រួម​ដោយ​អ្ន​កដឹក​នាំ​ឧស្សាហកម្ម ​វិនិយោគិន​ ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​យល់​ពី​និន្នាការ​ចុង​ក្រោយ​នៅ​ក្នុង​ឧ​ស្សា​ហ​កម្ម​បច្ចេក​វិទ្យា​អាស៊ី​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​និង​ប​ណ្តា​ញ​ផ្សេង​ទៀត​ជាមួយ​និង​អ្នក​​​ចូលចិត្តអាជីវកម្ម​ឌីជីថល​​​លើបណ្តាញអ៊ីនធើណេត​​ ។
ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ សិង្ហបុរី​ ​ហុងកុង ​តៃវ៉ាន់​ ហ្វីលីពីន​ ម៉ាឡេស៊ី​ វៀតណាម ​ថៃ​និង​ប្រទេស​ជប៉ុនបាន​ទទួល​ជោគ​ជ័យ​ជា​ម្ចាស់​ផ្ទះ​ព្រឹ​ត្ត​ការណ៍​ក្នុង​តំបន់​របស់​ពួក​គេ​នៅ​ក្នុង​ខែ​មិនា​និង​ឧសភា។ ដោយបង្ហាញពីវិធី​អ្វី​ដែល​ធ្វើ​ឱ្យមាន​រលក​នៅ​​ទី​ផ្សារ​​ក្នុង​ស្រុក​ ​។
“Echelon 2013 នឹង​ស្វែង​រក​អនាគត​នៃ​អាជីវកម្ម​ឌីជីថល​និង​នៅ​លើ​បណ្ដាញ​អ៊ីន​ធើណេត​នៅ​ក្នុង​តំបន់​អាស៊ី” ​។
អស់រយៈពេលជាង2ថ្ងៃ​មាតិកា​របស់Echelonនឹង​​ជ​ម្រុ​ញ​អោយមាន​ការ​ផ្លាស់​ប្តូ​រនូវរបៀប​ដែល​អ្នក​ធ្វើ​អាជីវកម្ម​។

post-image

អាស៊ី Startup នាទីក្រុងសិង្ហបុរីឆ្នាំ២០១៣

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ី Startup ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៤និង ទី៥ខែមេសានាក្រុង Biopolis ។
ព្រឹត្តិការណ៏នេះបានរៀបចំដោយ Tech in Asia នៅក្នុសន្និសិទ្ធនេះមានរយៈពេលពីរថ្ងៃដោយមានការចូល រួមពីសំណាក់សហគ្រិន អ្នកវិនិយោគ អ្នក​ផ្សព្វផ្សាយនិងអ្នកចូលចិត្តផ្នែកបច្ចកវិទ្យា។ ការដាក់បង្ហាញ Startup ជុំវិញទូទាំងតំបន់អាស៊ីហើយចំរាញ់យកតែផលិតផលនិងសេវាកម្មណាដែលទើបនឹងបង្កើងឡើងថ្មីៗ ។
ចំពោះ Geeks នៅក្នុងប្រទេសកម្ពុជាគឺយើងជំរុញទៅលើប្រព័ន្ធអ៊ីកូស៊ីស្តែម ស្តាតអាប់ (ប្រព័ន្ធរបកគំហើញ ថ្មីនៃបច្ចេកវិទ្យា) ដែលពួកយើងបានរកឃើញក្នុងព្រឹត្តិការណ៍នេះហើយជាឪកាសមួយដើម្បីចែករំលែកនូវ ការចង់ដឹងនិងបានជួបនូវក្រុមដែលពេញទៅដោយគំនិតច្នៃប្រឌិត​ ។
ព្រឹត្តការណ៍នេះមានលក្ខណៈពិសេសជាច្រើន ឯការធ្វើបទបង្ហាញបាននាំអោយយើងរកឃើញការចាប់ ផ្តើមថ្មីមួយ (New Startup) ដើម្បីអោយមានភាពជឿនលឿនទៅលើក្រុមហ៊ុនតិចណូឡូជីអោយកាន់តែ មានឈ្មោះបោះសំលេងហើយក៏ដើម្បីនឹងស្តាប់នូវរឿងរ៉ាវផ្សេងៗ​មកពីបណ្តាមនុស្សម្នានៅក្នុងសហគមន៍ អាស៊ានផ្នែកបច្ចេកវិទ្យា ។
នៅវេទិការ Startup ​ធ្វើអោយមានការសួរដេញដោលរកនូវផលិតផលរៀងៗ​ខ្លួនដែលបានលើកយកមក​។ ហើយអ្នកដែលឈ្នះក្នុងឆ្នាំនេះត្រូវបានទៅលើ​ក្រុមដែលមកពីក្រុងហុងកុង (Hong Kong Startup) “Lots of Buttons” ដែល​ជាវេបសាយពាណិជ្ជកម្មមួយសំដៅទៅរកការលក់ប៊ូតុងតាមអនឡាញនៅ​ជុំវិញពិភពលោក ។
យើងកំពុងសំលឹងមើលទៅថ្ងៃខាងមុខទៅលើការបោះពុម្ភបន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតាហើយយើងជឿជាក់ថានឹងមាន​ Startup ជាច្រើនដែលមកពីប្រទេសកម្ពជានៅទីនេះក្នុងឆ្នាំក្រោយ ។

post-image

TECHCAMP ភ្នំពេញឆ្នាំ2013

TechCamp គឺ​ជា​សន្និសិទ​ប​ច្ចេ​ក​វិទ្យាមួយដែលប្រមូលផ្តុំទៅដោយអង្គការមិនស្វែងរកប្រាក់ចំនេញ​ អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ប​ច្ចេ​ក​វិទ្យា​ ។
ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​កំណត់​នូវ​បញ្ហា​ដែល​ជួប​ប្រទះ​ដោយ​អង្គការ​​សង្គម​ស៊ីវិល​និង​ការ​ផ្តល់​នូវ​សិក្ខាសាលា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​តាម​រយៈ​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​។
TechCamp ​ភ្នំពេញ​ឆ្នាំ201​​3 ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​សាកល​វិទ្យា​ល័​យ​ន័​រ​តុ​ន​​នៅថ្ងៃទី13 និង​ទី14​ ខែ​មីនាបាន​ផ្តោ​តលើ “ការ​កសាង​សមត្ថភាព​និង​ការ​ពង្រឹង​អំណាច​យុវជន​តាម​រយៈ​ប​ច្ចេ​ក​វិទ្យា​”នាំ​យកនូវ វិន័យក្រុមជាច្រើនដើម្បី​ធ្វើការ​រួម​គ្នា​លើ​បញ្ហា​ប្រឈម​ជាក់លាក់​និង​ជួយជម្រុញ​ដំណោះ​ស្រាយ​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​នៃ​កាវិនិច្ឆ័យមួយ​នៅចុង​បញ្ចប់​នៃ​ព្រឹត្តិការណ៍​នេះ​។
Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​មិន​ត្រឹម​តែផ្តោតទៅលើតែ​​បច្ចេកវិទ្យាប៉ុន​នេះទេប៉ុន្តែ​ពួក​យើងសរសេរ​ពីសង្គម​ដ៏​ល្អផង​ដែរ។ មាន​ន័យ​ថា​យើង​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​​បច្ចេកវិទ្យា​អាច​ត្រូវ​បានយកមកប្រើប្រាស់ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ថ្មី​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​​អង្គការ​ក្រៅរដ្ឋា​​ភិបា​ល​​​និង​អង្គការ​ដែល​មិន​រក​ប្រាក់​ចំណេញ​ប្រឈម​មុខ​ជា​រៀងរាល់ថ្ងៃ​។
អ្នក​អាច​ចូល​មើល គេហទំព័រ​របស់​ព្រឹត្តិការណ៍ប្រសិន​បើ​អ្នក​មា​ចង់​រៀន​បន្ថែម​ទៀតពី​ TechCamp​ Phnom Penh ។

back to top BACK TO TOP