by GeeksInCambodia •
ទូរស័ព្ទ
• Tags: motorola
ក្រុមហ៊ុនម៉ូតូរ៉ូឡាបានណែនាំគម្រោង ara ដែលជាម៉ូដែលទូរស័ព្ទស្មាតហ្វូនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរសមាសភាគឧបករណ៍តាមបំណងរបស់ពួកគេបាន។ ក្រុមហ៊ុនម៉ូតូរ៉ូឡាគឺកំពុងត្រូវបានធ្វើការយ៉ាងជិតស្និតជាមួយនិងអ្នកបង្កើត Phoneblocks ជាអ្នកដែលពង្រីកគោលគំនិតនៃគំរួផ្នែករឹងដែលអាចដោះដូរបាន។ គម្រោង ara មានគោលបំណងអភិវឌ្ឍន៍ផ្នែករឹងបើកចំហមួយដើម្បីបង្កើតទូរស័ព្ទដែលអាចប្ដូរតាមបំណងបាន។
(ទូរស័ព្ទស្មាតហ្វូនដែលផ្សំឡើងពីសំណុំនៃប្លុកដែលផ្ដល់ឱ្យអ្នកនូវលទ្ធភាពជាច្រើនជាមួយការផ្លាស់ប្ដូរតាមបំណងនៃទូរស័ព្ទរបស់អ្នក)
ទំរង់របស់ទូរស័ព្ទ Motorola នឹងរួមបញ្ចូលជាពីរផ្នែកគឺផ្នែកលលាក្បាល – ជាឧបករណ៍ មូលដ្ឋាននៃទូរស័ព្ទនិងសំណុំនៃម៉ូឌុលដែលត្រូវបានតភ្ជាប់ទៅផ្នែកមូលដ្ឋាន។
ប្រសិនបើអ្នកចង់ធ្វើការកែកុនឬជួសជុលទូរស័ព្ទរបស់អ្នក អ្នកគ្រាន់តែផ្លាស់ប្តូរប្លុកនោះ ទៅបានហើយ ។ នៅក្នុងនោះអ្នកក៏អាចផ្គុំទូរស័ព្ទរបស់អ្នកដែលសាកសមនឹងតម្រូវការ របស់អ្នកផងដែរចំពោះអ្នកដែលចូលចិត្តដើម្បីបង្កើនសមត្ថភាពថ្មទូរស័ព្ទរបស់ខ្លួននោះ ពួកគេអាចពង្រីកគែមជាមួយនឹងប្លុកថ្មមួយដែលធំជាងនេះ។ អ្នកគ្រាន់តែចង់អោយកាន់តែ លឿនជាមួយនឹងសមាសភាគដែលមានអនុភាពកាន់តែខ្ពស់គ្រាន់តែយកម៉ូឌុលដែលអ្នកចង់បានហើយភ្ជាប់វានៅលើស៊ុមនេះ។
ក្រុមហ៊ុនម៉ូតូរ៉ូឡាបានប្រកាសថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ Phoneblocks ក្នុងដំណាក់កាលនៃការអភិវឌ្ឍទូរស័ព្ទ។ អ្នកអភិវឌ្ឍននឹងត្រូវបានអញ្ជើញឱ្យចូលរួមដើម្បី រចនាបណ្តុំនៃប្លុកសំរាប់ទំរង់ ara ។
(លោក Dave Hakkens ជាអ្នកបង្កើត PhoneBlocks ដែលបានបង្ហោះវីដេអូធ្វើបទបង្ហាញនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ 2013 ដែលមានចំនួនទស្សនាជាង 17 លានដងដោយគ្រាន់តែរយៈពេលពីរខែតែប៉ុណ្ណោះ)
គម្រោង ara គឺជាកម្មសិទ្ធិដ៏ធំបំផុតរបស់ក្រុមហ៊ុន Motorola ដើម្បីត្រឡប់ទៅរកភាពឈានមុខគេក្នុងទីផ្សារទូរស័ព្ទដៃដ៏មានលក្ខណៈច្នៃប្រឌិតនេះ។ ដោយជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកដែលធ្លាប់ទទួលបានជោគជ័យក្នុងពេលកន្លងមកក្រុមហ៊ុន Motorola បានខាតបង់ ទឹកប្រាក់ជាង $ 4 ពាន់លានដុល្លារពីឆ្នាំ … More