mobile technology

post-image

Pelevent: តែងតែតាមដានគ្រប់ ព្រឹត្តិការណ៍ទាំងអស់នៅក្នុងប្រទេស កម្ពុជា

វាជារឿងធម្មតាទេក្នុងការដែលអ្នកស្វែងរកព្រឹត្តិការណ៍ចំនាយពេលជាច្រើនម៉ោងតាមរយៈ បណ្តាញឌីជីថលដើម្បីស្វែងរកព័ត៌មានថ្មីបំផុត។ ពួកគេត្រូវតែតាមដានជាមួយនិងអ្វីដែល នឹងកើតមានឡើងដើម្បីជំរុញវត្តមានរបស់ខ្លួន ហើយ Pelevent ក៏យល់ពីបញ្ហាទាំងអស់នោះ ផងដែរ។ វេបសាយនេះទទួលបានអ្នកទស្សនាជាង 8000 រួចទៅហើយចាប់តាំងពីការចាប់ផ្តើម ជាលើកដំបូងរបស់ខ្លួននៅខែមករា។ យើងទើបបានសំភាសន៍ជាមួយនឹងស្ថាបនិក លោក ធលធឿន ចាន់សុវណ្ណ ដើម្បីស្វែងយល់ថាតើវាចាប់ផ្តើមដោយរបៀបណា។

post-image

សូមណែនាំព្រឹត្តិការណ៍បារខែមកំពង់ចាម 2014

ព្រឹត្តិការណ៍បារខែម​កំពង់ចាម ២០១៤ នឹង​ប្រារព្ធ​ឡើង​នៅ ​ថ្ងៃទី១៩-​២០ ខែ​កក្កដា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ​ ជា ស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ ព្រឹត្តិការណ៍នេះប្រមូល​ផ្ដុំ​អ្នក​មាន​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ឬ បទពិសោធន៍​ធ្វើអាជីវកម្ម ដើម្បី​​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាំង​នោះ​ដល់​សិស្ស​និស្សិត បុគ្គលិក​អង្គការ ក្រុមហ៊ុន​នានា ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម។

post-image

ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍: Mobile Monday Phnom Penh ជាលើកទី 3

យើង​ធ្លាប់បាន​រៀបរាប់​ពី​មុនរួចមកហើយអំពីព្រឹត្តិការណ៍ Mobile Monday (MoMo) នៅក្នុង​អំឡុង​ពេល​ចាប់​ផ្តើ​ម​ដំណើរការនៅឯ​មន្ទីរ​អភិវឌ្ឍន៍ការច្នៃប្រឌិត​ ហើយ​ឥឡូវ​នេះ​យើង​បានត្រឡប់​មក​វិញ​បន្ទាប់​ពី​បាន​ចូល​រួម​នៅក្នុង​សម័យ​ប្រជុំ​ជា​លើកទី​បី​របស់​ពួក​គេ​។ នេះ​គឺ​ជាព្រឹត្តិការណ៍​ប្រចាំខែដែលធ្វើឡើង​នៅ​ទូទាំងសាកលលោកដែលប្រមូលផ្តុំមនុស្ស​ដែលមាន គំនិតដូចគ្នាដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ទូទៅ​លើ​ប្រធានបទ​ដ៏គួរអោយការ​ចាប់​អារម្មណ៍​អំពី​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​និង​ជុំវិញ​អាជីវកម្ម​​ ។

post-image

ទិដ្ឋភាពបច្ចេកវិទ្យាទូរស័ព្ទដៃនិង ឱកាសសម្រាប់អង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា

នាពេលថ្មីៗ​នេះ​យើង​បាន​ណែនាំ​សិក្ខាសិលាដែលផ្តោតលើសប​ច្ចេ​ក​វិទ្យា​មួយ​ចំនួនដែលដឹក នាំ​ដោយ​គម្រោង “SILK​” នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលទាក់ទង​ជាមួយ​នឹង​ប្រធានបទ​ជាច្រើន​។នាពេលថ្មីៗ​នេះ SILK ទើប​​បាន​ផ្លាស់​ប្តូ​រ​ឈ្មោះ​របស់​ពួក​គេ​​ទៅជា “Development Innovations​” ហើយអ្នកដែលយល់ដឹងអំពីបច្ចេកវិទ្យា​ទាំង​នេះគឺ​កាន់តែមានបំណង​ក្នុង​ការ​នាំ​មក​នូវ​ព្រឹត្តិការណ៍ល្អៗជាច្រើន​។
ស​ប្តា​ហ៍​នេះ​យើង​​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​របស់​ពួក​គេ​ដែលផ្តោ​ត​ទៅ​លើ​ « ទិដ្ឋភាពបច្ចេកវិទ្យា​​ទូរស័ព្ទ​ដៃ​និង​ឱកាស​សម្រាប់​អង្គការសង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា» ដែល​ធ្វើឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។
សម្រាប់​កិច្ចប្រជុំនេះ​អ្នកស្រី ស៊ុ​យ ចាន់ណេ​ មក​ពី InSTEED iLab Southeast Asia នឹង​ពាំនាំ​មក​នូវឧទាហរណ៍​ជាក់​ស្តែ​ង​មួយ​ចំនួន​អំពី​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត ដែលបាន​ប្រើ​ប្រាស់នៅ​ក្នុង​ការ​អភិវឌ្ឍន៍​។ អ្នកស្រី ចាន់ណេ​ គឺ​ជាអ្នកដែលមាន​ចំនេះដឹងខាងផ្នែកនេះនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​រូបគាត់​បាន​សហការ​រៀបចំព្រឹត្តិការណ៍ Startup Weekend ​នៅក្នុង​ចំណោម​គម្រោង​ដទៃ​ទៀត​ដែលជាប់ពាក់ព័ន្ធនិង​គាត់ ។
ដោយ​ការ​ចូល​រួម​សិក្ខាសិលានេះ​អ្នក​នឹង​អាច​រក​ឃើញ​ពីរបៀបដែលប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​អាច​ជួយ​អង្គការ​សង្គម​ស៊ីវិល (CSOs ​) «ដើម្បី​ធ្វើ​អោយបានកាន់តែច្រើនបន្ថែម​ទៀត​ »​។ ក្នុង​ចំណោម​ប្រធានបទ​ផ្សេងៗ​គ្នាជាច្រើន​ដែល​ត្រូវ​លើកយកមកបង្ហាញផ្តោ​តទៅលើ​គម្រោង​មួយ​ចំនួន​ដែលផ្អែកលើ​លើ​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​សិទ្ធិ​ការងារ​ និង ការ​ថែទាំ​សុខភាព​ និង​ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​សំរាប់ជា​ឧបករណ៍​ប្រមូល​ទិន្នន័យផងដែរ ​។
ប្រសិន​បើ​អ្នក​មិនទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ​ ​សូមចូលទៅកាន់​តំណ​ភ្ជាប់ នៅ​ទី​នេះ ក៏ដូចជា ដើម្បី​ស្វែង​រក​ព័​ត៌​មាន​បន្ថែម​ទៀត​ផង​ដែរ ​។

back to top BACK TO TOP