កម្មវិធី KeyMe រក្សាទុកកូនសោរបស់ អ្នកដូចនៅលើពពក

ការជាប់សោ​ដោយខ្លួន​អ្នក​នៅខាងក្រៅផ្ទះមិនសូវជា​បទពិសោធន៍​ដ៏រីករាយប៉ុន្មានទេ​។ វា​ធ្វើ​ឱ្យ​អ្នក​ខ្ជះ​ខ្ជាយ​​ពេល​វេលា​និង​លុយកាក់ជាច្រើន​មួយ​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​។KeyM​​e សន្សំសំចៃ​ពេលវេលា​និង​ថវិកា​រ​ជាមួយ​នឹង​ដំណោះ​ស្រាយ​ជា​លក្ខណៈ​ឌីជីថល​សម្រាប់​អ្នកដែលមានសំណាងមិនល្អដែលបា​នជាប់សោ​​ផ្ទះ​របស់​ពួក​គេ​។
KeyM​​e គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ iOS ដែលអាច​អនុញ្ញាត​ឱ្យ​អ្នក​ស្កេនកូនសោរបស់ អ្នកជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក​។ អ្វីដែលកាន់តែ​ពិសេសជាងនេះទៀតនោះគឺកម្មវិធី​នេះ​បង្កើត​ជាកូដដែលអាចណែនាំអោយជាងសោអាច​អាន​និង​ចម្លងកូនសោ​របស់​អ្នក​ដែល ​បាន​បាត់​​។ KeyM​​e មាន​ជា​ជម្រើស GPS ដើម្បី​ជួយ​អោយអ្នក​អាចរក​ឃើញជាងសោដែល នៅជិតអ្នក​បំផុត​ពី​ទីតាំង​ដែល​អ្នកស្ថិតនៅ​។ ស​ន្ម​ត់​ថា​អ្នក​បាន​​រក្សា​ទុក​ព័ត៌មាន​អំពីសោរបស់​អ្នក​ឬ​អ្នក​អាច​ទាក់​ទង​មក​ជា​ដៃ​គូ​ឬអ្នកដែលនៅជាមួយ​អ្នក​ អ្នក​អាច​ទៅ​រកជាងធ្វើ​សោដែល​នៅជិតអ្នក​ដើម្បី​ចម្លងកូនសោ​របស់​អ្នក​។ ប្រសិន​បើ​ការ​ស្កេន​កូនសោរបាន​ដោយ​ឥត​គិត​ថ្លៃ​នោះអ្នក​នឹង​បង់​ប្រាក់ 10 ដុល្លារ​សម្រាប់​ការ​យក​ព័ត៌មាន​ពីកូន​សោ​របស់​អ្នក​ដែល​ជា​តំលៃ​ដ៏សមរម្យ​ដែល​នឹងសន្សំសំចៃពេល​វេលា​និង​ថវិកា​រ​របស់​អ្នក​​។ ជា​ការ​ពិត​ណាស់នៅ​ពេល​ដែល​អ្នក​បាត់​កូនសោ​របស់​អ្នក​ អ្នក​នឹង​​ទំនង​ជា​ជ្រើស​រើស​យក​ដំណោះស្រាយ​ដែលសុវត្ថិភាព​ហើយ​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​ជាហេតុ​ដែលធ្វើអោយអ្នកចំនាយថវិការ​​ផ្ទាល់​ខ្លួន​អស់ជាង $100 ​។
ដើម្បី​ជួយ​សម្រួល​ដល់​សេវា​នេះ​ KeyMe ​បានបង្កើត​តូបជាច្រើនដើម្បីធ្វើកូន​សោ​របស់​អ្នក​។អ្នក​អាច​រក​ឃើញតូបទាំងនោះ​នៅ​​តាមតំបន់ណាមួយ​នៃ​ទីក្រុង New York នាពេល​បច្ចុប្បន្ន​។ សម្រាប់​អ្នក​ដែល​មិន​​បាន​បាត់សោ​​ ពួក​គេ​អាច​​ចម្លង​សោទុក​តាម​រយៈ​សេវាបញ្ជាទិញតាម អ៊ីម៉េលរបស់​ KeyMe។ ចំពោះ​អ្នកដែលចូលចិត្តបច្ចេកវិទ្យាវិញ ​អ្នក​ប្រើប្រាស់​អាច​ទិញកូនសោ​ថ្មី​​ជាលក្ខណៈ Star War ឬ ​Hello Kitty តាម​ចំណង់ចំនូលចិត្ត ។
ជា​ការ​ពិត​ណាស់​វាមាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គឺ​នៅ​ពេល​ដែល​​ស្កេន​កូនសោលើ​កម្មវិធី​ទូរស័ព្ទ​ដៃ​​។ ប៉ុ​ន្ដែ KeyMe ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុងការ​រក្សា​ការសម្ងាត់​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់ហើយ​ប្រើ​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ដ៏​ខ្លាំង​មួយ​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាពក្នុង​កំរិត​ខ្ពស់​បំផុត​។ ការ​ចុះឈ្មោះតាមរយៈទូរស័ព្ទដៃតម្រូវអោយមានការ​ផ្ទៀងផ្ទាត់​តាមអ៊ី​ម៉ែ​ល​និង​ការ​ចុះឈ្មោះតាមតូបតម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ស្នាម​ម្រាមដៃ​។

Site ​: https://www.key.me/app​
Source : Mashable