mobile app review

post-image

កម្មវិធី KeyMe រក្សាទុកកូនសោរបស់ អ្នកដូចនៅលើពពក

ការជាប់សោ​ដោយខ្លួន​អ្នក​នៅខាងក្រៅផ្ទះមិនសូវជា​បទពិសោធន៍​ដ៏រីករាយប៉ុន្មានទេ​។ វា​ធ្វើ​ឱ្យ​អ្នក​ខ្ជះ​ខ្ជាយ​​ពេល​វេលា​និង​លុយកាក់ជាច្រើន​មួយ​នៅ​ពេល​ដែល​អ្នក​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​។KeyM​​e សន្សំសំចៃ​ពេលវេលា​និង​ថវិកា​រ​ជាមួយ​នឹង​ដំណោះ​ស្រាយ​ជា​លក្ខណៈ​ឌីជីថល​សម្រាប់​អ្នកដែលមានសំណាងមិនល្អដែលបា​នជាប់សោ​​ផ្ទះ​របស់​ពួក​គេ​។
KeyM​​e គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ដោយ iOS ដែលអាច​អនុញ្ញាត​ឱ្យ​អ្នក​ស្កេនកូនសោរបស់ អ្នកជាមួយ​នឹង​ទូរស័ព្ទស្មាតហ្វូន​របស់​អ្នក​។ អ្វីដែលកាន់តែ​ពិសេសជាងនេះទៀតនោះគឺកម្មវិធី​នេះ​បង្កើត​ជាកូដដែលអាចណែនាំអោយជាងសោអាច​អាន​និង​ចម្លងកូនសោ​របស់​អ្នក​ដែល ​បាន​បាត់​​។ KeyM​​e មាន​ជា​ជម្រើស GPS ដើម្បី​ជួយ​អោយអ្នក​អាចរក​ឃើញជាងសោដែល នៅជិតអ្នក​បំផុត​ពី​ទីតាំង​ដែល​អ្នកស្ថិតនៅ​។ ស​ន្ម​ត់​ថា​អ្នក​បាន​​រក្សា​ទុក​ព័ត៌មាន​អំពីសោរបស់​អ្នក​ឬ​អ្នក​អាច​ទាក់​ទង​មក​ជា​ដៃ​គូ​ឬអ្នកដែលនៅជាមួយ​អ្នក​ អ្នក​អាច​ទៅ​រកជាងធ្វើ​សោដែល​នៅជិតអ្នក​ដើម្បី​ចម្លងកូនសោ​របស់​អ្នក​។ ប្រសិន​បើ​ការ​ស្កេន​កូនសោរបាន​ដោយ​ឥត​គិត​ថ្លៃ​នោះអ្នក​នឹង​បង់​ប្រាក់ 10 ដុល្លារ​សម្រាប់​ការ​យក​ព័ត៌មាន​ពីកូន​សោ​របស់​អ្នក​ដែល​ជា​តំលៃ​ដ៏សមរម្យ​ដែល​នឹងសន្សំសំចៃពេល​វេលា​និង​ថវិកា​រ​របស់​អ្នក​​។ ជា​ការ​ពិត​ណាស់នៅ​ពេល​ដែល​អ្នក​បាត់​កូនសោ​របស់​អ្នក​ អ្នក​នឹង​​ទំនង​ជា​ជ្រើស​រើស​យក​ដំណោះស្រាយ​ដែលសុវត្ថិភាព​ហើយ​ផ្លាស់​ប្តូ​រ​សោ​ទាំងមូល​ជាហេតុ​ដែលធ្វើអោយអ្នកចំនាយថវិការ​​ផ្ទាល់​ខ្លួន​អស់ជាង $100 ​។
ដើម្បី​ជួយ​សម្រួល​ដល់​សេវា​នេះ​ KeyMe ​បានបង្កើត​តូបជាច្រើនដើម្បីធ្វើកូន​សោ​របស់​អ្នក​។អ្នក​អាច​រក​ឃើញតូបទាំងនោះ​នៅ​​តាមតំបន់ណាមួយ​នៃ​ទីក្រុង New York នាពេល​បច្ចុប្បន្ន​។ សម្រាប់​អ្នក​ដែល​មិន​​បាន​បាត់សោ​​ ពួក​គេ​អាច​​ចម្លង​សោទុក​តាម​រយៈ​សេវាបញ្ជាទិញតាម អ៊ីម៉េលរបស់​ KeyMe។ ចំពោះ​អ្នកដែលចូលចិត្តបច្ចេកវិទ្យាវិញ ​អ្នក​ប្រើប្រាស់​អាច​ទិញកូនសោ​ថ្មី​​ជាលក្ខណៈ Star War ឬ ​Hello Kitty តាម​ចំណង់ចំនូលចិត្ត ។
ជា​ការ​ពិត​ណាស់​វាមាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គឺ​នៅ​ពេល​ដែល​​ស្កេន​កូនសោលើ​កម្មវិធី​ទូរស័ព្ទ​ដៃ​​។ ប៉ុ​ន្ដែ KeyMe ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុងការ​រក្សា​ការសម្ងាត់​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់ហើយ​ប្រើ​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ដ៏​ខ្លាំង​មួយ​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាពក្នុង​កំរិត​ខ្ពស់​បំផុត​។ ការ​ចុះឈ្មោះតាមរយៈទូរស័ព្ទដៃតម្រូវអោយមានការ​ផ្ទៀងផ្ទាត់​តាមអ៊ី​ម៉ែ​ល​និង​ការ​ចុះឈ្មោះតាមតូបតម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ស្នាម​ម្រាមដៃ​។

Site ​: https://www.key.me/app​
Source : Mashable

post-image

កម្មវិធីទូរសព្ទ័ដៃ តំលៃក្នុងទីផ្សារខ្មែរ

ក្រុម SWOT KS ជាក្រុម​មួយ​ដែល​អភិវឌ្ឍន៏កម្មវិធីទូរស័ព្ទដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុងនោះមាន​កម្មវិធី​មួយដែលមានឈ្មោះថា​តំលៃនៅ ក្នុង​ទីផ្សារខ្មែរ ។
​កម្មវិធី​​ទូរស័ព្ទ​ដៃជា​ភាសា​ខ្មែរនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន ដែល​មាន​ប្រយោជន៍​ដែលទាក់ទង​ទៅ​នឹង​ផលិតផល​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
ឧទាហរណ៍​ផលិតផល​ដូចជា​ (ទូរស័ព្ទ​ដៃ​ កុំព្យូទ័រខ្នាតតូច) អចលនទ្រព្យ ​ឬ​យានជំនិះត្រូវ​បាន​គេរាយ​បញ្ជី​នៅ​លើ​កម្មវិធី​នេះ​ជាមួយ​នឹងពត៌មាន​អំពី​តម្លៃ​ទំនិញរបស់ពួកគេ កន្លែង​នេះ​ជា​កន្លែង​ដែល​អ្នក​អាច​រក​ឃើញនូវ​អ្វីៗផ្សេងទៀតជា​ច្រើន​ ។

មាតិកា​នៅក្នុងកម្មវិធី​នេះ​ត្រូវ​បាន​បង្ហាញ​ទាំង​ក្នុង​ភាសា​ខ្មែរ​និងភាសា​អង់គ្លេស​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស​អាច ប្រើប្រាស់ កម្មវិធីនេះ​បាន។
ក្រុម​ការងារ SWOT KS ​បាន​ពន្យល់​យើង​ថា​ពួក​គេ​បាន​បង្កើត​កម្មវិធី​នេះ​ដោយ​សារ​តែ​ពួក​គេ​គិត​ថា​វា​មិន​មែន​តែង​តែ​មាន​ភាព​ងាយ​ស្រួល​ទេ​ដើម្បី ទទួល ​បាន​ការ​យល់​ដឹង​អំពី​តម្លៃ​ទំនិញ​និង​ផលិតផល​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ជា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័តដោយប្រព័ន្ធ 3G ​មានចំនួន​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​គឺ​ជា​ការ​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​នូវ​កម្មវិធី មួយ​ដែល​អាច​ត្រូវ​បាន​ចូល​ដំណើរការ​ពី​ទូរស័ព្ទចល័ត។ ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិ ការ Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការដែលមានការ​ពេញនិយម​បំផុតដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេក៏​បាន​សម្រេច​ចិត្ត​ផ្តោ​ត​ទៅ​លើ​ការ​អភិវឌ្ឍន៏​កម្មវិធីនៅក្នុងប្រព័ន្ធ​ប្រតិបត្តិការ Android ។
រហូត​មក​ដល់​ពេលនេះយើងរាប់​ចំនួនអ្នកទាញយក​កម្មវិធីមានប្រមាណ​ 63609 ដង និងចំនួនអ្នកប្រើ​ប្រាស់សកម្មចំនួន 30572 នាក់ ​។
នៅ​ក្នុង​ពេល​អនាគត​ក្រុម​ការងារ​នេះ​នឹងមាន​គោលបំណង​ក្នុងការ​នាំ​មក​នូវ​ផលិតផល​បន្ថែម​ទៀត​ទៅ​ក្នុងកម្មវិធី​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​ព​ត៌​មាន​ដែល​មាន​ប្រយោជន៍​​ទៅកាន់​អ្ន​​ក​លក់​និង​អ្នក​ទិញ​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​គេ​ក៏​មាន​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​ន៍កម្មវិធីទូរ​ស័​ព្ទនេះសម្រាប់ Windows Phone ផង ដែរ។

post-image

កម្មវិធីទូរស័ព្ទដៃសំខាន់ៗចំនួន 5 សំរាប់ប្រើនៅពេលធ្វើដំណើរមក កាន់ប្រទេសកម្ពុជា

ថ្ងៃ​នេះ​យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ណែនាំ​ពី​កម្មវិធី​ទូរស័ព្ទ​ចល័ត​មួយ​ចំនួន​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេសចរណ៏ដូចជា​ពួក​យើងជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

5mn MTourism គឺ​ជា​កម្មវិធី​ដែល​អាច​ប្រើ​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ​បានទាំង​​ប្រព័ន្ធដំណើរ​ការ​ iOS និង Android ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍អាច​ធ្វើ​ដំណើរ​ទស្សនកិច្ចបាន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះបង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុនបច្ចេកវិទ្យា​ក្នុង​ស្រុកមួយដែលមានឈ្មោះថា ​ក្រុម​នគរ​ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ទី​កន្លែង​នៃ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ទីក្រុង ​:

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​កន្លែង​នៃ​ជម្រើស​របស់​អ្នក (សណ្ឋាគារ​ ភោជនីយដ្ឋាន … ) កម្មវិធីនេះនឹងបង្ហាញ​ព័ត៌មានជាមូលដ្ឋានដែលមាន​ប្រយោជន៍​រួម​ជាមួយនឹងទីតាំង​ភូមិ​សា​ស្ដ្រ​ :

អូឌីយ៉ូ​ខ្មែរ គឺ​ជាកម្មវិធី​ទូរស័ព្ទ​ដៃសៀវភៅ​ឃ្លា​ ដើម្បី​ទទួលបាន​​ការ​បកប្រែសម្រាប់​ពាក្យ​និង​ឃ្លា​ជា​មូលដ្ឋាន​សំខាន់ៗ​។ ​ភាសា​អាច​ជា​បញ្ហា​មួយ​នៅ​ពេល​​ធ្វើ​ដំណើរ​ កម្ម​វិធី​​នេះ​អាច​ជួយ​ដោះស្រាយបាន ។

ការ​ស្វែងរកផ្លូវ​ក៏នៅ​តែជា​បញ្ហា​ខណៈ​ពេល​ដែលធ្វើ​ដំណើរនាពេល បច្ចុប្បន្ននេះ​​។ ក្នុង​ចំ​នោម​កម្ម​វិធី​ដែល​មាន​ស្រាប់​ជា​ច្រើន​ដែលជាប់ ទាក់ទង​ទៅ​នឹងការធ្វើចរាចរណ៍យើង​បាន​សម្រេច​ចិត្តយកកម្មវិធី Waze  ដែលបាន​ផ្តល់​នូវ​លក្ខណៈ​ពិសេសជា GPS ​រួម​ជាមួយ​នឹង​មុខងារ​​សង្គម​​ ។

នៅ​ពេល​ដែល​យើង​និយាយ​អំពីការធ្វើដំណើរពេលយប់​ដើម្បី​បរិភោគ​អាហារ​ពេលល្ងាច LebOOst គឺ​ជា​កម្មវិធីទូរស័ព្ទ​ដែល​មិន​អាច​ខក​ខាន​បាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ LebOOst អាច​ជួយ​អោយអ្នក​រក​ឃើញ​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះដើម្បីដើរលេង​ ដោយបង្ហាញរូបភាព​និងពត៌មាន​សំខាន់ៗអំពី​ភោជនីយដ្ឋាន​ ។

បន្ទាប់​ពី​ការធ្វើដំណើរកំសាន្តនិងចូលកំសាន្តក្លឹបរាត្រី​​នោះអ្នក​នឹង​ចាំបាច់​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពេលយប់​​។ នោះ​ហើយ​ជា​ពេល​ដែលអ្នកត្រូវការកម្មវិធី CheckInTonight ដែលជាកម្មវិធី​កក់​បន្ទប់​សណ្ឋាគារ​ដំបូង​បង្អស់​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី … More

back to top BACK TO TOP