linkedin

post-image

ក្រាបពត៌មានស្តីអំពីបណ្តាញសង្គមដ៏ឈានមុខគេនៅលើពិភពលោក

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​តាមដានលើពត៌មានថ្មីៗដែលនាំមក​នូវ​ការ​យល់​ដឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។
កាលពីស​ប្តា​ហ៍​​មុនយើង​បាន​ចេញ​ផ្សាយ​នូវក្រាបពត៌មានថ្មីមួយដែលទាក់ទងជាមួយ​នឹង​​​ការ​យល់​ដឹង​អំពី ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អាចធ្វើ​ឱ្យ​យើងយល់​បានថា​ហ្វេ​ស​ប៊ុ​ក​គឺ​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គមដ៏​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ស​ប្តា​ហ៍​នេះ​គំនិត​របស់​យើង​ផ្តោតទៅ​លើ​ប​ណ្តា​ញ​សង្គម​ដែលបច្ចុប្បន្ននេះ​កំពុងតែឈានមុខគេ​​នៅ​ទូទាំង​ពិភពលោក​។
ដោយការ​ស្វែង​រក​តាម​រយៈ​វេបសាយ​ ក្រាបពត៌មានបានទាក់ភ្នែក​របស់​យើង​ដូចដែលវារួម បញ្ចូល​​មិន​ត្រឹមតែប្រភពដ៏​ល្បី​បំផុត​ដូចដែលយើងធ្លាប់បាននិយាយរួចមកហើយនោះទេ ប៉ុន្តែថែមទាំង​ប​ណ្តា​ញសង្គម​នៅ​អាស៊ីមួយ​ចំនួនដូច​ជា​ Renren​, Sina, Weibo​, QQ​, Qzone និង Youku Tudou ។ អ្វីដែល​យើង​តែងតែ​ចង់ចែក​រំលែក​ព័​ត៌​មាន​អំពី ប​ណ្តា​ញ​សង្គម​នៅ​ក្នុង​តំបន់​អាស៊ី​ វាគឺជាឱកាស​ដ៏​ល្អ​សម្រាប់​ពួក​យើង​ដើម្បី​យល់ដឹងបន្ថែម​ទៀត​អំពី​បណ្តាញទាំង នោះ​។
Renren   (អតីតជាប​ណ្តា​ញ​ Xiaonei) គឺ​ជា​ប​ណ្តា​ញ​សង្គមរបស់​ចិនមួយ​ជាមួយ​នឹង​លក្ខណៈ​ពិសេស​របស់ Facebook​- Like ដែល​មានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេតវ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ចិន (​ប្រហែល​ជាអ្នក​បាន​ដឹង​មកហើយ​ថា​ហ្វេសប៊ុកពិត ជាមិនសូវមានភាពងាយស្រួលក្នុងការ​ចូល​ដំណើរ​ការ​ប៉ុន្មានទេ) ។
Sina Weibo គឺជា​ប្លុកដ៏តូច​មួយ​ដែលបាន​បើក​ដំណើរ​ការ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ 2009 ដោយនាពេលថ្មីៗនេះមានការ​រីករាលដាលទៅកាន់​ប្រទេស​សិង្ហបុរី​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។
QQ និង Qzone ជា​កម្មសិទ្ធិ​របស់​ Internet portal Tecent ។ QQ គឺ​ជា​ផលិតផល​មួយ​ដែលជា​កម្មវិធី​ផ្ញើ​សារ​បន្ទាន់ ចំណែក​ឯ Qzone គឺ​ជា​សេវា​ប​ណ្តា​ញ​សង្គម​ដែល​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​រំលឹក​ទៅដល់ Renren ។
Youku Tudou ( អតីត Youku​ ) គឺ​ជា​ទំរង់ Youtube-Like របស់ចិនមួយ​ដែលមានដៃ​គូជាមួយ ស្ថា​នី​យ៍​ទូរទស្សន៍​​របស់​ចិន​និងក្រុម​ហ៊ុន​ផលិត​កម្ម​ទាំងឡាយដែលផ្តល់​នូវអត្ថបទនៅក្នុង វេបសាយ​។
ដោយពិចារណា​លើ​ការ​យល់​ដឹង​ពី​ចំនួន​នៃ​អ្នក​ប្រើ​ប្រាស់​ប​ណ្តា​ញ​សង្គម MS ប្លុកចំនួន … More

post-image

ទំហំរូបភាពនៅលើបណ្តាញសង្គម

នៅ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដឹង​ថា​វា​គឺ​តែង​តែ​ងាយ​ស្រួល​ដើម្បី​ទទួល​បាន​នូវ​គន្លឹះ​មួយ​ចំនួន​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ថា​តើ​ព័ត៌មាន​ជំនួយ​ត្រូវ​បាន​ផ្តោ​ត​លើ​យុទ្ធ​សា​ស្រ្ត​ឬ​ទិដ្ឋភាព​ជាក់​ស្តែ​ង​។
ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​ជា​ច្រើន​ដូច​ជា​ទី​ផ្សារ​ ឬ​ការ​តស៊ូ​មតិ​​ ។ សំរាប់​អ្នកអាន​របស់​យើង​ទាំង​អស់​​ប្រើ​ប្រាស់ Facebook  Twitter​, Google+​, LinkedIn​, Pinterest​, Instagram និង YouTube ។

Source: marketingpilgrim.com via Endorphine on Pinterest

post-image

តើអ្វីទៅជា LINKEDIN នៅក្នុងតំបន់អាស៊ីនោះ ?

បន្ទាប់​ពី​ការ​ប្រកាស​ អ្នក​ប្រើ​ប្រាស់ដ៏ច្រើនលើសលប់​ជាង 1លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាងមួយឆ្នាំទៅហើយ និងប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកាមុន Linkedin គឺជាប្រព័ន្ធមួយនៃមុខ ជំនួញបណ្តាញសង្គមនៅក្នុងពិភពលោកដោយទទួលបានអ្នក​ប្រើប្រាស់ដល់ទៅមួយលាន​នាក់ នៅក្នុងប្រទេសសិង្ហបុរី​​ ។ Linkedin បានដើរតួនាទីយ៉ាងសំខាន់នៅអាស៊ីអាគ្នេយ៏នាពេលចុង ក្រោយនេះ ។
វានៅតែពេញនិយមជាខ្លាំងនៅបណ្តាប្រទេសអាស៊ីផ្សេងៗទៀតដូចជាប្រទេសចិន ឥណ្ឌា ជប៉ុន។ តំណាងអោយទ្វីបអាស៊ីគឺជាកិច្ចសន្យាមួយនៅក្នុងទីផ្សារក្នុងការពង្រីក Linkedin ដែលស្ថិតនៅក្នុង លេខរៀងទី២នៃកំណើនអ្នកប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Ellyne Phneah​ បានកត់សំគាល់ទៅលើអត្ថបទចុងក្រោយរបស់គាត់នៅក្នុង​​​​ znet.com ដែលថា​ Linkedin នឹងបន្តផ្តោតទៅលើយុត្តិសាស្រ្តអភិវឌ្ឍន៍ទូរស័ព្ទចល័តរបស់​ពួកគេកាលដែល គេអាចយល់ដឹងអំពីអត្ថប្រយោជន៍នៃទូរស័ព្ទចល័តដែលចរាចរណ៍នៅក្នុងតំបន់អាស៊ី ។
ពួកយើងនឹងទទួលបានក្នុងពេលឆាប់ៗនេះជាមួយនិងការយល់ដឹងបន្ថែមទៀតទៅលើ​​ Linkedin នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

back to top BACK TO TOP