ទូរស័ព្ទ LG G FLEX

សូមណែនាំទូរស័ព្ទ​ដៃ LG G FLEX ជា​ទូរស័ព្ទ​ដៃទំនើប​ចុង​ក្រោយបំផុត​របស់​ក្រុមហ៊ុន LG ដែល​មាន​អេក្រង់​កោង​​​។
តាមរយៈការ​ត្រួតពិនិត្យ​ជា​លើក​ដំបូងយើង​​បានទទួលបទពិសោធន៍ពីទូរស័ព្ទ​ដៃ​នេះដូចជា​​មានលក្ខណៈលាយបញ្ចូល​គ្នា​បន្តិចដែលមាន​តុល្យភាព​រវាង​លំនាំដើមនិងស៊េរីថ្មី​ ​។
ម្យ៉ាងវិញទៀតភាព​កោងរបស់វា​ហាក់​ដូច​ជា​បង្កើនបទពិសោធន៍​ដោយផ្តល់​នូវរូបភាពជ្រៅនៅ ក្នុងវីដេអូ​ និង ហ្គេម​។ ថាមពលថ្មផ្ទុកភ្លើងបាន​យូរ​ក៏​ជា​ចំណុច​ដែល​គួរអោយ​កោត​សរសើរ​ផង​ដែរ​។ លើ​សពី​នេះទៅទៀត​នៅ​ពេល​ដែលគេយកមុខ​ទូរស័ព្ទនេះ​ដាក់​​ចុះ​នៅ​លើ​តុ​វា​ត្រូវបាន​​វិល​ត្រឡប់​ទៅជាសភាព​កោង​វិញ​ដោយ​គ្មាន​ស្នាមឆ្កូត​។ ក្រុមហ៊ុន LG បាន​និយាយ​ថា នៅផ្នែក ខាងក្រោយនៃ​ទូរស័ព្ទ​នេះ អាចវិលទៅរកសភាពដើមវិញដោយខ្លួនវាបន្ទាប់ពីមានការឆ្កូតបន្តិច បន្តួច​។
ជា​អកុសល​​ទូរស័ព្ទ​នេះក៏មានចំនុចខ្សោយ​មួយ​ចំនួន​ផង​ដែរ​។ ជាឧទាហរណ៍​អេក្រង់របស់វា​មើល​ទៅហាក់សាច់ឈើដោយ​សារ​តែ​គុណភាព​បង្ហាញ​លើអេក្រង់របស់វា មានគុណភាពទាប​។ ភាពកោង​របស់វាត្រូវ​បាន​គេ​រាយការណ៍​ថា ធ្វើ​ឱ្យ​យើងមាន​អារម្មណ៍​ថា​ទូរស័ព្ទនេះ​ហាក់ដូច​ជាមិន​សូវស្រួលនៅពេលដែលយើងដាក់វាចូលទៅក្នុង​ហោប៉ៅ​។ ម៉្យាងវិញ​ទៀត​សម្លេងរបស់ ទូរស័ព្ទ​ LG បាន​ផ្តល់​នូវ​គុណភាពអន់​បើ​ប្រៀបធៀប​ជាមួយនឹងដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ ។ទូរស័ព្ទនេះមាន​តម្លៃ​ប្រហែល $ 799 ដែល​ត្រូវបានគេចាត់​ទុក​ថាជា​តម្លៃ​មិនល្អមួយ​នាពេល ចុងក្រោយនេះ​។

Sources : GSM Arena – News.com.au - Mashable