Korea

post-image

ក្រុមហ៊ុន KOTRA ជាក្រុមហ៊ុនដែល ជួយជ្រោមជ្រែងប្រទេសកម្ពុជា

តើ Startup Incubator គឺជាអ្វី?
បើយោងទៅតាមនិយមន័យដែលបានចេញផ្សាយដោយ entrepreneur.com : “Business incubators គឺជាអង្គភាពដែលជួយបង្កើនល្បឿនដល់ការរីកចំរើននិងភាពជោគជ័យនៃ អាជីវកម្មដែលទើបនិងចាប់ផ្ដើមនៅតំណាក់កាលតំបូង។ ពួកគេជាញឹកញាប់ជាអ្នកត្រួស ត្រាយផ្លូវដ៏ល្អដើម្បីទទួលបានមូលធនពីអ្នកវិនិយោគ រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងអ្នកវិនិយោគផ្សេងទៀត ”
Incubators មានលក្ខណៈផ្សេងៗពីគ្នា ពួកគេភាគច្រើនផ្តល់នូវសេវាកម្មដូចជា ការណែនាំ កិច្ចប្រជុំបន្ទាន់ ទំនាក់ទំនង ការផ្តល់ដំបូន្មានពីអ្នកជំនាញដូចជា គណនេយ្យករ ឬ មេធាវី ពួកគេមួយចំនួនក៏បានជួយសម្រួលខាងផ្នែកហិរញ្ញវត្ថុដោយណែនាំអាជីវកម្មដែលទើបនឹងចាប់ផ្ដើមដល់វិនិយោគិននិងប្រភពមូលនិធិដទៃទៀត ។ដោយការជជែកជាមួយសហគ្រិនកម្ពុជាអាជីវកម្មដែលទើបនឹងចាប់ផ្ដើមនិងការស្ទាបស្ទង់លើអាជីវកម្មបានធ្វើអោយពួកយើងដឹងថាក្នុងចំនោមពួកគេភាគច្រើនមិនដឹងអំពីធនធានមួយ ចំនួនដែលមាននៅក្នុងប្រទេសនេះ។
នេះហើយជាពេលដែលយើងសម្រេចចិត្តដើម្បីណែនាំអំពី incubator របស់ KOTRA ដែលមានទីតាំងស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញ ហើយពោរពេញទៅដោយ គំនិតច្នៃប្រឌិតសម្រាប់សហគ្រិន ។

ផ្តើមចេញពីគំនិតអាជីវកម្មនិងប្រកបដោយថាមពលជាច្រើនការកសាងអាជីវកម្មដែលទើបនិងចាប់ផ្តើមនៅតែមានរយៈពេលយូរនិងដំណើរការដ៏ជាក់លាក់តម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនិងដំបូន្មានទាំងឡាយ។ នោះហើយជាមូលហេតុដែលធនធានទាំងឡាយដូចជា incubators ដែលមានសារៈសំខាន់សម្រាប់អាជីវកម្មដែលទើបចាប់ផ្ដើមដែលមានបំណង ចង់ពង្រីក។
យើងទើបតែបានជួបជាមួយលោក Kai Park ជាអ្នកគ្រប់គ្រងនិងជាអ្នកគាំទ្រដល់ការវិនិយោគ នៅ KOTRA​ដែលជួយសម្រួលដល់ក្រុមហ៊ុនមួយចំនួននៅដំណាក់កាលដំបូងដែលមាន មូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះគឺជាផ្នែកមួយនៃសកម្មភាពដែលដឹកនាំដោយទីភ្នាក់ងារវិនិយោគពាណិជ្ជកម្មរបស់កូរ៉េដែលជាទីភ្នាក់ងាររដ្ឋាភិបាលមួយដែលដើរតួជាពិសេសក្នុងនាមជាក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលនៃប្រទេសកូរ៉េ ។ … More

post-image

គំនិតដែលជំរុញដោយ ហ្វេសប៊ុកហូម

ក្រុម​ហ៊ុន​កូរ៉េ Kakao ដែលត្រូវបាន​គេ​ស្គាល់​ថាជា កម្មវិធី​ផ្ញើ​សារ KakaoTalk ទើបតែប្រកាសនូវគំនិត​ថ្មី​មួយ​ដែលដូចទៅនិង Facebook Home ​។ គំនិត​នេះ​ត្រូវ​បាន​គេអោយ​ឈ្មោះ​ថា ”KakaoHome​”  ដូចជាហ្វេ​ស​ប៊ុ​ក​ហូមដែរ វា​​បង្កើត​នៅ​លើស្មាតហ្វូនមួយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ការ​ចូល​ដំណើរការ​ទៅ​កាន់​ Kakao ។

អ្នក​អាច​មើល​​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​:

post-image

ព្រឹត្តិការណ៍ដែលត្រូវបានគេដាក់ឱ្យដំណើរការក្នុងឆ្នាំ2013

Be Launch​ ជាស​ន្និ​សិ​ទស្តីពីប​ច្ចេ​ក​វិទ្យា​និងការ​ចាប់ផ្ដើម​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ដើម​ខែ​ឧសភា​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។
ជា​ធម្មតា​ប្រភេទ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​តែងតែ​ជា​ពេល​វេលា​មួយ​ដ៏​ល្អ​ដើម្បី​ស្វែង​យល់​ពី​និន្នា​កា​រ​​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ពេល​ចាប់​ផ្តើ​ម​ជា​ថ្មី​និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​។
​ព្រឹត្តិការណ៍​នេះត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុងប្រទេស​ជប៉ុន និងនៅក្នុង​ប្រទេស​ឥណ្ឌាផង​ដែរ ។​សូមមើលវីដេអូខាងក្រោម​​:

សូមមើលវីដេអូ​នៅឆ្នាំ 2012​​ ​:

back to top BACK TO TOP