សូមណែនាំព្រឹត្តិការណ៍បារខែមកំពង់ចាម 2014

ព្រឹត្តិការណ៍បារខែម​កំពង់ចាម ២០១៤ នឹង​ប្រារព្ធ​ឡើង​នៅ ​ថ្ងៃទី១៩-​២០ ខែ​កក្កដា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ​ ជា ស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ ព្រឹត្តិការណ៍នេះប្រមូល​ផ្ដុំ​អ្នក​មាន​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ឬ បទពិសោធន៍​ធ្វើអាជីវកម្ម ដើម្បី​​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាំង​នោះ​ដល់​សិស្ស​និស្សិត បុគ្គលិក​អង្គការ ក្រុមហ៊ុន​នានា ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម។