សិក្ខាសាលាស្តីអំពីបច្ចេកវិទ្យានិងអនាគតនៃការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា – ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ iOS

កាលពីខែមុនវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និងបច្ចេកវិទ្យាពត៌មាន (NIPTICT) បានប្រកាសនូវសិក្ខាសាលាស្តីអំពីអនាគតនៃបច្ចេកវិទ្យានិងការអភិវឌ្ឍន៍ ប្រចាំខែនីមួយ។ នៅខែក្រោយនេះ សិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ iOS នឹងធ្វើឡើងនៅអគារផ្កាយរណប NIPTICT ចាប់ពីម៉ោង 4.30 រសៀល រហូតដល់ម៉ោង 6.30 ល្ងាច នៅថ្ងៃទី 4 ខែមិថុនា។