internet

post-image

ការប្រកាសពីយុទ្ធសាស្រ្តឌីជីថល សំរាប់កិច្ចប្រជុំអភិវឌ្ឍន៍ឆ្នាំ 2014

​យុទ្ធ​សា​ស្រ្តឌីជីថល​សម្រាប់​​កិច្ចប្រជុំ​អភិវឌ្ឍ​ន៍​ឆ្នាំ 2014 គឺ​ជាព្រឹត្តិការណ៍​​លើក​ដំបូងមួយ​នៅ​ក្នុង​ចំណោម​ស៊េរីព្រឹត្តិការណ៍ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ដើម្បី​ធានា​បាន​នូវ​កិច្ច​សហការ​គ្នា​អោយ បាន​ល្អ​ប្រសើរ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នានា​។ លទ្ធផលរបស់​ព្រឹត្តិការណ៍​នៃ​សម្ព័ន្ធភាគី​ពាក់ព័ន្ធ​​ដែល​មាន​សមត្ថភាព​ខ្ពស់ DSDS 2014 នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ Institute of Management ក្នុងទីក្រុង​ម៉ា​កា​ទី (ប្រទេសហ្វីលីពីន​) នៅ​ថ្ងៃទី 2 និង​ទី 3 ខែ​តុលា ​ឆ្នាំ 2014។

post-image

តើអ្នកបានដឹងពីគម្រោង EZECAMPUS ដែរឬទេ ?

ក្នុងឆ្នាំ 2010 ក្រុម​ហ៊ុន EZECOM បានចាប់ផ្តើម​ផ្តល់​សេវា​កម្ម​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជាលើផ្នែកអ៊ីនធើ​ណេ​ត​ជាជំនួយដើម្បី​គាំទ្រ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​ ​។
ក្នុង​ឱកាស​នេះ​ពួក​គេ​បាន​ដំឡើង​ខ្សែកាប​អុបទិក​នៅ​ក្នុង​សាកល​វិទ្យា​ល័​យ​កណ្តាលនៃ​រាជធានី​ភ្នំពេញ​។ ពួកគេបានផ្តល់ការការបញ្ចុះតំលៃ១០%ដល់សិស្សនិស្សិតទាំងអស់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ២០១២​ ពួកគេនៅតែបន្តការផ្តល់សេវាកម្មអ៊ីធើណេត វគ្គបណ្តុះបណ្តាលនិងឧបករណ៍ IT នៅតាមសាលារៀនទូទាំងប្រទេស​។ នាពេលថ្មីៗនេះ EZECOM បានប្រកាសប្រាប់ថាសិស្សនិស្សិតជាង ៦៥០០០នាក់ទូទាំងប្រទេសកម្ពុជាបានទាញយកអត្ថប្រយោជន៍ពីគម្រោងនេះ។​ លើសពីនេះទៅទៀតជាមួយនិងបណ្តាញខ្សែកាបអុបទិកនិងល្បឿនអ៊ីនធើណេតខ្ពស់។ វាមានន័យថា សិស្សនិស្សិត​​​​​ជាច្រើនទូទាំងប្រទេសកម្ពុជាមានសិទ្ធិចូលដំណើរការប្រភពអនឡាញស្វែងរកបណ្តុំឯកសារ និងបណ្តុំពត៌មាន​ ។
ពួកយើងចង់គ្របដណ្តប់ទៅរាល់ការផ្តួចផ្តើមនិងកំពុងសំលឹងទៅបណ្តាក្រុមហ៊ុនដទៃទៀតដើម្បីរួមចំនែកអភិវឌ្ឍន៍ប្រទេសកម្ពុជាថាតើការ អប់រំឬក៏ផ្នែកណាផ្សេងទៀតដែលត្រូវបាន​គេព្រួយបារម្ភ ។

back to top BACK TO TOP