សូមប្រកាសហៅដល់អ្នកនិយមបច្ចេកវិទ្យាទាំងអស់អោយចូលរួមនៅក្នុងព្រឹត្តិការណ៍អ៊ិនធើណែតបើកទូលាយ ឆ្នាំ 2015!

តើអ្នកជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់លើវិស័យបច្ចេកវិទ្យាពត៌មានគមនាគមន៍ (ICT) នៅក្នុងប្រទេសកម្ពុជា ឬជាអ្នកតែងតែចាប់អារម្មណ៍នៅក្នុងការស្វែងយល់បន្ថែមអំពីវិស័យ ICT នេះមែនទេ? ប្រសិនបើអ្នកមានចំណាប់អារម្មណ៍នោះ អ្នកគួរតែចូលរួមនៅក្នុងព្រឹត្តិការណ៍អ៊ិនធើណែតបើកទូលាយនេះដែលនឹងត្រូវធ្វើឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ II នៅថ្ងៃអាទិត្យ (ទី 16 ខែសីហា) ចាប់ពីម៉ោង 7.30 ព្រឹករហូតដល់ម៉ោង 12 ថ្ងៃត្រង់។