instedd cambodia

post-image

ព្រឹត្តិការណ៍ InSTEDD Innovation Camp: ការសរសេរ កូដដើម្បីប្រឆាំងនិងការជួញដូរមនុស្ស

ការជួញដូរមនុស្សគឺជាជំងឺរាតត្បាតមួយទាំងនៅក្នុងតំបន់និងនៅទូទាំងពិភពលោក ហើយអង្គការ InSTEDD iLab Southeast Asia បានទទួលស្គាល់ពីភាពកើនឡើង នៃស្ថានភាពដ៏គំរាមកំហែងនេះ។ ប្រសិនបើអ្នកជាអ្នកសរសេរកម្មវិធីឬជាអ្នកគ្រប់គ្រង គម្រោងដែលធ្វើការអោយអង្គការប្រឆាំងការជួញដូរមនុស្ស នោះព្រឹត្តិការណ៍ InSTEDD Innovation Camp នៅទីនេះដើម្បីផ្តល់ជាជំនួយដល់សាររបស់អ្នកជាមួយនិងឧបករណ៍ យ៉ាងត្រឹមត្រូវ។

post-image

ព្រឹត្តិការណ៍ DevCamp ប្រចាំខែឧសភាឆ្នាំ 2014 : PhoneGap សម្រាប់អ្នកចាប់ផ្តើមដំបូង

នៅក្នុងព្រឹត្តិការណ៍បោះជំរំអ្នកអភិវឌ្ឍន៍ដោយអង្គការ InSTEDD iLab Southeast Asia នៅក្នុងខែនេះ តំណាងដោយលោក លឹម មុយឡេង និងលោក សាន សុណាន ពួកគេនឹងរុករកអំពី PhoneGap ដែលជាប្រភពកូដបើកចំហមួយសម្រាប់បង្កើតកម្មវិធីទូរស័ព្ទគ្រប់ប្រភេទជាមួយនិង HTML , CSS, និង JavaScript ។

post-image

ព្រឹត្តិការណ៍ InSTEDD Innovation Camp : បច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់ស្ត្រី

ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ អង្គការ InSTEDD iLab នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយនៅថ្ងៃស្អែក នេះក្នុង​គោល​បំណង​ដើម្បីណែនាំ​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ចល័តនិង​​កម្មវិធីគ្រប់គ្រងសុខភាពដល់​ស្ត្រី​ ​ ។
ដូចជាព្រឹត្តិការណ៍មុនៗដែរ ​គោលបំនងសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ចូល​រួមនានា​ក្នុង​ការ​រចនា ​អភិវឌ្ឍ​ និង​ ការ​ទទួល​បាន​បច្ចេកវិទ្យា​ដែល​អាចធ្វើអោយ​ប្រសើរ​ឡើង​នូវ “ការ​សហការ​គ្នា លំហូរ​នៃព័ត៌មាន​ ការ​ចែក​រំលែក​ចំណេះ​ដឹង ​និង​ ការ​ចូលរួម​តាមដាន​រួម​ទាំង​ការ​ឆ្លើយ​តប​ក្នុង​អំឡុង​ពេល​មានគ្រោះ​មហន្ត​រាយ​»​។
ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូល​ផ្តុំ​នូវអ្នកដែលមានបទ​ពិសោធ​បច្ចេកវិទ្យា​​ជាច្រើន​ដែល​ចង់​ចែក​រំលែក​និង​ពិភាក្សា​អំពី​គម្រោង​របស់​ពួក​គេ​ ដូច្នេះ​នរណា​ម្នាក់​ក៏អាចផ្តល់ជាគំនិត ជាគំរោង ឬក៏ជាអ្វីផ្សេងទៀតដើម្បីធ្វើអោយកិច្ច​ពិភាក្សា​នេះកាន់តែមានភាពស៊ីជំរៅផងដែរ ។
នៅ​ចុងបញ្ចប់នេះ ​អ្នក​ចូលរួម​ទាំងអស់នឹង​ទទួល​បាន​នូវការ​វិភាគ​ដ៏ខ្លីមួយនិង​អនុសាសន៍អំ​ពី​របៀប​ដែលប​ច្ចេ​ក​វិទ្យា​ប្រភពកូដ​បើក​ចំហ​អាច​ជួយ​អោយអង្គការនានា​អាចបំពេញភាព​ខ្វះ ខាតរបស់ប្រជាជនបាន។ ទន្ទឹមនឹង​នេះ​ដែរ​ វាគ្មិន​នឹង​ផ្តល់​នូវ​កម្មវិធី​សំរាប់រចនា​​និង​វិធី​ដោះស្រាយ​សម្រាប់​ការ​អភិវឌ្ឍ​ន៍និងអនុវត្តនឹងពន្យល់អំពី​របៀបដែល​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​អាចជួយ​ពង្រឹង​អាជីវកម្ម​ឬ​គម្រោង​មួយផងដែរ ។
ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​នេះនៅថ្ងៃ​សុក្រ​ទី 28 ខែ​កុម្ភៈ​ នៅ​ InSTEDD Innovation Lab Southeast Asia (iLab SEA) ដែលមានទីតាំង ស្ថិតនៅមជ្ឈមណ្ឌល​ភ្នំពេញ​ អគារ C1​ ជាន់ទី 4 ។

post-image

ព្រឹត្តិការណ៍ Dart Flight School : Phnom Penh CodeLab

Dart Flight School : Phnom Penh CodeLab គឺជា​ព្រឹត្តិការណ៍មួយដែល​ផ្តោ​ត​លើរបៀប​​បង្កើនសមត្ថភាពអ្នកអភិវឌ្ឍន៍​កម្មវិធីនៅកម្ពុជា​ដើម្បី​ចាប់​ផ្តើ​ម​​ជាមួយ ”Dart​”​ ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃទី 22 ខែ​កុម្ភៈ​ឆ្នាំ 2014 ចាប់ពីម៉ោង 1:00 រសៀលរហូតដល់ម៉ោង 5:00 ល្ងាច​នៅ​អង្គការ InSTEDD ក្នុងរាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយក្រុមអ្នក អភិវឌ្ឍន៍ហ្គូហ្គលភ្នំពេញ​ ហើយបានផ្តល់ឱកាសអោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងតំបន់ដើម្បី​រៀន​បន្ថែម​​អំពី​កូដ​ដោយចូលរួម​សកម្មភាព​នាៗនៅក្នុងកម្មវិធី​និង​ធ្វើបទបង្ហាញ​​​កម្មវិធីដែលចេញពី dart ជា​លើក​ដំបូង​របស់​ពួក​គេ​។
តើ Dart ​ជា​អ្វី​?
Dart គឺជា ”ថ្នាក់​ដែល​មាន​មូលដ្ឋាន​ហើយជា​ឧបករណ៍​តម្រង់​ទិស​ដោយ​មិនចាំបាច់មានទ្រឹស្តី​” ។ វាគឺជាទំរង់​ថ្មី​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​​បង្កើតកម្មវិធី​​នៅលើវេបសាយ ។ Dart ​ជួយ​អ្នក​អោយបង្កើត​កម្មវិធី​នៅលើវេបសាយដ៏​ទំនើប​ជា​មួយ​នឹង​ភាសា​ថ្មី​ core libraries និង​ជា ឧបករណ៍​ដូច​ជា​កម្មវិធី​គ្រប់​គ្រង​កញ្ចប់​កម្មវិធី​ ការសរសេរកម្មវិធីដើម្បីចងក្រងជា JavaScript ។ នៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ​សហគមន៍​អភិវឌ្ឍន៍​នានា​នៅ​ជុំវិញ​ពិភពលោក​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ Dart Flight School នេះផងដែរ​ ។
ចំនែកឯនៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ព្រឹត្តិការណ៍​ Dart Flight School ក៏បាន​ស្វាគមន៍​អ្នក​ចូលរួម​​ជាង 50 នាក់​ដោយ​មាន​ការ​ចូល​រួម​ពីសិស្សនិស្សិត​ជំនាញពត៌មានវិទ្យាជាច្រើន​មក​ពី​បណ្តា សាកល​វិទ្យា​ល័​យ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ អ្នក​ចូល​រួម​ទាំង​អស់​ត្រូវយក​កុំព្យូទ័រ​យួរ​ដៃ​ផ្ទាល់ខ្លួន​ម្នាក់មួយហើយទាញ​យក​កម្មវិធី Dart SDK និង​ Dart Editor ចេញ​ពី​គេហទំព័រ​ … More

post-image

ព្រឹត្តិការណ៍ Hackathon ដើម្បីការអប់រំនៅកម្ពុជា

នៅ​ថ្ងៃ​ទី 30 ខែ​វិច្ឆិកា​នេះ iLab Instedd នឹងរៀបចំ​ព្រឹត្តិការណ៍ Hack​-a-Thon ​ដែល​ជាព្រឹត្តិការណ៍​ថ្នាក់​ជាតិ​មួយ​ដែល​មានអ្នក​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រជាជនជាតិ​ខ្មែរ​​នឹងមក​សហការ​គ្នា​នៅលើ​គម្រោងមួយ​។ សម្រាប់​លើក​នេះ​គម្រោង​នេះ​មាន​គោល​បំណង​ជួយ​សម្រួល​ដល់​​ដំណើរ​ការ​នៃ​ការសិក្សាដោយបកប្រែវេបសាយ Khanacademy.org ​ទៅជា​ភាសា​ខ្មែរ​។ ដោយមានការឧបត្ថម្ភពី eponym ដែលជាអង្គការ​មិនស្វែងរក​ប្រាក់​ចំណេញ​​ជាមួយ​នឹងវេ​ប​សាយដែលមានគោលដៅ​ដើម្បី​ផ្តល់នូវ​ការ​អប់រំ​ថ្នាក់​ពិភពលោក​ដោយ​ឥតគិតថ្លៃ​សម្រាប់មនុស្សម្នាទាំងឡាយ​នៅ​ក្នុង​ពិភពលោក​។
Hack​-a-Thon ​គឺ​ជា​ព្រឹ​ត្ត​ការណ៍​ដែលកើតមានឡើងផ្ទួនៗនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅខែ​កញ្ញាអ្នកសរសេរប្លុក អ្នកសរសេរកូដនិងអ្នកឌីសាញបានចូលរួម​សម័យ​ប្រជុំសម្រាប់​កូដ​បើក​ចំហ​។ កិច្ចប្រជុំ Hack​-a-Thon ​គឺ​ជា​ឱកាសដ៏​ពិសេស​មួយដើម្បី​រៀន​ពី​អ្នក​ជំនាញ​និង​​ចំណាយ​ពេល​ពីរ​ថ្ងៃដើម្បី​ធ្វើការ។
អ្នក​ចូលរួមទទួល​បាននូវ​វិ​ញ្ញា​បន​ប័ត្រ​នៃ​វត្តមាន​និង​ការ​ចូលរួម​​សិក្ខាសាលា​នេះដោយបានបង្ហាញ​ពីចំ​នេះ​ដឹង​របស់​ពួក​គេ​​។ ពួក​គេទំនង​ជានឹង​ត្រូវ​បាន​នាំមុខទៅកាន់​ឱកាស​អាជីវកម្ម​ថ្មី​ៗដូចជា​ជា​ប​ណ្តា​ញ​មួយដែលជាចំនុចសំខាន់នៅក្នុងព្រឹត្តិការណ៍​នេះ​។
សម្រាប់លើក​នេះ​អ្នកអភិ​វ​ឌ្ឈ​ន៍​​នឹង​ផ្តោ​ត​ទៅ​លើ​ការ​បកប្រែវេ​ប​សាយ Khanacademy.org ​ដែល​ផ្តល់​នូវ​មេរៀន​​គណិតវិទ្យា​ វិទ្យា​សា​ស្រ្ត​ សេដ្ឋកិច្ច​ ប្រវត្តិ​សា​ស្រ្ត​ ការ​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រចាប់ពី​ថ្នាក់​​ទី 8 ដល់ថ្នាក់​ទី 3 ។ មេរៀន​នីមួយ​ៗមាន​នៅ​តាម​​វីដេអូ Youtube ដែលមាន​គ្រូ​បង្រៀន​ជាសំលេង។
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថាចង់ចូលរួមនៅក្នុង​គម្រោង​នេះ​និង​ជួយសំរួល​ដល់​ដំណើរ​ការ​នៃ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោកអ្នក​អាច​ចូលរួម​ជាមួយ​ក្រុម​ការងារ​នៅ​ក្នុង មជ្ឈមណ្ឌល​ភ្នំពេញ​ជាន់​ទី 4 អគារ B1។
អ្នក​ក៏​អាច​ពិនិត្យ​មើល​ទំព័រហ្វេសប៊ុករបស់​ពួកគេ​ដើម្បី​រក្សាការដាន។

 

back to top BACK TO TOP