ITET 2014 : ពិព័ណ៌បច្ចេកវិទ្យា អេឡិចត្រូនិកនិងទូរគមនាគមន៍

ការតាំងពិព័ណ៌អន្ដរជាតិជាលើកដំបូងរបស់ ICTF នេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែវិច្ឆិកា នៅកោះពេជ្រ។ លោក Pily Wong ជាអនុប្រធាននៃ ICTF បានចែករំលែកនៅក្នុងបទសម្ភាស៍មួយជាមួយនិង Geeks នៅក្នុងប្រទេសកម្ពុជាពីមូលហេតុដែល ITET ឆ្នាំ 2014 នេះមានសារៈសំខាន់យ៉ាងណាខ្លះ ហើយនិងចែករំលែកអំពីការយល់ឃើញរបស់លោកនៅលើវិស័យ ICT នៅក្នុងប្រទេសកម្ពុជា។