សិក្ខាសាលាស្តីពីការបង្កើតអាស័យដ្ឋាននៅលើអ៊ីនធឺណែតជាភាសាខែ្មរ

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ នៅទីស្តីការក្រសួង ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN (The Internet Corporation for Assigned Names and Numbers) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានរៀបចំ​សិក្ខាសាលា​ស្តីពីការបង្តើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរដែលមាន​​​​រយៈពេលពីរ​ថ្ញៃ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។