ព្រឹត្តិការណ៍ Hackathon ដើម្បីការអប់រំនៅកម្ពុជា
នៅថ្ងៃទី 30 ខែវិច្ឆិកានេះ iLab Instedd នឹងរៀបចំព្រឹត្តិការណ៍ Hack-a-Thon ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយដែលមានអ្នកសរសេរកម្មវិធីកំព្យូទ័រជាជនជាតិខ្មែរនឹងមកសហការគ្នានៅលើគម្រោងមួយ។ សម្រាប់លើកនេះគម្រោងនេះមានគោលបំណងជួយសម្រួលដល់ដំណើរការនៃការសិក្សាដោយបកប្រែវេបសាយ Khanacademy.org ទៅជាភាសាខ្មែរ។ ដោយមានការឧបត្ថម្ភពី eponym ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញជាមួយនឹងវេបសាយដែលមានគោលដៅដើម្បីផ្តល់នូវការអប់រំថ្នាក់ពិភពលោកដោយឥតគិតថ្លៃសម្រាប់មនុស្សម្នាទាំងឡាយនៅក្នុងពិភពលោក។
Hack-a-Thon គឺជាព្រឹត្តការណ៍ដែលកើតមានឡើងផ្ទួនៗនៅក្នុងប្រទេសកម្ពុជា។ នៅខែកញ្ញាអ្នកសរសេរប្លុក អ្នកសរសេរកូដនិងអ្នកឌីសាញបានចូលរួមសម័យប្រជុំសម្រាប់កូដបើកចំហ។ កិច្ចប្រជុំ Hack-a-Thon គឺជាឱកាសដ៏ពិសេសមួយដើម្បីរៀនពីអ្នកជំនាញនិងចំណាយពេលពីរថ្ងៃដើម្បីធ្វើការ។
អ្នកចូលរួមទទួលបាននូវវិញ្ញាបនប័ត្រនៃវត្តមាននិងការចូលរួមសិក្ខាសាលានេះដោយបានបង្ហាញពីចំនេះដឹងរបស់ពួកគេ។ ពួកគេទំនងជានឹងត្រូវបាននាំមុខទៅកាន់ឱកាសអាជីវកម្មថ្មីៗដូចជាជាបណ្តាញមួយដែលជាចំនុចសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ។
សម្រាប់លើកនេះអ្នកអភិវឌ្ឈន៍នឹងផ្តោតទៅលើការបកប្រែវេបសាយ Khanacademy.org ដែលផ្តល់នូវមេរៀនគណិតវិទ្យា វិទ្យាសាស្រ្ត សេដ្ឋកិច្ច ប្រវត្តិសាស្រ្ត ការសរសេរកម្មវិធីកំព្យូទ័រចាប់ពីថ្នាក់ទី 8 ដល់ថ្នាក់ទី 3 ។ មេរៀននីមួយៗមាននៅតាមវីដេអូ Youtube ដែលមានគ្រូបង្រៀនជាសំលេង។
ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ចូលរួមនៅក្នុងគម្រោងនេះនិងជួយសំរួលដល់ដំណើរការនៃការអប់រំនៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចចូលរួមជាមួយក្រុមការងារនៅក្នុង មជ្ឈមណ្ឌលភ្នំពេញជាន់ទី 4 អគារ B1។
អ្នកក៏អាចពិនិត្យមើលទំព័រហ្វេសប៊ុករបស់ពួកគេដើម្បីរក្សាការដាន។