google

post-image

កិច្ចសម្ភាសន៍ជាមួយអ្នកស្រី Rebecca Michael : អំពី Google Street View Angkor

យើង​បាន​សំភាសន៍ជាមួយ​នឹង​លោកស្រី Rebecca Michael ជាស្ត្រី​ដែលនៅ​ពី​ក្រោយទីផ្សារ​​របស់​អ្នកប្រើប្រាស់ផលិតផល Google​ នៅទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ និងស្វែងយល់បន្ថែម ទៀតអំពី Google Street View Angkor

post-image

ការសម្ពោធ Google Street View អង្គរវត្ត

ក្រុម​របស់ Google បានឈប់នៅ​រាជធានី​ភ្នំពេញ​សម្រាប់ជាកិច្ចស្វាគមន៍​មួយចំពោះ​អ្នក​ស្រឡាញ់​ប​ច្ចេ​ក​វិទ្យា​ថា ​: ភាពជាអមតៈនិងសោភ័ណភាពដ៏ល្អ​​របស់ប្រាសាទ​អង្គរ​​មានវត្តមាននៅក្នុង Google Street View Angkor ។

post-image

កិច្ចប្រជុំក្រុមអ្នកអភិវឌ្ឍន៍ Google

នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ ចាប់ពី​ម៉ោង 9 ព្រឹក​ដល់ម៉ោង 12 ថ្ងៃត្រង់ ក្រុមអ្នកអភិវឌ្ឍន៍​​ Google នៅ​រាជធានី​ភ្នំពេញ​នឹង​រៀបចំកិច្ចប្រជុំជា​លើក​ដំបូងប្រចាំ​ឆ្នាំមួយ ​​។ នៅពេលនោះ​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសកម្មភាពដែលបាន​ធ្វើ​ឡើងតាំងពី​ឆ្នាំ 2012 និង​ដើម្បី​ណែនាំ​ពី​សកម្មភាពរបស់​ក្រុមនិងពីព្រឹត្តិការណ៍នាពេលខាងមុខសម្រាប់​ឆ្នាំ 2014 ។
កិច្ចប្រជុំនេះត្រូវ​បានផ្តោ​ត​លើព្រឹត្តិការណ៍ Google Women Techmakers ដែល​ធ្វើ​ឡើង​នៅ ក្នុងខែ​មីនា​ ឆ្នាំ 2014 នា​ពេល​ខាង​មុខ​នេះ ។
កិច្ចប្រជុំនេះនឹងត្រូវ​បាន​ធ្វើ​ឡើង​នៅឯ Sithi Hub ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ # 06​, ផ្លូវ 264​ សង្កាត់​ចតុមុខ ​រាជធានី​ភ្នំពេញ​។
នេះ​គឺ​ជា​​របៀប​វារៈនៅក្នុងកិច្ចប្រជុំ :
09:00 – 09:30 ព្រឹក : ការ​ចុះឈ្មោះ​អ្នក​ចូល​រួម​និង​ទំនាក់ទំនង
09:30 – 10:30 ព្រឹក​ : ការណែនាំអំពីគំរោង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំរបស់ GDG​
- សង្ខេប​ព្រឹត្តិការណ៍ GDG ឆ្នាំ 2012 និង​ឆ្នាំ 2013
- … More

post-image

ទូរស័ព្ទ Nexus 5

បន្ទាប់ពី Google Nexus 4​ បានប្រកាសរួចមក អីលូវនេះទូរស័ព្ទ Nexus 5 គឺជាទូរស័ព្ទ ស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google ។ ចាប់តាំងពីទូរស័ព្ទនេះត្រូវបាន គេប្រកាសមក ទូរស័ព្ទនេះត្រូវបានគេរំពឹងទុកថាមានសមត្ថភាពខ្ពស់និង “តម្លៃស្ថិតក្នុងការ ប្រកួតប្រជែង” ឥឡូវនេះប្រព័ន្ធប្រតិបត្តិការ (Android KitKat) ត្រូវបានទទួលការអាប់ដេត ចុងក្រោយបំផុត ។ ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Google ដ៏ថ្មីនេះពិតជាឈានដល់កម្រិត ដ៏ខ្ពស់មួយ។
ដូចដែលបានរៀបរាប់រួចមកហើយថា “ទូរស័ព្ទនេះជាទូរស័ព្ទមួយដ៏ល្អបំផុតប្រចាំឆ្នាំនេះ” និងជា ” ទូរស័ព្ទស្មាតហ្វូនដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលល្អជាងគេបំផុត នៅលើទីផ្សារ ” Nexus 5 ជាទូរស័ព្ទដែលត្រូវបានគេកោតសរសើរច្រើនជាងគេបំផុតចំពោះ ការរចនារបស់វា គុណភាពកាមេរ៉ា គុណភាពថ្មដ៏គួរឱ្យចាប់អារម្មណ៍ ដំណើរការលឿននិង មានតម្លៃសមរម្យ ( តំលៃ 349 ដុល្លារនៅក្នុង Google Play Store ) ។
អ្នកអាចស្វែងយល់បន្ថែមទៀតនៅក្នុងការពិនិត្យឡើងវិញរបស់យើងដូចខាងក្រោម:

More

post-image

ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នៅក្នុងរាជធានី ភ្នំពេញ

 
ព្រឹត្តិការណ៍ប្រកួតប្រជែងអ្នកអភិវឌ្ឍន៍ Google Cloud នឹងប្រព្រឹត្តទៅនៅក្នុង រាជធានីភ្នំពេញនាថ្ងៃសៅរ៍ទី 10 ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងប្រាំមួយតំបន់នៅទូទាំងពិភពលោកមានដូចជា :
•អនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក
•មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង
•ប្រទេសឥណ្ឌា
•តំបន់អាស៊ីអាគ្នេយ៍
•អាមេរិចឡាទីន
•សហរដ្ឋអាមេរិក អឺរ៉ុបនិងប្រទេសដទៃទៀតនៅលើពិភពលោក
នៅក្នុងព្រឹត្តិការណ៍នេះអ្នកចូលរួមត្រូវដាក់ស្នើគំនិតមួយចំនួនអំពីកម្មវិធីទូរស័ព្ទដែលទាក់ទងទៅនឹងជំនាញដូចខាងក្រោម:
•សហគ្រាស / ដំណោះស្រាយអាជីវកម្មខ្នាតតូច ការអប់រំ និងមិនសម្រាប់ប្រាក់ចំណេញ
•សង្គមកិច្ច / ផលិតភាពផ្ទាល់ខ្លួន / ហ្គេម / ការកំសាន្ត
អ្នកដែលមកចូលរួមហើយពាំនាំនូវគំនិតល្អៗជាច្រើនអាចនឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ជាឧទាហរណ៍មានឧបករណ៍ Android មួយចំនួនដែលមានតំលៃរហូតដល់ទៅ $ 20,000 ដុលារ។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនឹងបង្ហាញនូវគំនិតផ្តួចផ្តើមមួយចំនួនដែលបង្កើតឡើងដោយសិស្សនិស្សិតនិងអ្នកអភិវឌ្ឍន៏ជានារីផងដែរ។
អ្នកអាចស្វែងយល់ពីព័ត៌មានបន្ថែមនៅទីនេះ: http://www.gdgkh.com

back to top BACK TO TOP