google

post-image

ព្រឹត្តិការណ៍ Google DevFest កម្ពុជាឆ្នាំ 2015

ព្រឹត្តិការណ៍ Google DevFest គឺជាព្រឹត្តិការណ៍ដ៏ធំមួយសំរាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យារបស់ Google នៅទូទាំងពិភពលោក! ព្រឹត្តិការណ៍នៅឆ្នាំនេះជាព្រឹត្តិការណ៍លើកទីបីហើយសំរាប់ក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហ្គូហ្គលនៅក្នុងប្រទេសកម្ពុជា (Google Development Group) ដែលនឹងត្រូវធ្វើឡើងនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី 3 ដល់ ទី 4 ខែតុលា ចាប់ពីម៉ោង 08.00 ព្រឹក – 05.00 ល្ងាច។

post-image

ជួយភាសាខ្មែរអោយក្លាយទៅជាភាសាដ៏កំពូលមួយនៅក្នុងសហគមន៍បកប្រែ : ការប្រកួតប្រជែងបកប្រែនៅក្នុងព្រឹត្តិការណ៍ Google I/O !

នៅក្នុងការតភ្ជាប់ជាមួយព្រឹត្តិការណ៍ Google I/O ដែលកំពុងតែបន្តធ្វើឡើងនៅក្នុងរយៈពេលពីរថ្ងៃនេះ “សហគមន៍បកប្រែ : ការប្រកួតប្រជែងបកប្រែប្រចាំព្រឹត្តិការណ៍ Google I/O” នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី 26 ខែឧសភានេះ រហូតដល់ថ្ងៃទី 5 ខែមិថុនា។ ក្នុងករណីដែលអ្នកមិនទាន់បានដឹងនោះ ព្រឹត្តិការណ៍ Google I/O គឺជាព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃដោយផ្តោតលើការស្វែងយល់អំពីនិន្នាការនាពេលអនាគតសម្រាប់បច្ចេកវិទ្យាទូរស័ព្ទចល័តនិងមានអ្វីផ្សេងៗជាច្រើនទៀត។

post-image

សារៈសំខាន់ក្នុងការនាំយកអាជីវកម្មរបស់អ្នកចូលទៅកាន់បណ្តាញ អ៊ីនធើណេត

កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ (ថ្ងៃទី 30 ខែមករា ឆ្នាំ 2015) សម្ព័ន្ធពាណិជ្ជកម្មអាមេរិក-អាស៊ានសំរាប់ការប្រកួតប្រជែងរបស់សហគ្រាសខ្នាតតូចនិងមធ្យម បានធ្វើសិក្ខាសាលាមួយសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារអោយកាន់់តែមានភាពប្រសើរឡើងនៅឯមជ្ឈមណ្ឌល CJCC។ ប្រធានបទមួយដ៏សំខាន់ក្នុងចំណោមប្រធានបទជាច្រើននោះគឺប្រធានបទដែលបានមកពី Google របស់អ្នកស្រី Ha Truong ដោយផ្តោតលើមូលហេតុដែលអាជីវកម្មនៅក្នុងប្រទេសកម្ពុជាចាំបាច់ត្រូវមាននៅលើបណ្តាញអ៊ីនធើណេត (និងការចាប់ផ្ដើមអាជីវកម្មថ្មី)។

post-image

និន្នាកាបច្ចេកវិទ្យាទាំង 4 ប្រចាំឆ្នាំ 2015

សូមតាមដាននូវអ្វីដែលនឹងត្រូវកើតមានឡើងនៅក្នុងពិភពនៃបច្ចេកវិទ្យានៅក្នុងឆ្នាំនេះជាមួយនិងនិន្នាការបច្ចេកវិទ្យាទាំង 4 ដ៏ធំបំផុតនៅក្នុងឆ្នាំ 2015 !

back to top BACK TO TOP