google plus

post-image

សូមណែនាំពីការស្ទង់មតិថ្មីតាមរយៈ Google+ Polls

ការស្ទង់មតិថ្មីរបស់ Google+ Polls កំពុងធ្វើឱ្យមានរលកនៅក្នុងវេទិការបស់សហគមន៍នេះ។ វាមានភាពសាមញ្ញក្នុងការប្រើប្រាស់និងល្អសម្រាប់ការទំនាក់ទំនង។ ស្វែងយល់អំពីការស្ទង់មតិទាំងនេះ ថាតើវាអាចមានន័យយ៉ាងណាសម្រាប់អ្នក។

post-image

ការអាប់ដេតថ្មីលើ GOOGLE+

នាពេលថ្មីៗនេះសន្និសីទ​របស់ Google ​គឺ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុនដែលបានប្រកាស​ថា Google+ ​បានរាប់ចំនួនអ្នកប្រើប្រាស់កើនដល់ 190លាន​នាក់​ប្រើ​ប្រាស់​ប្រចាំ​ខែ​។
ដូចជា​ការស្នើសុំអោយមានការអាប់ដេត Google+​ ដែលទើបនិងចេញត្រូវ​បាន​វា​អាច​ជា​ការ​ចាប់​ផ្តើ​មដ៏ថ្មីមួយ​ជាមួយនិង​កំណើន​ដ៏ខ្លាំងក្លា​សម្រាប់​​ប​ណ្តា​ញ​សង្គម​។ អ្នក​អាច​មើល​វីដេអូ​ខាង​ក្រោមនេះ​ដើម្បី​ទទួល​បាន​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​កែ​លម្អ​ថ្មីៗ :

Google+ ក៏​នឹង​ប្រសើរ​ឡើង​នូវ​ចំណុច​ប្រទាក់​របស់​ខ្លួន​ជាមួយ​មុខងារ​ដែល​អនុញ្ញាត​ឱ្យ​មាន​បទ​ពិសោធ​ល្អ​ប្រសើរ​ជាង​មុន​នៅ​លើ​ឧបករណ៍​ចល័ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ពេល​បច្ចុប្បន្ន​នេះយើងអាច​​ប្រមូល​ប្រកាស​ទាំងអស់​ដែល​ទាក់ទង​ទៅ hashtag ជាក់លាក់ ​:

រូបភាព​កាន់តែមាន​ភាព​ប្រសើរ​ឡើង​ជាមួយ​នឹងការអាប់ដេត​ថ្មីៗ​ដែល​អ្នក​អាច​​ឃើញ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ​:

Hangouts ក៏​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​គោល​បំណង​ដើម្បីធ្វើអោយកាន់​តែសកម្ម​​បន្ថែម​ទៀត​ដោយ​មាន​ការ​សន្ទនា​ជា​ក្រុម​ :

មកទល់​ពេលនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​បានគេ​ប្រើ Google+ តិចតួចប៉ុន្តែ​វា​អាច​នឹង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​តាមដាន​ការ​យល់​ដឹង​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យីហោ​ឈាន​មុខ​គេ​នៅ​លើ Google+ គឺ ឡូយ9 ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្សាន្ត​និងប្រូហ្វាល​ផ្សេង​ទៀត​ដូច​ជា Porpok និង ​​វី​អូ​អេ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការ​ពេញ​និយម​​នៅ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​។

back to top BACK TO TOP