ព្រឹត្តិការណ៍ Dart Flight School : Phnom Penh CodeLab
Dart Flight School : Phnom Penh CodeLab គឺជាព្រឹត្តិការណ៍មួយដែលផ្តោតលើរបៀបបង្កើនសមត្ថភាពអ្នកអភិវឌ្ឍន៍កម្មវិធីនៅកម្ពុជាដើម្បីចាប់ផ្តើមជាមួយ ”Dart” ដែលបានធ្វើឡើងនៅថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 2014 ចាប់ពីម៉ោង 1:00 រសៀលរហូតដល់ម៉ោង 5:00 ល្ងាចនៅអង្គការ InSTEDD ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមអ្នក អភិវឌ្ឍន៍ហ្គូហ្គលភ្នំពេញ ហើយបានផ្តល់ឱកាសអោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងតំបន់ដើម្បីរៀនបន្ថែមអំពីកូដដោយចូលរួមសកម្មភាពនាៗនៅក្នុងកម្មវិធីនិងធ្វើបទបង្ហាញកម្មវិធីដែលចេញពី dart ជាលើកដំបូងរបស់ពួកគេ។
តើ Dart ជាអ្វី?
Dart គឺជា ”ថ្នាក់ដែលមានមូលដ្ឋានហើយជាឧបករណ៍តម្រង់ទិសដោយមិនចាំបាច់មានទ្រឹស្តី” ។ វាគឺជាទំរង់ថ្មីមួយដែលបង្កើតឡើងសម្រាប់បង្កើតកម្មវិធីនៅលើវេបសាយ ។ Dart ជួយអ្នកអោយបង្កើតកម្មវិធីនៅលើវេបសាយដ៏ទំនើបជាមួយនឹងភាសាថ្មី core libraries និងជា ឧបករណ៍ដូចជាកម្មវិធីគ្រប់គ្រងកញ្ចប់កម្មវិធី ការសរសេរកម្មវិធីដើម្បីចងក្រងជា JavaScript ។ នៅក្នុងខែកុម្ភៈឆ្នាំនេះសហគមន៍អភិវឌ្ឍន៍នានានៅជុំវិញពិភពលោកក៏បានរៀបចំព្រឹត្តិការណ៍ Dart Flight School នេះផងដែរ ។
ចំនែកឯនៅក្នុងប្រទេសកម្ពុជាវិញព្រឹត្តិការណ៍ Dart Flight School ក៏បានស្វាគមន៍អ្នកចូលរួមជាង 50 នាក់ដោយមានការចូលរួមពីសិស្សនិស្សិតជំនាញពត៌មានវិទ្យាជាច្រើនមកពីបណ្តា សាកលវិទ្យាល័យនានានៅទូទាំងរាជធានីភ្នំពេញ។ អ្នកចូលរួមទាំងអស់ត្រូវយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនម្នាក់មួយហើយទាញយកកម្មវិធី Dart SDK និង Dart Editor ចេញពីគេហទំព័រ … More