កិច្ចប្រជុំកំពូលរបស់សហគមន៍ Google ប្រចាំតំបន់អាស៊ី 2014

នៅ​ថ្ងៃ​ទី 29 និង 30 ខែ​សីហា​ឆ្នាំ 2014 អ្នកតំណាងក្រុម GBG (Google Business Group​) ក្រុម GDG (Google Developer Group) និងក្រុម GEG (Google Educator) ​នៅ​ទូទាំង​តំបន់អាស៊ី​នឹង​ចូលរួម​​ក្នុង “​កិច្ចប្រជុំ​កំពូលរបស់សហគមន៍ Google ​ប្រចាំតំបន់អាស៊ី​ 2014” ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ Blue Water Wadduwa ​ក្នុង​ប្រទេស​ស្រីលង្កា​។ សម្រាប់​ប្រទេស​កម្ពុជា​ អ្នក​ដឹក​នាំ GBG និង GDG កម្ពុជាចំនួន​បីរូប​នឹង​ចូលរួម​នៅក្នុងព្រឹត្តិការណ៍​នេះដើម្បី​តំណាង​អោយសហគមន៍​របស់​ប្រទេស​កម្ពុជា។