gaming

post-image

ITET 2014 : ពិព័ណ៌បច្ចេកវិទ្យា អេឡិចត្រូនិកនិងទូរគមនាគមន៍

ការតាំងពិព័ណ៌អន្ដរជាតិជាលើកដំបូងរបស់ ICTF នេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែវិច្ឆិកា នៅកោះពេជ្រ។ លោក Pily Wong ជាអនុប្រធាននៃ ICTF បានចែករំលែកនៅក្នុងបទសម្ភាស៍មួយជាមួយនិង Geeks នៅក្នុងប្រទេសកម្ពុជាពីមូលហេតុដែល ITET ឆ្នាំ 2014 នេះមានសារៈសំខាន់យ៉ាងណាខ្លះ ហើយនិងចែករំលែកអំពីការយល់ឃើញរបស់លោកនៅលើវិស័យ ICT នៅក្នុងប្រទេសកម្ពុជា។

post-image

ការត្រួតពិនិត្យទូរស័ព្ទដៃ Sony Xperia Z3

អ្នកអាចនាំយក​ស្មា​ត​ហ្វូ​ន​នេះ​ទៅជាមួយ​អ្នក​បានគ្រប់​ទីកន្លែងដោយមាន​ការ​ផ្តល់​ចំណាត់​ថ្នាក់​មិនជ្រាប​ទឹកបាន​ខ្ពស់​បំផុត​ ​ទូរស័ព្ទ Sony Xperia Z3 គឺ​ពិតជា ​ផលិតផលមួយ​ដែល​មានទាំងការប្រើ​ប្រាស់​បាន​យូរ​និងមាន​ភាព​ស្រស់​ស្អាតព្រមជាមួយគ្នា​។ ដោយមក​ដល់​ត្រឹមតែរយៈពេល 6 ខែតែប៉ុននោះ​ បន្ទាប់​ពី​ទូរស័ព្ទស៊េរីមុនរបស់ខ្លួន Xperia Z2 អនុញ្ញាត​ឱ្យមានការស្វែងយល់កាន់តែជ្រៅ​ដើម្បី​រក​ឱ្យ​ឃើញ​អំពីការវាយលុករបស់​ទូរស័ព្ទ Android ​។

post-image

ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍: Mobile Monday ក្រោមប្រធានបទ ស្តីអំពី “ហ្គេមទូរស័ព្ទដៃ”

Development Innovation បានត្រឡប់មកវិញហើយជាមួយនឹងជុំមួយផ្សេងទៀតរបស់ ព្រឹត្តិការណ៍ Mobile Monday ហើយ geek នៅក្នុងប្រទេសកម្ពុជាបាននៅទីនេះដើម្បី បង្ហាញនូវអ្វីដែលមាននៅក្នុងសម័យប្រជុំនេះ។

post-image

Gamification លើកទឹកចិត្តដល់ ការបង្រៀននិងការរៀនសូត្រ

ស្វែងយល់អំពី Gamification ជាវិធីសាស្រ្តដ៏ថ្មីមួយដែលប្រកបដោយភាពច្នៃប្រឌិតដោយភ្ជាប់គំនិត ជាមួយនិងការរៀនសូត្រនៅឯ Development Innovations នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2014 ចាប់ពីម៉ោង 10:00 ព្រឹករហូតដល់ម៉ោង 12:00 ថ្ងៃត្រង់។

post-image

ការណែនាំពីឧបករណ៍ Samsung Galaxy GamePad

ក្រុមហ៊ុន Samsung បាន​បង្កើតឧបករណ៍ Galaxy GamePad ដែលជា​ឧបករណ៍​បញ្ជា​ដោយប៊្លូ​ធូ​ស​សម្រាប់​ទូរស័ព្ទដែលតំនើរការនៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។
កាល​ពី​ខែ​មីនា​ក្រុម​ហ៊ុន Samsung បាន​ប្រកាស​ឧបករណ៍​បញ្ជា​ហ្គេម​មួយ​សម្រាប់ទូរស័ព្ទ​ដែល ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលតំនាលគ្នាជាមួយនឹងការប្រកាសចេញ នូវទូរស័ព្ទ Galaxy S 4 ជាផ្លូវការ​។ ឧបករណ៍​នេះ​ផ្តល់​នូវការរំពឹងទុកដ៏​អស្ចារ្យ​​ក្នុងវិស័យ​ហ្គេម​​ទូរស័ព្ទនា​ពេល​អនាគត​។
លក្ខណៈពិសេស
Samsung Gamepad មានបន្ទះ​បញ្ជាចំនួនពីរ ប៊ូតុងស្មា ក្តាបញ្ជាទិសដៅ ​ម៉ឺនុយ​។ ​បើនិយាយពី​ការ​រចនា​វិញវាហាក់ដូចជា​ចម្លែកបន្តិចហើយ​ដែលរំឭក​យើង​ពីប្រដាប់បញ្ជា​របស់ Windows Xbox ​។
ឧបករណ៍​នេះ​តំនើរការ​ជាមួយ​​បន្ទះថ្ម​សាក​​ដែលមានទំ​ង​ន់​សរុបរហូតដល់​ 195g ។
Gamepad ​ឥត​ខ្សែ​នេះ​ភ្ជាប់​ទៅ​កាន់ទូរស័ព្ទ​តាម​រយៈ​ប៊្លូ​ធូ​ស 3.0 ដែល​ទំនង​ជាកាត់​បន្ថយ​​ថាមពលថ្ម​ស្មា​ត​ហ្វូ​នរបស់អ្នក​យ៉ាងខ្លាំង ។
GamePad នេះគឺ​សាកសមជាមួយ​ស្មា​ត​ហ្វូ​ន​ដែលមានទំហំចាប់ពី 4 អ៊ីញ​និង 6,3 អ៊ីញ​ដែល​តំនើរការលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​យ៉ាង​ហោច​ណាស់​តំនើរការជាមួយ Jelly Bean ។ មិន​មាន​ការ​ដាក់​កម្រិត​លើ់ម៉ាកផលិតផលទេ​តែ​ដើម្បី​រីករាយ​ជាមួយ​នឹង​ឧបករណ៍​យ៉ាង​ពេញលេញនោះ​វា​​ទាមទារ​ឧបករណ៍​របស់ Samsung ​។

ជម្រើស​នៃ​បច្ចេកវិទ្យា​ប៉ះលើអេក្រង់
វា​ជា​ការ​ពិត​ណាស់ដែល​ថា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភាគ​ច្រើន​នៅ​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដោយ​សារ​តែ​ការប៉ះលើអេក្រង់អាចកាត់​បន្ថយ​លទ្ធភាព​នៅក្នុង​លក្ខខណ្ឌ​នៃបទ​ពិសោធ​ក្នុង​ការ​លេងហ្គេម​។ អ្នក​អភិវឌ្ឍន៍​ក៏​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើនក្នុង​ការ​បង្កើត​ហ្គេម​ដែលមានគុណភាព​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដាក់​កម្រិត​បញ្ជា​។
Gamepad បានជួយត្រួសត្រាយផ្លូវនៃ​ហ្គេម​ជំនាន់​ថ្មី​នៅ​លើ​ទូរស័ព្ទអោយកាន់តែមាន​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​ក្នុងការលេងហ្គេម។ Gamepad … More

back to top BACK TO TOP