ម៉ាស៊ីនបញ្ចាំងស្លាយចល័ត LIGHTPLAY

“បទ​ពិសោធ​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​” នោះ​ហើយ​ជា​អ្វី​ដែល​​អ្នក​នឹង​ទទួល​បាន​ជាមួយ​នឹង​ឧបករណ៍ដែលយើង​ជ្រើសរើស​យក​មក​ផ្សាយ​ដោយ Geeks នៅ​ក្នុង​​ប្រទេស​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​។

Phonesuit Lightplay គឺ​ជាម៉ាស៊ីនបញ្ចាំងស្លាយមួយដែល​អាច​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ទូរស័ព្ទ smartphone ទាំង​ឧបករណ៍ iOS ឬបានទាំងប្រព័ន្ធ​ប្រតិបត្តិការ Android របស់​អ្នក​និង​សូម្បី​តែ​ជាមួយ​កុំព្យូទ័រខ្នាតតូចរបស់​អ្នក​។ វាមានទំហំប៉ុនបាតដៃដូច្នេះវាតូច​បំផុត​និង​ងាយ​ស្រួល​ក្នុង​ការ​យកតាមខ្លួន​នៅ​គ្រប់​ទីកន្លែង ​។
Phonesuit Lightplay ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ប្រើ​ដូច​គ្នាទៅនិងម៉ាស៊ីនបញ្ចាំងស្លាយ​ធម្មតា​លើសពីនេះទៅទៀត​អ្នក​​អ្នក​អាច​ដោត​វា​ភ្ជាប់​ទៅ​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​ខ្នាតតូច​​របស់​អ្នក​ហើយ​អាចបញ្ចាំងបានទាំង​ខ្សែភាពយន្ត​ បទ​បង្ហាញ (Powerpoint​, keynotes​, PDF​, រូបភាព … ) ។
ម្យ៉ាងវិញ​ទៀត​​ឧបករណ៍​នេះ​គឺ​ជា​មុខងារឥតខ្សែ (Wireless)​ ។ ជា​ការពិតណាស់​អ្នក​អាច​តភ្ជាប់ម៉ាស៊ីនបញ្ចាំងស្លាយនេះជាមួយ​នឹង​ឧបករណ៍​របស់​អ្នក​ដោយ​មិន​ចាំបាច់​ប្រើខ្សែ​ ​។ ដូចគ្នា​នេះ​ដែរឧបករណ៍នេះមានរន្ធ USB ​ពីរ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​​តភ្ជាប់ឧបករណ៍​ដទៃ​ទៀត​មានដូចជា flashdrive​, Mouse​, Keybord, Hard drive … ។