flower power

post-image

ឧបករណ៍ជំនួយផ្កា Parrot

ឧបករណ៍ជំនួយផ្កា​គឺ​ជា​ឧបករណ៍​ច្នៃប្រឌិតមួយដែល​ធ្វើអោយអ្នក​​មិន​ដែល​ភ្លេច​ស្រោចទឹក​រុក្ខជាតិ​របស់​អ្នក ​!
នៅ​ពេល​ដែល “ឧបករណ៍​ Y ” ត្រូវ​បានគេ​ដាក់​ចូលទៅក្នុង​ដី​ឬ​ចូលទៅក្នុងថូ​​ វា​ចាប់​យក​ពន្លឺព្រះអាទិត្យ​ សី​តុ​ណ្ហា​ភាពខ្យល់ ​កម្រិត​ជី​ និង ​សំណើម​ដី​។ ទិន្នន័យ​ទាំងអស់​នេះ​ត្រូវ​បានបញ្ជូន​ទៅកាន់កម្មវិធី​ “Flower Power” ​ដែលផ្តល់អោយអ្នក​នូវការ​​វិភាគ​នៅក្នុងពេល​វេលា​ដ៏ពិត​ប្រាកដ​មួយទាក់ទង​ទៅ​នឹង​សុខភាព​រុក្ខជាតិរបស់​អ្នក​។

កម្មវិធី​នេះ​ក៏​នឹង​ធ្វើ​ការ​ព្យាករណ៍ក្នុង​រយៈ​ពេល​ខ្លី​ស្តី​អំពី​របៀប​ថែ​ទាំ​រុក្ខជាតិផងដែរ​។ ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ​អ្នក​នឹង​អាច​តាមដាន​សកម្មភាព​រុក្ខជាតិរបស់អ្នកបាន​​ មាន​ន័យ​អ្នក​នឹង​ដឹង​ថា​នៅ​ពេល​ណាដែល​អ្នក​ត្រូវ​ស្រោចទឹក​​ឬ​ដាក់​ជី​បន្ថែម​ទៀត។
បណ្ណាល័យ​នៅក្នុងកម្មវិធី​នេះមានរុក្ខជាតិច្រើន​ជាង 7.000 ប្រភេទ​។ សម្រាប់​រុក្ខជាតិនីមួយៗ អ្នក​នឹង​រក​ឃើញ​ ប្រភព​ជាក់លាក់ ​រូបភាព​ តម្រូវ​ការ​ជា​មូលដ្ឋាន ​និង​គន្លឹះ​អនុវត្ត​ជាក់ស្តែង​។ ​ទិន្នន័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យា​សា​ស្រ្តជាច្រើន​ហើយ​​ផ្តល់​នូវដំបូន្មានដ៏ ត្រឹមត្រូវមួយ ដូច្នេះ​អ្នកក៏​អាចក្លាយ​​​ទៅ​ជាអ្នកជំនាញខាងផ្នែករុក្ខជាតិ​បៃតងផងដែរ ​​!

back to top BACK TO TOP