ព្រឹត្តិការណ៍ Google DevFest កម្ពុជាឆ្នាំ 2015

ព្រឹត្តិការណ៍ Google DevFest គឺជាព្រឹត្តិការណ៍ដ៏ធំមួយសំរាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យារបស់ Google នៅទូទាំងពិភពលោក! ព្រឹត្តិការណ៍នៅឆ្នាំនេះជាព្រឹត្តិការណ៍លើកទីបីហើយសំរាប់ក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាហ្គូហ្គលនៅក្នុងប្រទេសកម្ពុជា (Google Development Group) ដែលនឹងត្រូវធ្វើឡើងនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី 3 ដល់ ទី 4 ខែតុលា ចាប់ពីម៉ោង 08.00 ព្រឹក – 05.00 ល្ងាច។