Development Innovations

post-image

កិច្ចពិភាក្សានៅ DI ស្តីអំពី : ការគំរាម កំហែងនិងភាពពិតប្រាកដនៃសុវត្ថិភាពឌីជីថល

មន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៏នឹងរៀបចំកិច្ចប្រជុំមួយនាយប់នេះស្តីអំពីសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលជាមួយនឹងលោក Bill Doran ជាទីប្រឹក្សាអភិវឌ្ឍន៍និងជាអ្នកវិភាគទិន្នន័យនៅ eQualit.ie។

post-image

ការភ្ជាប់ទំនាក់ទំនងសហគ្រិននៅក្នុង ប្រទេសកម្ពុជា

មន្ទីរ​អភិវឌ្ឍន៍និងច្នៃប្រឌិតសហការជាមួយ​ទីភ្នាក់ងារ USAID ប្រទេស​កម្ពុជា​នឹងធ្វើការណាត់ ជួប​បុគ្គល​ដែល​មានឈ្មោះក្នុងវិស័យបច្ចេកវិទ្យា​ដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ស្មារតី​ Startup Weekend ជាមួយនិងអ្នកដឹកនាំក្នុងការសិក្សារបស់ពួកគេ។

post-image

ព្រឹត្តិការណ៍ GFN Challenge : ការ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកំពស់ការប្រកួតប្រជែង

Good For Nothing (GFN​) challenge បានប្រមូលផ្តុំមនុស្សជាច្រើន​នៅទូទាំង​ពិភពលោក​ដែល​ចង់​ធ្វើ​អោយ​មាន​ភាព​ខុសប្លែក​គ្នា​ជាមួយ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​សម្រាប់​ប​ច្ចេ​ក​វិទ្យានិង​ការ​ច្នៃប្រឌិត​។

post-image

សន្និសិទសង្គមច្នៃប្រឌិត 101

“ឧបមា​ថា ប្រសិនបើ​អ្នក​មាន​គំនិត​ដ៏ល្អអំពី​កម្មវិធី​មួយ​ដែល​អាច​ជួយ​មនុស្ស​បានរាប់​រយ​រាប់ពាន់​នាក់​” …
ប្រយោគ​ដំបូងបាន​ណែនាំអំពី ព្រឹត្តិការណ៍​សង្គម​ច្នៃប្រឌិត101 ដ៏គួរអោយ​ចាប់​អារម្មណ៍​​។ ​កិច្ចប្រជុំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារសប្តាហ៍​ក្រោយ (ថ្ងៃ 11 មីនា​) នៅ​រាជធានី​ភ្នំពេញ​ ហើយជា​ឱកាសមួយ​ដើម្បី​រៀន​អំពី : «​ហេតុ​អ្វី​បាន​ជា​វាលំបាក​ម្លេះ​ (ប៉ុន្តែ​​ងាយស្រួល​ក្នុង​ពេល​តែមួយ​) ដើម្បី​ជា​ការ​ច្នៃប្រឌិត​ថ្មី​និង​របៀប​ដើម្បី​ស្វែង​រក​មធ្យោបាយរបស់​អ្នក​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដោយ​លាយបញ្ជូលគ្នា​ជាមួយនិង​វិទ្យា​សា​ស្រ្ត​និងជាមួយគំនិតដែលប្រកបដោយ ភាពច្នៃ​ប្រឌិត​»​។
សន្ទរកថានឹង​ត្រូវ​បាន​ថ្លែង​ដោយ​លោក Mike Rios ហើយគាត់​នឹង​ចែក​រំលែក​អំពីបទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​គាត់​ដែល​ជា​ស្ថាបនិក​នៃ “17 Triggers” ដែល​ជា​ទី​ភ្នាក់​ងារ​ច្នៃប្រឌិត​មួយដែល​យើង​ធ្លាប់បានស្គាល់​។ ជា​ការពិត​ណាស់17 Triggers តំណាង​ឱ្យ​តម្លៃ​មនុស្ស​និង​មាន​ជំនឿ​យ៉ាងមុតមាំ​ថា “ប្រសិន​បើ​ទីផ្សារ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​លក់​ស្រាបៀ​រ​និង​បារី​នោះ​ ​វា​ក៏​អាច​ត្រូវ​បានគេ​ប្រើ​ដើម្បី​ជួយ​អោយមនុស្ស​រស់នៅ​មាន​សុខភាព​ល្អ​និងប្រកបដោយជីវិត​រីករាយ​ផងដែរ” ។
លោក Mike ដែលត្រូវបានគេ​ស្គាល់​ថា​ជា “adman with the bleeding heart ​” ដែលពីមុនមក ធ្លាប់សហការ​ជា​មួយ​នឹង​ទី​ភ្នាក់​ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ហើយលោកបានចាកចោលអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​មកធ្វើ​​ជា​ទីប្រឹក្សា​សម្រាប់​វិស័យ​​អភិវឌ្ឍ​មួយ ​រហូត​ដល់​លោក​បាន​បង្កើត​ 17 Triggers នៅក្នុង​ឆ្នាំ 201​​0 ។
“101​” តំណាង​ឱ្យ “ការណែនាំ​” ដូច្នេះមាន​ន័យ​ថា​អ្នក​នឹង​អាច​រក​ឃើញ​មូលដ្ឋាន​និង​កម្រិត​មូលដ្ឋាន​គ្រឹះ​នៃ​​ប្រធានបទ​នេះ​ ។
ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ចង់ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ជួបគ្នានៅ​ថ្ងៃ​អង្គារ​នាសប្តាហ៍ក្រោយ​ចាប់ពី​ម៉ោង 3:30 រសៀលរហូត​ដល់​ម៉ោង … More

post-image

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើអោយមានភាពផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា

អង្គការ អភិវឌ្ឍន៍ការ​បង្កើត​ថ្មី​​  ត្រូវបាន​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ​ទី 24 ខែ​កុម្ភៈ​នេះ​ដែល​នឹង​ផ្តោ​ត​ជា​សំខាន់​លើ​របៀប​ដែលប​ច្ចេ​ក​វិទ្យា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​មួយចំនួនដូច​ជា​ វិស័យ​អប់រំ​ វិស័យ​សុខាភិបាល​ និង វិស័យ​សិកម្ម។​
វាគ្មិន​មក​ពី​បណ្តាអង្គការ​ក្រៅ​រដ្ឋាភិបាលនានា ​សហគ្រិន ​និង អ្នកប្រកប​អាជីវកម្ម​ប​ច្ចេ​ក​វិទ្យា​នឹងធ្វើ​បទ​បង្ហាញ​ដ៏ខ្លីមួយ​ដែលរយៈពេល​ 4 នាទី​ដើម្បី​ពន្យល់​អំពី​តម្រូវ​ការ​របស់​ពួក​គេ​និង​ឆ្លើយតប​នូវ​សំណួរ​មួយចំនួន​។
ប្រសិន​បើ​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​នឹង​មាន​ឱកាស​ជួបជាមួយ​ :

អ្នកស្រី Nicky Jurgen ជាប្រធាន​ក្រុម​អភិវឌ្ឍន៍កម្មវិធី​នៅ ”អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា​” ដែល​នឹងធ្វើបទ​បង្ហាញ​អំពី​​ : «​ការបង្កើនភាពយល់ដឹង​នៃ​វិធី​សា​ស្រ្ត​ក្នុងការ​ធ្វើ​ផែនការ​គ្រួសារដែលមាន​រយៈ​ពេល​វែង​»​។
 លោក Byungho Lee ជានាយក​ប្រតិបត្តិ​នៅឯ Fourth Sector Innovations ​ដែល​នឹង​ធ្វើបទបង្ហាញ​អំពី ”ការ​ប្រើ​ប្រាស់ឧបករណ៍​ចល័ត​ដើម្បី​កែ​លម្អ​វិស័យ​អប់រំ​គណិតវិទ្យា​នៅ​កម្ពុជា​»​។
លោក ផល​ សុផាត ​ ជាទីប្រឹក្សា​នៃការ​បង្កើត​ថ្មី​នៅ FHI360 ដែល​នឹងធ្វើ​បទបង្ហាញ​អំពី “កម្មវិធីសម្រាប់​ប្រជាជនដែលមានការបញ្ហា​ប្រឈមដ៏ខ្ពស់​មួយ​»​។
លោក Eileen McCormick​ ជាអ្នកតាមដាន​និង​វាយតម្លៃ​ នឹង​ ជាប្រធានគ្រប់គ្រងធនធាន ចល័ត​នៅ​វិទ្យាស្ថាន​អប់រំ​ ដែល​នឹងធ្វើបទ​បង្ហាញ​អំពី​របៀប  ” អភិវឌ្ឍន៍កម្មវិធី​វេទិកា​ស្រាវជ្រាវ ​” ។
លោក LaK Youssey​  ជាប្រធានត្រួតពិនិត្យ​និងវាយតម្លៃគម្រោង​នៅ​អង្គការ​ សេដា​ក ​ដែល​នឹង​ធ្វើបទបង្ហាញ​អំពី​របៀប ”បង្កើនការប្រើប្រាស់ព​ត៌​មាន​ចំពោះកសិករ​” ។

ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ដើម្បីភ្ជាប់​ទំនាក់ទំនងរវាងមនុស្សម្នាទាំងឡាយជុំវិញ​ប្រធាន​បទ​ទាំង​នោះ​ដើម្បី​ឱ្យ​ពួក​គេ​​រកឃើញនូវ​ការ​សហការដ៏​មានសក្តា​នុ​ពលមួយ​។ … More

back to top BACK TO TOP