ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ Startup Weekend សៀមរាប

ព្រឹត្តិការណ៍ Startup Weekend សៀមរាប ជាលើកដំបូងបង្អស់នៅខេត្តសៀមរាបត្រូវបានគេធ្វើឡើងនៅមជ្ឈមណ្ឌល Coworking and Art Space 1961 ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2015 នេះ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ជាច្រើននៅក្នុងរាជធានីភ្នំពេញ, ក្រុម Startup Weekend ក្នុងស្រុកបានសម្រេចចិត្តណែនាំប្រជាជននៅក្នុងខេត្តសៀមរាបអោយចូលរួមកម្មវិធី Startup Weekend របស់ខ្លួន។