cambodia

post-image

កម្មវិធីទូរស័ព្ទដៃសំខាន់ៗចំនួន 5 សំរាប់ប្រើនៅពេលធ្វើដំណើរមក កាន់ប្រទេសកម្ពុជា

ថ្ងៃ​នេះ​យើង​បាន​សម្រេច​ចិត្ត​ដើម្បី​ណែនាំ​ពី​កម្មវិធី​ទូរស័ព្ទ​ចល័ត​មួយ​ចំនួន​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ទេសចរណ៏ដូចជា​ពួក​យើងជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

5mn MTourism គឺ​ជា​កម្មវិធី​ដែល​អាច​ប្រើ​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ​បានទាំង​​ប្រព័ន្ធដំណើរ​ការ​ iOS និង Android ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍អាច​ធ្វើ​ដំណើរ​ទស្សនកិច្ចបាន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះបង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុនបច្ចេកវិទ្យា​ក្នុង​ស្រុកមួយដែលមានឈ្មោះថា ​ក្រុម​នគរ​ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ទី​កន្លែង​នៃ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ទីក្រុង ​:

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​កន្លែង​នៃ​ជម្រើស​របស់​អ្នក (សណ្ឋាគារ​ ភោជនីយដ្ឋាន … ) កម្មវិធីនេះនឹងបង្ហាញ​ព័ត៌មានជាមូលដ្ឋានដែលមាន​ប្រយោជន៍​រួម​ជាមួយនឹងទីតាំង​ភូមិ​សា​ស្ដ្រ​ :

អូឌីយ៉ូ​ខ្មែរ គឺ​ជាកម្មវិធី​ទូរស័ព្ទ​ដៃសៀវភៅ​ឃ្លា​ ដើម្បី​ទទួលបាន​​ការ​បកប្រែសម្រាប់​ពាក្យ​និង​ឃ្លា​ជា​មូលដ្ឋាន​សំខាន់ៗ​។ ​ភាសា​អាច​ជា​បញ្ហា​មួយ​នៅ​ពេល​​ធ្វើ​ដំណើរ​ កម្ម​វិធី​​នេះ​អាច​ជួយ​ដោះស្រាយបាន ។

ការ​ស្វែងរកផ្លូវ​ក៏នៅ​តែជា​បញ្ហា​ខណៈ​ពេល​ដែលធ្វើ​ដំណើរនាពេល បច្ចុប្បន្ននេះ​​។ ក្នុង​ចំ​នោម​កម្ម​វិធី​ដែល​មាន​ស្រាប់​ជា​ច្រើន​ដែលជាប់ ទាក់ទង​ទៅ​នឹងការធ្វើចរាចរណ៍យើង​បាន​សម្រេច​ចិត្តយកកម្មវិធី Waze  ដែលបាន​ផ្តល់​នូវ​លក្ខណៈ​ពិសេសជា GPS ​រួម​ជាមួយ​នឹង​មុខងារ​​សង្គម​​ ។

នៅ​ពេល​ដែល​យើង​និយាយ​អំពីការធ្វើដំណើរពេលយប់​ដើម្បី​បរិភោគ​អាហារ​ពេលល្ងាច LebOOst គឺ​ជា​កម្មវិធីទូរស័ព្ទ​ដែល​មិន​អាច​ខក​ខាន​បាននៅ​ក្នុង​ប្រទេស​កម្ពុជា​។ LebOOst អាច​ជួយ​អោយអ្នក​រក​ឃើញ​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះដើម្បីដើរលេង​ ដោយបង្ហាញរូបភាព​និងពត៌មាន​សំខាន់ៗអំពី​ភោជនីយដ្ឋាន​ ។

បន្ទាប់​ពី​ការធ្វើដំណើរកំសាន្តនិងចូលកំសាន្តក្លឹបរាត្រី​​នោះអ្នក​នឹង​ចាំបាច់​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពេលយប់​​។ នោះ​ហើយ​ជា​ពេល​ដែលអ្នកត្រូវការកម្មវិធី CheckInTonight ដែលជាកម្មវិធី​កក់​បន្ទប់​សណ្ឋាគារ​ដំបូង​បង្អស់​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី … More

post-image

នៅពេលដែលបច្ចេកវិទ្យាទូរស័ព្ទ បំរើវិស័យសារព័ត៌មាននៅក្នុង ប្រទេសកម្ពុជា

CCIM ជាមជ្ឈមណ្ឌលប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​)ដែល​ជា​អង្គការមួយ​ក្នុង​ប្រទេស​កម្ពុជាដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2007 មាន​គោល​បំណងដើម្បីលើក​កម្ពស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​នាំមក​នូវ​កម្មវិធី​អប់រំ​និង​ផ្តល់​​ព័ត៌មាន​ដល់​ប្រទេស​កម្ពុជា​ ។
ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​នៅ​ក្នុង​ប្រទេស​កម្ពុជា CCIM បាន​បង្រៀន​អ្នកកាសែតនូវរបៀប​ប្រើ​ប​ច្ចេ​ក​វិទ្យា​ថ្មី​នៅ​ក្នុង​ដំណើរ​ការនៃ​ការ​រាយការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​​នេះ​។
ជាង​នេះ​ទៅ​ទៀតសមាជិក​ក្រុម​ CCIM នឹង​ត្រូវ​​ទៅ​ប​ណ្តុះ​ប​ណ្តាល​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប​ណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​អោយ​ពួក​គេ​​រៀន​ពី​របៀប​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់​​​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដើម្បី​រាយការណ៍​នៅ​លើ​វឌ្ឍនភាព​ការ​បោះ​ឆ្នោត​ហើយ​ដើម្បី​នាំ​យក​នូវ​ព​ត៌​មាន​​ជា​ច្រើនតាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បីះអោយ​មនុស្ស​ដែល​មក​ពី​ប​ណ្តា​ខេត្ត​មាន​ឆន្ទៈ​ក្នុង​ការ​តាមដាន​លើ​ការ​បោះ​ឆ្នោត​។
ចាប់ពី​​ថ្ងៃទី23ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​នេះ​ វគ្គប​ណ្តុះ​ប​ណ្តា​លនេះបានរៀបចំឡើងនៅរាជធានី​ភ្នំពេញ​មាន​គោល​បំណង​ផ្តល់អោយ​អ្នកកាសែត​ជាមួយ “​​ប​ច្ចេ​ក​ទេស​លើ​ជំនាញ​សារព័ត៌មាន​ទូរស័ព្ទ​ចល័តនិង​សីលធម៌​វិជ្ជាជីវៈ​ដើម្បី​អនុវត្ត​យុទ្ធនាការ​បោះ​ឆ្នោត​និងនៅ​ថ្ងៃ​បោះ​ឆ្នោត​” ។
 

post-image

ចំណាប់អារម្មណ៍ទៅលើសេវាកម្ម Cloud

នៅក្នុងវេបសាយ Geeks in Cambodia យើងប្រើប្រាស់សេវាកម្មក្លោដ (Cloud) ជារៀងរាល់ថ្ងៃនៅក្នុង បែបផែនផ្សេងពីគ្នាដូចជា Dropbox, Google apps…។ តែយ៉ាងណាក៏យើងនៅតែកត់សំគាល់បានថាមាន មនុស្សជាច្រើនប្រើប្រាស់សេវាកម្ម Cloud ដ៏ច្រើនលើសលប់តែមិនបានដឹងថាអ្វីទៅគឺជាក្លោដ (Cloud) ។ កន្លងពេលថ្មីៗនេះយើងបានចំនាយពេលចាប់យកឱកាសជាមួយនឹងការបំផុសគំនិតពីអ្នកជំនាញក្លោដនៅក្នុងប្រទេសកម្ពុជានិងនៅសិង្ហបុរី ។ បើនិយាយពីបច្ចេកវិទ្យាក្លោដនៅក្នុងប្រទេសកម្ពុជាយើងអាចនិយាយបានថាមនុស្សមួយចំនួនប្រើក្លោដជាប្រចាំថ្ងៃភាគច្រើនគេហាក់ដូចជាមិនទាន់ស្គាល់វានៅឡើយទេ។ ពេលដែលយើងសួរអ្នកទាំងនោះពី ក្លោដ ពួកគេនៅតែមានចម្ងលពី់ចំលើយនោះដដែលដោយសារការភ័យខ្លាចការហែគ (hack) ការជ្រាត ជ្រែកលួចបន្លំដែលអាចកើតឡើងនៅទីណាដែលមានផ្ទុកនូវរាលទិ់ន្និន័យនៅលើបណ្តាញអនឡាញវា អាចនឹងលួចចូលទៅដំណើរការបានហើយកង្វះខាតលើការផ្តល់ពត៌មាននោះក៏ជាកត្តាចំបងមួយផងដែរ។ ប៉ុន្តែក្លោដនឹងក្លាយជាប្រភពមួយដ៏រឹងមាំនៅទូទាំងពិភពលោកឯបណ្តាក្រុមហ៊ុនមួយចំនួនបានស្គាល់ ពីអត្ថប្រយោជន៍វាខ្លះហើយនោះវាអាចជូនដំណឹងដល់អ្នកទាំងនោះពីសក្តានុពលដ៏ធំធេងនៃបច្ចេកវិទ្យាទាំងនេះ។ ដោយហេតុដូច្នោះហើយក្រុមហ៊ុន CLTAG បានចាប់អនុវត្តន៍ឱ្យមានដំណើរការនៅក្នុង ប្រទេសកម្ពុជាដោយមាននូវការជូនដំណឹងនិងផ្តល់ចំណេះឱ្យទៅដល់បណ្តាមនុស្សទៅលើប្រភពទាំងនេះ។ គម្រោងរបស់ពួកគេលើ “Cambodia 3.0” នៅក្នុងអត្ថន័យនៃពាក្យជួយឱ្យកម្ពុជាទទួលបានការដឹកនាំ ក្នុងប្រព័ន្ធអាយធីក្នុងកំឡុងពេលបីទៅប្រាំឆ្នាំទៀតជួយដល់ការបង្កើតរាល់មណ្ឌលទិន្នន័យដែលប្រើ ប្រាស់គ្រឿងបរិក្ខាជីវម៉ាស់នៅក្នុងប្រទេសកម្ពុជាហើយធ្វើការផ្តល់សេវាកម្មទៅលើដំណោះស្រាយអាយធីដូចជាសេវាកម្មលើកិច្ចពិភាក្សាសំរាប់កម្ពុជានិងរាល់បណ្តាប្រទេសជិតខាង។
ក្រុមហ៊ុន CLTAG ធ្វើការស្នើរទៅលើតថៈភាពជាក់ស្តែងដែលកើតមាននៅក្នុងប្រទេសកម្ពុជាដែលវិស័យ ប្រព័ន្ធអាយធីមានតិចតួចនៅឡើយ។ បណ្តាក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងធ្វើការព្យាយាមការតំឡើង ប្រព័ន្ធកុំផ្លិចដូចជាក្លោដជាដើម ប៉ុន្តែវាមិនមែនងាយស្រួលទេដែលតំរូវការពួកគេមានកំរិតខ្ពស់ទៅលើ ប្រភពតិចណូឡូជីទាំងនោះ។ ដោយហេតុដូច្នោះហើយក្រុមហ៊ុន CLTAG ផ្តល់ការឧបត្ថម្ភដោយផ្តល់នូ​វ​ចំណេះដឹងទូទៅដូចជាបច្ចេកទេសអនុវត្តន៍រាល់ដំណើរការតិចណូឡូជីនៅក្នុងប្រទេស​កម្ពុជា។
ដូច្នេះជំហានបន្ទាប់របស់ក្រុមហ៊ុន CLTAG ទៅលើអ្វី ?
បច្ចុប្បន្ននេះក្រុមរបស់ពួកគេ … More

post-image

នៅពេលដែលបច្ចេកវិទ្យាជួបជាមួយបុរាណវិទ្យាក្នុងប្រទេសកម្ពុជា

ចាប់តាំងពីថ្ងៃម្សិលមិញយើងបានលឺអំពីសារៈសំខាន់មួយនៃដំណើរស្វែងរកដោយអ្នកបុរាណវិទូនៅក្នុង ប្រទេសកម្ពុជា។ជាការពិតណាស់ទីក្រុងដែលបានលាក់កំបាំងត្រូវបានលាតត្រដាងឡើងនោះគួរថ្លែង អំណរគុណដល់ការខំប្រឹងប្រែងរុករកឃើញរបស់ក្រុម អ្នកបុរាណវិទូវាស្ថិតនៅតំបន់ព្រៃត្រូពិចនៃប្រទេស ហុងដូរាន។ ទីក្រុងដែលត្រូវបានបោះបង់ចោលនោះឈ្មោះថាម៉ាហ៊ិនដ្រាប៉ាវ៉ាតា (Mahendraparvata) វាមានអាយុកាល ជាងមួយពាន់ឆ្នាំទៅហើយ។ ហេតុអ្វីបានជាយើងលើកយករឿងនេះមកបកស្រាយក្នុង វេបសាយ Geeks in Cambodia ? ដោយព្រោះថាគំនិតផ្តើមដំបូងនៃការស្វែងរកនេះគឺជាដំណើររុករកមួយ ដ៏ជាក់លាក់ដែលមានអំណះអំណាងយ៉ាងច្បាស់ទៅលើបច្ចេកវិទ្យានោះនាំឱ្យរកឃើញទីក្រុងដែលបាន បាត់បង់ទៅ។​ បច្ចេកវិទ្យា Lidar “ការកំណត់លើទិន្និន័យនិងកំណត់ត្រាលើពន្លឺ” គឺជាឈ្មោះរបស់ ឧបករណ៍ម៉្យាងដែលយើងលើកយកមកនិយាយ។ ចំពោះពាក្យ Lidar ជាបច្ចេកវិទ្យាដែលអាចឱ្យដឹងពី ចំងាយហើយអាច កំណត់បាននូវត្តុមួយជាមួយនឹងឡាស៊ែ ការវាស់ចម្ងាយ ការវិភាគចំណាំងពន្លឺ។ ចំពោះរឿងនេះឡាស៊ែរអ៊ែបូនត្រូវបានតភ្ជាប់ទៅនឹងឧត្ថភាគចក្រ អ្នកបុរាណវិទូដែល អាចធ្វើការវិភាគបាន ទៅលើទំរង់ប្រាសាទដែលបានលាក់កំបាំងនោះ។ បច្ចេកវិទ្យា Lidar វាក៏ជាឧបករណ៍ពិសេសរបស់ GPS ដែរដែលអាចនាំផ្លូវដល់សមាជិកនៃក្រុមអ្នកធ្វើដំណើរឱ្យទៅចំគោលដៅនៃតំបន់ប្រាសាទនោះ។ដំណើររុករកនេះគឺជាដំណាក់កាល វិវត្តន៍ដ៏ធំសំរាប់ប្រាង្គប្រាសាទទាំងនេះដែលមិនបានធ្វើកំណត់ត្រានៅ ឡើយហើយវាត្រូវលេចចេញឡើងនូវអាយុកាលរបស់វាមានចំណាស់ជាងប្រាសាទអង្គវត្តទៅទៀត (មាន អាយុជាង៣៥០ឆ្នាំទៅហើយ) ។ កាលដែលយើងីបង្ហាញអំពីបច្ចេកវិទ្យានោះវាអាចត្រូវបានគេប្រើប្រាស់ សំរាប់គោលបំណងផ្សេងៗដូចជាលើការសិក្សាអប់រំលើកងកំលាំងសាមគ្កីភាពសំរាប់ថ្ងៃនេះវាជាឧទារហ៍ មួយដ៏ល្អសំរាប់រាល់មធ្យោបាយជាច្រើនដែលនៅក្នុងនោះបច្ចេកវិទ្យាបានក្លាយជារឿងដែលសំខាន់ជាង គេ។
អ្នកអាចទស្សនាវិដេអូខាងក្រោមដើម្បីសិក្សាបន្ថែមទៀតអំពីម៉ាហ៊ិនដ្រាប៉ាវ៉ាតាដែលជាទីក្រុងមួយដែល ត្រូវបានបាត់បង់ជាយូរមកហើយៈ

Sources

back to top BACK TO TOP