business

post-image

ព្រឹត្តិការណ៍ Startup Asia នៅប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍ Startup Asia បានវិលមក​វិញ​ហើយ ! ព្រឹត្តិការណ៍នៅលើក​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី 7-8 ខែ​ឧសភា​ ដែល​មាន​ប្រធានបទ​​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា Ecosystem ​នៅ​ទូទាំង​តំបន់​អាស៊ី​។
Startup Asia ​គឺ​ជា​សន្និសីទ​បច្ចេកវិទ្យា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរដង​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​សិង្ហបុរី​និង​ឥណ្ឌូ​នេ​ស៊ី​។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​គេហទំព័របច្ចេកវិទ្យា​ TechinAsia.com
ព្រឹត្តិការណ៍​នេះ​មានការចូលរួមពី​អ្នកចាប់ផ្តើមអាជីវកម្ម ​អ្នកគ្រប់គ្រង​ឧស្សាហកម្ម ​អ្នក​សរសេរ​ប្លុក ​និង មាន​ស្ថាប័ន​ផ្សេងៗទៀតជា​ច្រើននៅក្នុងជំនួប​ Asian tech Ecosystem ​។
ជា​ធម្មតា​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការលើកឡើងផ្សេងៗ​គ្នាជាច្រើន (នៅ​ក្នុង​សេចក្តី​បន្ថែម​ទៅលើ​សន្និសីទ​)​:

Hackathon​: ជាការ​ប្រកួត​ Hack ដែលអ្នកនឹង​ត្រូវបង្កើត​កម្មវិធី​ថ្មី​ជា​មួយ​ក្រុម​របស់​អ្នក​។
ចុះឈ្មោះ នៅ​ទីនេះ ដោយ​ឥត​គិត​ថ្លៃ
Startup Arena: ​: ជួបជាមួយអ្នកចាប់ផ្តើមអាជីវកម្មចំនួន 10​ រូប​​មកពីតំបន់ផ្សេងៗគ្នា ប្រកួត​ប្រជែង​នៅ​ក្នុង​ Startup Arena ដើម្បី​ឈ្នះទឹកប្រាក់ចំនួន 10.000 ដុល្លារ​សហរដ្ឋ​អាមេរិក​។ សូម​ចុច ​ទីនេះ ដើម្បី​ចុះឈ្មោះបស់​អ្នក

ការ​ណាត់ជួបវិនិយោគិន​
ជួប​ជាមួយ​អ្នក​សរសេរ Blog
ការ​តាំង​ពិព័រណ៍​អាជីវកម្មដើម្បី​​បង្ហាញ​ផលិតផល​ថ្មី​និង​បង្ហាញពីផលិតផលឬនិងសេវាកម្ម​របស់​អ្នក​!
តាមដាន​ការពង្រីក​ទីផ្សារ ​: ជួប​ជាមួយ​មនុស្សម្នាទាំងឡាយ​និង​ក្រុមហ៊ុនផ្សេងៗ​ដែល​អាច​ជួយ​អោយ​អាជីវកម្មរបស់​អ្នក​រីករាលដាល​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ី

សន្និសីទនេះមានការចូលរួមពី​​វាគ្មិន​ដ៏​ល្បីល្បាញ​ជាច្រើន … More

post-image

ការណែនាំអំពីការប្រារព្វពិធីបុណ្យ នៃប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក

ពិធីបុណ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ធំ​បំផុត​ដែលឈានមុខគេនៅ​ក្នុង​អនុ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយមាន​កិច្ចស្វាគមន៍ចំពោះ​គណៈ ប្រតិភូ​មក​ពី​ប​ណ្តា​ប្រទេស​ជាង 23​​ ដែលជាម្ចាស់នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ ភ្នាក់ងារ​និង​ម៉ាក ផលិតផល ។ ​សម្រាប់កិច្ចប្រជុំដែលមានរយៈពេល​បីថ្ងៃ​នេះមានការចូលរួមពីវាគ្មិន​និង​មានពេលវេលាសំរាប់ភ្ជាប់ទំនាក់ទំនង​។
នៅ​ឆ្នាំ​នេះ​ដែរ ពិធី​បុណ្យនេះ​នឹង​ផ្តោ​ត​លើ​ប្រធាន​បទ​ “ភាពរហ័សរហួន” ដោយ​មាន​ស​ន្និ​សិ​ទ​និង​កិច្ច​ពិភាក្សា​ដើម្បីដោះស្រាយ​នូវតម្រូវ​ការ​កើន​ឡើង​នៃអាជីវកម្ម​ដើម្បី​ឱ្យ​មានភាពរហ័ស រហួន​ឆ្លើយតប​ទៅ​នឹង​​ការផ្លាស់​ប្តូ​របរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។
ម្យ៉ាងវិញទៀតចំពោះ​វាគ្មិន ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ពិធី​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ដែលគេស្គាល់ថាជាកម្មវិធីពាន​រង្វាន់ ​ដោយប្រារព្ធអំពីគំនិតរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលល្អ​ជាងគេបំផុត​​នៅ​ក្នុង​តំបន់​ក៏​ដូច​ជាពាន​រង្វាន់​ Rising Star Award ដោយផ្តល់​រង្វាន់​ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​វ័យ​ក្មេង​ដែលមាន​ទេពកោសល្យ​​នៅ​ក្នុង​តំបន់​អាស៊ី​។
តើពិធីនេះប្រារព្វនៅ​ពេល​ណា​?
ពិធីនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី 16 ដល់​ទី 18 ខែ​មីនា​ ឆ្នាំ 2014
នៅ​កន្លែង​ណា​?
កន្លែង​ដែល​ធ្វើព្រឹត្តិការណ៍​នេះ​គឺ​សណ្ឋាគារ Capella ក្នុង​ប្រទេស​សិង្ហបុរី
តើមាននរណាខ្លះចូលរួម ​?
នៅ​ឆ្នាំ​នេះ​ពិធី​នេះ​នឹង​មាន​វាគ្មិន​ដ៏​ល្បីល្បាញ​មួយ​ចំនួន​ដែល​មានតួនាទីដ៏សំខាន់​នៅក្នុង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ​:
លោក Steve Mosko​ ជាប្រធាន​ក្រុមហ៊ុន Sony Pictures Television
លោកសា​ស្រ្តា​ចា​រ្យ​ Jerry Wind Wharton Future of Advertising Program
លោក Rose Tsou ជាអនុប្រធាន​ជាន់ខ្ពស់​របស់ក្រុមហ៊ុន Yahoo! APAC
លោក … More

post-image

ការប្រកួតប្រជែងថ្នាក់ជាតិអំពីគំរូពាណិជ្ជកម្មខ្នាតតូចនិងមធ្យមប្រចាំឆ្នាំ 2014

ការប្រកួតប្រជែងនេះត្រូវបានរៀបចំ​ដោយ CIESF និងការចូលរួមជា​ដៃគូ​ជាមួយ​សាកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សាលា ITC និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ​​និង ​ជាមួយ​សាកល វិទ្យាល័យ Waseda នៅ​ប្រទេស​ជប៉ុន​។ ការ​ប្រកួត​សហគ្រិនភាព​នេះគឺ​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ​នៅ​ប្រទេសកម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ​។ នៅ​ថ្ងៃ​នោះ ​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់ព្រាត់នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​មាន 21 ក្រុមមកពី​សាកល​វិទ្យា​ល័​យនានាចូលរួម​ប្រកួត​ប្រជែង​ជា ​៣ ប្រភេទគឺ : ពាណិជ្ជកម្ម​ទូទៅ​ ប​ច្ចេ​ក​វិទ្យា​ និង ​កសិកម្ម​។
ប្រភេទ​នីមួយ​ៗនឹងត្រូវ​បាន​វិនិច្ឆ័យ​ជាលក្ខណៈបុគ្គល​ក្នុង​អំឡុង​ពេលបែងចែក​អ្នកស្តាប់​នៅ​សាលា ITC ។ សម្រាប់​ប្រភេទ​នីមួយ​ៗ ក្រុម​កំពូលៗចំនួន 3 ក្រុមដែលនឹង​​ឆ្ពោះ​ទៅ​កាន់ការ​ប្រកួត​ផ្តាច់ព្រាត់​ដែលធ្វើឡើងនៅ​ CJCC នៅ​ថ្ងៃ​ទី 15 ខែ​កុម្ភៈ​។
សំបុត្រ​សំរាប់ការចូលរូមដោយ​ឥត​គិត​ថ្លៃ​នឹង​មាន​សម្រាប់​ទាំង​ការ​ប្រកួត​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់​ព្រាត់​និង​ការ​ប្រកួត​ប្រជែង​វគ្គផ្តាច់ព្រាត់​។
ក្រុម​និស្សិត​បានដាក់ពាក្យ​ប្រកួត​ប្រជែងអាជីវខ្នាត​តូច​និង​មធ្យម​ថ្នាក់​ជាតិរួច​រាល់ហើយ​ដែល​​ផុតកំណត់​នៅថ្ងៃ​​ទី 27 ខែ​តុលា​ឆ្នាំ​ ២០១៣​។ ដំណើរការ​នេះទាមទារ​ឱ្យ​ដាក់​ស្នើ​សំណុំ​បែបបទ​មួយ​ទំព័រ​​រួម​ជាមួយ​និងវីដេអូ​ក្រុមចំនួន 3 នាទី​ដែល​ចែក​រំលែក​តាមរយៈ​គេហទំព័រ YouTube ។ ក្រុមចំនួន​ 24 ដែលល្អបំផុតត្រូវ​បាន​ជ្រើស​ដោយគណៈមេប្រយោគ ហើយ ​សិក្ខា​សាលា​ប​ណ្តុះ​ប​ណ្តាល​និង​ពិគ្រោះ​យោបល់​ជា​ក្រុម​ត្រូវ​បាន​គេ​រៀប​ចំ​សម្រាប់​ក្រុម​ដែល​បាន​ជ្រើស​រើសកាល ពី​ខែ​វិច្ឆិកាឆ្នាំ 2013 ដល់​ខែ​មករា​ឆ្នាំ 2014 នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។
ក្រុម​ដែល​ត្រូវបាន​គេជ្រើសរើស​និង​បញ្ជី​សាកលវិទ្យាល័យ​អាច​រក​ឃើញ​នៅ​លើ​ ទំព័រ … More

post-image

ព្រឹត្តិការណ៍ Mobile Camp Asia ឆ្នាំ 2014

ព្រឹត្តិការណ៍ Mobile Camp Asia ​ជា​ពិព័រណ៍​បង្ហាញកម្មវិធីទូរស័ព្ទ​​ដំបូងគេ​នៅ​​ក្នុងប្រទេស​កម្ពុជា !

ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ថ្ងៃ​ទី 18 ខែ​មករា​ ចាប់ពីម៉ោង 8 ព្រឹក​ដល់ម៉ោង 5.30 ល្ងាច។
គោល​បំណង​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី ​«​ប្រមួលផ្តុំនូវអ្នកដែលមានចំណាប់អារម្មណ៍​លើ កម្មវិធីទូរស័ព្ទ​ ​​អ្នក​សរសេរកម្មវិធីនិង​អ្នក​ជំនាញ​ដើម្បី​ចែក​រំលែកពី​ស្ថានភាព​បច្ចុប្បន្ន​និង​ទស្សនៈ​វិស័យ​របស់​ពួក​គេ​សម្រាប់​ទិសដៅ​នា​ពេល​អនាគត​នៅក្នុង​វិស័យទូរស័ព្ទចល័តប្រចាំ​តំបន់​»​។
នៅ​​លើក​ដំបូង​នេះគឺផ្តោ​ត​លើ​ការផ្សព្វ​ផ្សាយ​កម្មវិធី​ទូរស័ព្ទដែលបាន​បង្កើត​ឡើង​ដោយសិស្ស​និស្សិត​​ ស្ទូឌីយោ​ក្នុងស្រុកនិង​អ្នក​ជំនាញ​មក​ពីខាងវិស័យ​នេះ​ប៉ុន្តែ​ក៏​មានអាជីវកម្មដែលទើប នឹងចាប់ផ្តើមនិង​អង្គការ​នានាចូលរួមផងដែរ​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​បើក​ចំហ​ដល់​មនុស្សគ្រប់គ្នាដែលចង់ស្វែងយល់ពី​ទេពកោសល្យនៃបច្ចេកវិទ្យាទូរស័ព្ទ​​ក្នុង​ស្រុក​ ស្វែងយល់​បន្ថែមអំពី​​​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ឬ​គ្រាន់​តែចង់​រីករាយ​ជាមួយ​និងការចួលរួមនៅក្នុង​ព្រឹត្តិការណ៍នេះ​​
ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការរៀបចំ​តាំង​ពិព័រណ៌ដែល​អនុញ្ញាត​ឱ្យ​យើងអាចស្វែងយល់ពីកម្មវិធី​ទូរស័ព្ទ​នានា​និង​សេវា​កម្មទូរស័ព្ទ​ចល័ត​នៅ​ក្នុងប្រទេសកម្ពុជានិងមាន​ប្រធាន​បទ​ជា​ច្រើនដែល​​ត្រូវលើកឡើងដូចជា ​:
កម្មវិធីទូរស័ព្ទ​​និង UX Design
​ការបង្ហាញពីលក្ខណៈ​ពិសេស​របស់ទូរស័ព្ទ
VAS – សេវាបន្ថែមតម្លៃ​ ​ (សារ SMS​, សំលេង​, 3G​)
ទូរស័ព្ទ​ស្មាតហ្វូនឬប្រព័ន្ធ​ប្រតិបត្តិការដ៏​ពេញ​និយម​
MobileCamp Asia សង្ឃឹម​ថា​នឹង​ «ផ្តល់នូវសំ​លេង​ជា​ច្រើន​ក្នុងការ​ជួយ​ដោះស្រាយ​នៃជីវិត​ឌីជីថលដែលប្រកបដោយ​សក្តា​នុ​ពល»​។
ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឬចង់​ចូល​រួម​ក្នុងការ​តាំង​ពិព័រណ៌​ឬ​គ្រាន់​តែចង់ស្វែងយល់បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ​សូម​ចូលទៅកាន់តំណភ្ជាប់​ខាង​ក្រោម : www.mobilecamp.asia

back to top BACK TO TOP