business

post-image

ការមើលឃើញ ECHELON ក្នុង SATELLITES EVENTS

Echelon គឺ​ជា​សន្និសីទស្តីពីបច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ២០១៣នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី៤និង​ទី៥ខែ​មិថុនា​។
ដោយមានការចូល​រួម​ដោយ​អ្ន​កដឹក​នាំ​ឧស្សាហកម្ម ​វិនិយោគិន​ ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​យល់​ពី​និន្នាការ​ចុង​ក្រោយ​នៅ​ក្នុង​ឧ​ស្សា​ហ​កម្ម​បច្ចេក​វិទ្យា​អាស៊ី​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​និង​ប​ណ្តា​ញ​ផ្សេង​ទៀត​ជាមួយ​និង​អ្នក​​​ចូលចិត្តអាជីវកម្ម​ឌីជីថល​​​លើបណ្តាញអ៊ីនធើណេត​​ ។
ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ សិង្ហបុរី​ ​ហុងកុង ​តៃវ៉ាន់​ ហ្វីលីពីន​ ម៉ាឡេស៊ី​ វៀតណាម ​ថៃ​និង​ប្រទេស​ជប៉ុនបាន​ទទួល​ជោគ​ជ័យ​ជា​ម្ចាស់​ផ្ទះ​ព្រឹ​ត្ត​ការណ៍​ក្នុង​តំបន់​របស់​ពួក​គេ​នៅ​ក្នុង​ខែ​មិនា​និង​ឧសភា។ ដោយបង្ហាញពីវិធី​អ្វី​ដែល​ធ្វើ​ឱ្យមាន​រលក​នៅ​​ទី​ផ្សារ​​ក្នុង​ស្រុក​ ​។
“Echelon 2013 នឹង​ស្វែង​រក​អនាគត​នៃ​អាជីវកម្ម​ឌីជីថល​និង​នៅ​លើ​បណ្ដាញ​អ៊ីន​ធើណេត​នៅ​ក្នុង​តំបន់​អាស៊ី” ​។
អស់រយៈពេលជាង2ថ្ងៃ​មាតិកា​របស់Echelonនឹង​​ជ​ម្រុ​ញ​អោយមាន​ការ​ផ្លាស់​ប្តូ​រនូវរបៀប​ដែល​អ្នក​ធ្វើ​អាជីវកម្ម​។

post-image

អាស៊ី Startup នាទីក្រុងសិង្ហបុរីឆ្នាំ២០១៣

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ី Startup ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៤និង ទី៥ខែមេសានាក្រុង Biopolis ។
ព្រឹត្តិការណ៏នេះបានរៀបចំដោយ Tech in Asia នៅក្នុសន្និសិទ្ធនេះមានរយៈពេលពីរថ្ងៃដោយមានការចូល រួមពីសំណាក់សហគ្រិន អ្នកវិនិយោគ អ្នក​ផ្សព្វផ្សាយនិងអ្នកចូលចិត្តផ្នែកបច្ចកវិទ្យា។ ការដាក់បង្ហាញ Startup ជុំវិញទូទាំងតំបន់អាស៊ីហើយចំរាញ់យកតែផលិតផលនិងសេវាកម្មណាដែលទើបនឹងបង្កើងឡើងថ្មីៗ ។
ចំពោះ Geeks នៅក្នុងប្រទេសកម្ពុជាគឺយើងជំរុញទៅលើប្រព័ន្ធអ៊ីកូស៊ីស្តែម ស្តាតអាប់ (ប្រព័ន្ធរបកគំហើញ ថ្មីនៃបច្ចេកវិទ្យា) ដែលពួកយើងបានរកឃើញក្នុងព្រឹត្តិការណ៍នេះហើយជាឪកាសមួយដើម្បីចែករំលែកនូវ ការចង់ដឹងនិងបានជួបនូវក្រុមដែលពេញទៅដោយគំនិតច្នៃប្រឌិត​ ។
ព្រឹត្តការណ៍នេះមានលក្ខណៈពិសេសជាច្រើន ឯការធ្វើបទបង្ហាញបាននាំអោយយើងរកឃើញការចាប់ ផ្តើមថ្មីមួយ (New Startup) ដើម្បីអោយមានភាពជឿនលឿនទៅលើក្រុមហ៊ុនតិចណូឡូជីអោយកាន់តែ មានឈ្មោះបោះសំលេងហើយក៏ដើម្បីនឹងស្តាប់នូវរឿងរ៉ាវផ្សេងៗ​មកពីបណ្តាមនុស្សម្នានៅក្នុងសហគមន៍ អាស៊ានផ្នែកបច្ចេកវិទ្យា ។
នៅវេទិការ Startup ​ធ្វើអោយមានការសួរដេញដោលរកនូវផលិតផលរៀងៗ​ខ្លួនដែលបានលើកយកមក​។ ហើយអ្នកដែលឈ្នះក្នុងឆ្នាំនេះត្រូវបានទៅលើ​ក្រុមដែលមកពីក្រុងហុងកុង (Hong Kong Startup) “Lots of Buttons” ដែល​ជាវេបសាយពាណិជ្ជកម្មមួយសំដៅទៅរកការលក់ប៊ូតុងតាមអនឡាញនៅ​ជុំវិញពិភពលោក ។
យើងកំពុងសំលឹងមើលទៅថ្ងៃខាងមុខទៅលើការបោះពុម្ភបន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតាហើយយើងជឿជាក់ថានឹងមាន​ Startup ជាច្រើនដែលមកពីប្រទេសកម្ពជានៅទីនេះក្នុងឆ្នាំក្រោយ ។

back to top BACK TO TOP