barcamp cambodia

post-image

ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ បាខែមតាកែវ ឆ្នាំ 2015

នៅក្នុងព្រឹត្តិការណ៍បាខែមតាកែវនេះ មានអ្នកចូលរួមជាច្រើនបានមកជួបជុំគ្នាដើម្បីចែករំលែកនិងបង្ហាញពីគំនិតរបស់ពួកគេនៅក្នុងបរិយាកាសបើកទួលាយ។ កម្មវិធីបាខែម តាកែវត្រូវបានធ្វើឡើងកាលពីថ្ងៃទី 27 ដល់ថ្ងៃទី 28 ខែមិថុនាកន្លងទៅនេះ នៅឯមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ មានអ្នកចូលរួមប្រមាណជាង 400 នាក់រួមទាំងវាគ្មិន អ្នកស្ម័គ្រចិត្ត និងអ្នកតាំងពិព័រណ៍ជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលនេះជាភាពជោគជ័យដ៏ធំមួយសម្រាប់ព្រឹត្តិការណ៍បាខែមតាកែវ !

post-image

ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍បាខែមបាត់ដំបងឆ្នាំ 2015

ដោយមានយុវជនកម្ពុជាកាន់តែច្រើនត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងពិភពនៃសហគ្រិនភាព កម្មវិធីបាខែមដែលត្រូវបានរីកសាយភាយនៅទូទាំងប្រទេស អស់រយៈដោយ​មាន​យុវជន​កម្ពុជា​កាន់​តែ​ច្រើន​ត្រូវបានជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ពិភព​នៃ​​សហគ្រិនភាព កម្មវិធីបាខែម​ត្រូវ​បានរីក​សាយភាយ​នៅ​ទូទាំង​ប្រទេស​អស់រយៈពេលជាច្រើនឆ្នាំមកហើយជាមួយនិងការកើន​ឡើង​នៃ​​ចំនួនអ្នក​ចូលរួមជាលំដាប់។ នៅឆ្នាំនេះ កម្មវិធីបាខែមបាត់ដំបង​ត្រូវបានគេ​ឃើញ​មាន​អ្នកចូលរួម​ប្រមាណជាង 1000 នាក់បានចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍ 1 ​ថ្ងៃកន្លះ​របស់​ខ្លួន ដោយចំនួននេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី 600 នាក់នៅក្នុង​ព្រឹត្តិការណ៍នេះកាលពីឆ្នាំមុន !

post-image

ព្រឹត្តិការណ៍បាខែមតាកែវ ឆ្នាំ 2015

សូមកុំបារម្ភ ប្រសិនបើអ្នកបានខកខានក្នុងការចូលរួមព្រឹត្តិការណ៍មុនៗដែលត្រូវបានធ្វើឡើងនៅក្នុងខែមេសាកាលពីខែមុន នៅលើកនេះព្រឹត្តិការណ៍បាខែមតាកែវនឹងប្រព្រឹត្តទៅនៅថ្ងៃទី 27 ដល់ថ្ងៃទី 28 ខែមិថុនានេះហើយ ! ព្រឹត្តិការណ៍បោះជំរុំបច្ចេកវិទ្យាដែលមានរយៈពេលមួយថ្ងៃកន្លះនេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។

post-image

ព្រឹត្តិការណ៍បារខែមបាត់ដំបងឆ្នាំ 2015

ព្រឹត្តិការណ៍បារខែមបាត់ដំបងគឺបានវិលត្រឡប់មកវិញហើយសម្រាប់រយៈពេលមួយថ្ងៃកន្លះរបស់ខ្លួន ! ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅសាកលវិទ្យាល័យបាត់ដំបងចាប់ពីថ្ងៃទី 23 ដល់ 24 ខែឧសភា ហើយព្រឹត្តិការណ៍បាខែមនេះនឹងបង្ហាញប្រធានបទជាង 40 ក៏ដូចជាមានវាគ្មិនចូលរួមប្រមាណជាង 25 នាក់ផងដែរ។

post-image

ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍បាខែមកំពតឆ្នាំ 2015

ព្រឹត្តិការណ៍បារខែមកំពតឆ្នាំ 2015 គឺបានវិលត្រឡប់មកវិញហើយ ! នៅក្នុងឆ្នាំនេះយើងឃើញមានអ្នកចុះឈ្មោះសរុបចំនួន 392 នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍អប់រំមួយនេះ។ ដោយមានប្រធានបទជាង 47 ទាក់ទងទៅនឹងការងារ សហគ្រិនភាព ការរចនានិងការច្នៃប្រឌិត អ៊ិនធឺណិតនិងបច្ចេកវិទ្យា និងមានកិច្ចពិភាក្សាជាច្រើនបានធ្វើអោយអ្នកចូលរួមទទួលបាននូវចំណេះដឹងជាច្រើនពីវាគ្មិនទាំង 27 រូប។

back to top BACK TO TOP