ឥឡូវនេះទស្សនាវដ្តី Stuff មានវត្តមាននៅកម្ពុជាយើងហើយ

នៅ​ទី​បំផុតទស្សនា​វ​ដ្តី​ Stuff ដែលត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ​ចាប់ផ្តើមមានវត្តមាន​ជា​លើក​ដំបូង​របស់ខ្លួននៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មុន​ជា​មួយ​នឹង​រឿងថ្មីដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដោយបង្ហាញ​ពី​របៀប​ដែល​គម្រោង Kickstarter។ ដើមឡើយ​ចទស្សនា​វ​ដ្តីនេះ​ជា​ទស្សនា​វ​ដ្តីរបស់បុរសជនជាតិអង់គ្លេសដែល​ប្រមូល​ផ្តុំ​អត្ថបទលើ​ប​ច្ចេ​ក​វិទ្យា​និងឧបករណ៍អេឡិចត្រូនិច ​ Stuff ​បាន​ពង្រីក​ចូល​ទៅ​ក្នុង​ប​ណ្តា​ប្រទេស​ចំនួន 28 នៅ​ជុំវិញពិភពលោក​រួម​ទាំង​សហរដ្ឋអាមេរិក​ប្រទេស​សិង្ហបុរី​ ប្រទេសម៉ាឡេស៊ី​ ប្រទេស​ឥណ​ ហើយ​ឥឡូវ​នេះមកដល់​ប្រទេស​កម្ពុជា​។ សម្រាប់​ការបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា​មាន​បង្ហាញពីលក្ខណៈពិសេស​នៅលើក្របជា​ភាសា​ខ្មែរ​ក៏​ដូច​ជា​ការ​ជ្រើស​អត្ថបទ​ជា​ភាសា​ខ្មែរ​ បើ​ទោះ​បី​ជា​ខ្លឹមសារនៅក្នុងទស្សនា​វ​ដ្តីនេះនៅតែមានជា​ភាសាអង់គ្លេស​ដ៏លើស​លុបក៏ដោយ ​។ ក្រុមការងារមកពី Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួបជាមួយ​នឹង​អ្នកនិពន្ធ​ទស្សនា​វ​ដ្តី​ Stuff លោក Ceridwen Williams បាន​ និងកញ្ញា សឿន ​សុ​គន្ធា ដើម្បី​ស្វែងយល់បន្ថែម​អំពីទស្សនា​វ​ដ្តី​ Stuff ​និង​ផែន​ការ​របស់​ពួក​គេ​សម្រាប់​ពេល​អនាគត​។

(កិច្ចសំ​ភា​ស​ន៍​នេះ​ត្រូវ​បាន​កែសម្រួល​សម្រាប់​ភាព​ច្បាស់​លាស់​)

/ /

សួស្តីអ្នកទាំងអស់គ្នា ​! ដូច្នេះ​មុន​ពេល​យើង​ចាប់​ផ្តើ​ម​ខ្ញុំ​ចង់​ដឹង​ពត៌មានបន្ថែមបន្តិច​​អំពីអ្នកទាំងអស់គ្នា​ តើ​អ្នកមានប្រវត្តិ​ជាអ្វី? បទ​ពិសោធ​របស់​អ្នកពី​​មុន​ជាអ្វីដែរ…?

Ceridwen​: ខ្ញុំ​បាន​ផ្លាស់​ទៅ​ប្រទេស​វៀតណាម​ប្រមាណជា 3 ឆ្នាំ​មុន។ យើង​បានធ្វើ​ទស្សនា​វ​ដ្តី​​អំពីវប្បធម៌​នៅ​តាម​ទីក្រុង​មួយនៅទីនោះសម្រាប់​យុវវ័យ​វៀតណាម​​ហើយ​ខ្ញុំ​ក៏ជាសិល្បករ​វីដេអូមួយរូប​ផង​ដែរ​។ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្នុងវិស័​យសារព័ត៌មាន​ចាប់​តាំងពី​ខ្ញុំនៅសិក្សាមកម្លេះ​ ខ្ញុំ​បាន​សិក្សាផ្នែក​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​វិចិត្រ​សិ​ល្បះ​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ​ហើយ​ជាទូទៅខ្ញុំ​ត្រូវ​​បាន​​ផ្តោ​ត​ទៅ​លើ​ការ​សរសេរពត៌មាន ​បើទោះបីជារូបភាពឬ​ជាការសរសេរក៏ដោយ។

សុ​គន្ធា​: ខ្ញុំ​ធ្លាប់ធ្វើ​ជា​អ្នក​កាសែត​មួយរូប ​ហើយ​ខ្ញុំ​ធ្វើជាអ្នក​និពន្ធអស់រយៈពេល​ 3 ទៅ 4 ឆ្នាំ​ជា​មួយ​នឹង​ទស្សនា​វ​ដ្តី​ខ្មែរ​មួយ។ ខ្ញុំ​ក៏​មាន​សញ្ញាប័ត្រ​នៅខ្មែរផងដែរ​។ ដូច្នេះរហូត​មក​ដល់​ពេលនេះ ​ការងារ​របស់​ខ្ញុំ​ទាំង​អស់​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ជា​អ្នកនិពន្ធ​និង​ផ្នែកសារព័ត៌មាន​។

តើអ្នក​នឹង​និយាយពីអ្វី​អំពី​គោលដៅ​សំខាន់​នៃ​បំផុត​ទស្សនា​វ​ដ្តី​នេះ​?

Ceridwen​: ដើម្បី​នាំ​មក​នូវ​រឿង​រ៉ាវ​ជាច្រើននៅលើពិភពលោកអំពី​ប​ច្ចេ​ក​វិទ្យា​ អ្វីដែលចំ​លែក​ អ្វីដែលអស្ចារ្យចំពោះទីផ្សារ​ក្នុងតំបន់់​ ខណៈ​ដែល​ការ​បញ្ចូល​គ្នានៃ​រឿងរ៉ាវ​ក្នុង​តំបន់​ដូច​ជា ​របៀប​ដែល​មនុស្សកំពុង​ប្រើប្រាស់​ប​ច្ចេ​ក​វិទ្យា​និង​របៀប​ដែល​វា​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​ពួក​គេ​នៅ​ក្នុង​របៀបដ៏អស្ចារ្យមួយ​។

តើ​អ្នក​ជ្រើសរើស​មាតិកា​សម្រាប់​ទស្សនា​វ​ដ្តី​ដោយ​របៀប​ណា​? តើអ្វីដែលឈានដល់​ការ​សម្រេច​ចិត្ត ​តើអត្ថបទណាមួយដែល​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​​ជា​ភាសា​អង់គ្លេស​និងមួយណា​ដែល​ត្រូវ​បកប្រែ​ជា​ភាសា​ខ្មែរ​?

Ceridwen​: ដូច្នេះសំរាប់ជា​ឧទាហរណ៍​ អ្នក​អាច​ឃើញ​មាន​ផ្នែក​មួយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី​ដែលគេ​ហៅ​ថា​ជាស្ថិតិ​ដ៏​សំខាន់​ដែល​យើង​សម្លឹង​មើល​​លើទូរស័ព្ទ​ស្មា​ត​ហ្វូ​នដែលចេញ​ចុងក្រោយគេបំផុត ​សម្រាប់ការបោះពុម្ភផ្សាយលើក​ក្រោយ​នឹង​ត្រូវ​មានជាជា​ភាសា​ខ្មែរ​យ៉ាង​ពេញ​លេញ​ ដោយ​សារ​តែ​ជា​ញឹកញាប់វាជា​ផលិតផល​ដែល​មានដាក់លក់​នៅ​ទី​នេះ​។ វា​នឹង​ត្រូវ​បាន​ប្រសើរ​ជាង​មុន​សម្រាប់ធ្វើអោយ​វាទៅ​ជា​ភាសា​ខ្មែរ​ដោយ​សារ​តែ​យើង​បើក​វាឡើងដោយខ្លួន​យើង​ទៅ​កាន់ទស្សនិកជនអោយបាន​កាន់តែ​ទូលំទូលាយ​ ចាប់​តាំង​ពី​មនុស្ស​ជា​ច្រើន​អាច​មាន​លទ្ធភាព​ទិញ​ឧបករណ៍​ទាំង​នេះប្រើប្រាស់​​។ នោះ​ហើយ​ជា​របៀប​ដែល​យើង​​ធ្វើការ​សម្រេច​ចិត្ត​ប៉ុន្តែ​យើង​កំពុង​តែសាងឡើងចេញ​ពី​បញ្ហា​នេះ​ ដូច្នេះនៅក្នុង​ការបោះពុម្ភផ្សាយលើក​ក្រោយ​យើងនឹង​មានចេញជាភាសា​ខ្មែរជាច្រើន​។

សុ​គន្ធា​ ​: យើង​កំពុងតែ​ព្យាយាម​ដើម្បី​ធ្វើឱ្យ​មានអត្ថបទ​ជា​ភាសា​ខ្មែរ​​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ប្រជាជន​កម្ពុជា​អោយកាន់​តែ​ច្រើន​ដើម្បីអាន​និង​​សង្ខេប​វាជាភាសាខ្មែរ​ដើម្បីអោយ​ប្រជាជន​កម្ពុជា​​អាច​យល់ពី​អត្ថបទ​នេះបាន​ បើ​ទោះ​បីជា​ពួក​គេ​មិន​យល់​ពី​ភាសា​អង់គ្លេស​ខណៈ​ដែល​ពួក​គេ​នៅ​តែ​អាច​អាន​ពីសេចក្ដី​សង្ខេប​បានជា​ភាសាខ្មែរ​។

Ceridwen​: ដូច្នេះ​សម្រាប់​លក្ខណៈ​ពិសេស​ជាយូរ​អង្វែងរបស់យើង ​ជា​ធម្មតាយើង​​គ្រាន់​តែ​ធ្វើ​ឈរ​ជា​លើក​ដំបូង​នៅ​ក្នុង​ភាសា​ខ្មែរហើយ​បន្ទាប់​មក​ទុកផ្នែកដែល​នៅ​សល់​ជា​ភាសា​អង់គ្លេស​ដោយ​សារ​តែ​វា​ជា​ការ​លំបាក​បន្តិចដើម្បី​ឱ្យ​មានជា​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​ភាសា​ខ្មែរ​។

ដូច្នេះ​ក្រៅ​ពី​បញ្ហា​ភាសា​និង​ពេលកំណត់​ដ៏តឹង​តែងដែល​អ្នក​​បានជួបប្រទះ​ តើមានការប្រឈមមុខអ្វី​ផ្សេង​ទៀត​ទេដែល​អ្នក​បាន​ជួប​ប្រទះ​ខណៈ​ពេល​ដែលអ្នក​​ចេញផ្សាយនូវ​ទស្សនា​វ​ដ្តី​នេះ?

Ceridwen​: ពិតណាស់វាជាតម្លៃ​នៃ​បច្ចេកវិទ្យា ​ដោយ​សារ​តែ​នៅ​ពេល​ដែល​យើង​បានទទួល​នូវមាតិកា​និង​បន្ទាប់​មក​ធ្វើការកំណត់​វា​។ ខ្ញុំ​បាន​សរសរពីរឿងរ៉ាវផ្សេងៗ ប្រមាណជា 300 ពាក្យ​ដែលត្រូវចូលទៅកាន់គេហទំព័រចំនួន 10 ដើម្បី​ព្យាយាម​និង​ស្វែង​រក​តម្លៃជា​ប្រាក់​ដុល្លារ​ ដូច្នេះ​វា​ពិត​​ជា​បញ្ហា​ប្រឈមមួយ។

តើអ្នក​មាន​គោលដៅ​រយៈ​ពេល​វែង​​នៅ​ក្នុង​ចិត្តរបស់អ្នកទេ​​សម្រាប់​ទស្សនា​វ​ដ្តី​នេះ​?

Ceridwen​: យើង​ចង់​ឱ្យ​មាន​រឿង​រ៉ាវ​នៅក្នុងតំបន់បន្ថែម​ទៀត​ ដែល​អាច​មាន​ន័យ​ថា​យើង​ត្រូវបន្តដំណើរវែងឆ្ងាយ​បន្តិច​ពី​ប​ច្ចេ​ក​វិទ្យា​និង​ឧបករណ៍អេឡិចត្រូនិច​​ដើម្បី​​បង្កើនជីវភាពរស់នៅ​ឱ្យ​ស្រប​ទៅ​តាមទីផ្សារ​​។ យើង​នៅ​តែ​មាន​ការ​ផ្លាស់​ប្តូ​រ ​យើង​បាន​រៀន​សូត្រ​ជា​ច្រើន​ចេញ​ពីការបោះពុម្ភផ្សាយមុនៗ ​ហើយ​ខ្ញុំ​ប្រាកដ​ថា​យើង​នឹង​ធ្វើ​វា​ម្ដង​ទៀត​ជាមួយ​នឹងការបោះពុម្ភផ្សាយ​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ​ដូច​ជា​នៅ​ឆ្ងាយ​ពី​គោលដៅ​រយៈ​ពេល​វែង​ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ចាប់​ផ្តើ​ម​ទស្សនា​វ​ដ្តី​ហើយ​ខ្ញុំ​ចង់​ជួយ​កសាង​ក្រុម​ខ្មែរ​របស់​យើង​ដោយ​សារ​តែ​ឥឡូវ​នេះ​យើងមាន​តែ 3 នាក់តែប៉ុណ្ណោះ។

/ /

វាជាការរីករាយ​ខ្លាំងណាស់ដែល​មានអ្នក​និពន្ធ​ទស្សនា​វ​ដ្តី​ Stuff  ពីរនាក់ដ៏មាន​ទេពកោសល្យ​សម្រាប់​នៅក្នុងកិច្ច​សំ​ភា​ស​ន៍នេះ ហើយ​យើងក៏​សូម​អរគុណ​ពួក​គេសារ​ជា​ថ្មី​ម្តង​ទៀតក្នុង​ការ​ចំណាយ​ពេលវេលា​និយាយ​ជាមួយ​ពួក​យើង​នហើយផ្តល់​ឱ្យ​យើង​នូវ​ការ​ឆ្លើយ​តបចេញពីចិត្ត​ដ៏​ស្មោះ​ត្រង់​។ មិន​អាច​ទទួល​បាន​គ្រប់គ្រាន់​​ពីទស្សនា​វ​ដ្តី​ Stuff ? សូមចាប់​យកទស្សនា​វ​ដ្តី​ Stuff ​ឥឡូវ​នេះ​នៅក្នុងតំលៃត្រឹម​តែ 2.25ដុល្លាតែប៉ុននោះ ​! (លោកអ្នកអាចរកបាន​​នៅគ្រប់កន្លែងលក់សារពត៌មានទាំងអស់)។