ចាប់ផ្តើមអាជីវកម្ម

Startup Cambodia, Startup Asia, Startup news cambodia, Startup news Asia

post-image

កម្មវិធីផ្ញើរសារតាមរយៈ LINE

Lineគឺជាកម្មវិធីផ្ញើរសារតាមទូរស័ព្ទដែលបានដាក់ឱ្យដំណើរការជាងពីរឆ្នាំទៅហើយវាផ្តល់នូវការផ្ញើរសារនិងលក្ខណៈពិសេសលើការហៅចេញដោយឥតគិតថ្លៃនិងមាន១២ភាសា។ វាទាក់ទាញបាន ប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីនិងថ្មីៗនេះនៅក្រៅប្រទេស (ជាពិសេស ក្នុងប្រទេស អេស្ប៉ាញ) វាត្រូវបានដាក់ឱ្យទទួលអ្នកប្រើប្រាស់ចុះឈ្មោះបានជាង ១៥០លាននាក់ដែលស្ថិតក្នុង ២៣០ប្រទេសផ្សេងៗគ្នា។
Line ក៏អាចចូលទៅដំណើរការលេងហ្គេមបានដែរដែលត្រូវបានគេទាញយកជាង ១០០លានដង។ វាអាចធ្វើការប្រៀបធៀបជាមួយកម្មវិធីផ្ញើរសារដទៃទៀតដូចជា WeChat និង WhatsApp ដែលជា លក្ខណៈពិសេសសំរាប់ធ្វើការហៅចេញនិងផ្ញើរសារតាមរយៈហ្គេមសង្គម ។ បន្ថែមពីលើនេះទៅទៀត អ្នកអាចស្វែងរកបាននូវការកំសាន្តមួយចំនួនដែលមានជារូប (Stickers) ជាដើម។ Line កាមេរ៉ាក៏មានការរចនាបែបផ្សេងៗផងដែរដូចជា Line brush សំរាប់កែរូបដោយប្រើ ជក់ឬក៏ Line cards ជាការផ្ញើរកាតសំរាប់អ្នក ពិសេសក្នុងឱកាសបុណ្យរឺជប់លៀងជាដើម។ ប៉ុន្តែអ្វី ដែលគួរឱ្យចាប់អារម្មណ៍អំពី LINE នោះជាការដែលអាចឈរលើទីផ្សារបាន។ ពិតណាស់កម្មវិធី នេះផ្តល់ជាគូប៉ុន (coupons) ដែលធ្វើអោយអ្នកប្រើប្រាស់អាចចាំបានពីម៉ាករបស់ផលិតផល ។ ជាមួយគ្នានេះផងដែរ LINE ក៏ជាបណ្តាញទូរស័ព្ទពិសេសសំរាប់សង្គមផងដែរ។ ជាមួយនឹងម៉ាក របស់ក្រុមហ៊ុនអាចធ្វើឱ្យមានទំនាក់ទំនងផ្ទាល់ដល់អ្នកប្រើប្រាស់ ។

post-image

DODOHUB ជាបណ្តាញសង្គមថ្មីដ៏ល្អ មួយ

តែបើបណ្តាញសង្គមអាចជួយដល់យើងដើម្បីបង្កើននូវទម្លាប់ល្អរបស់ពួកយើងដោយការប្រមែប្រមូលអ្នកប្រើប្រាស់(លើអ៊ីនធើណេតទាំងនោះ)មកដោះស្រាយបញ្ហាដែលមាន រួមគ្នាធ្វើការដោះស្រាយដល់គ្នាទៅ វិញទៅមកដើម្បីទទួលបានជ័យជំនះ ។
តើវាមានភាពប្រសើរយ៉ាងណាខ្លះ ?
នោះហើយជាអ្វីដែល Dodohub ត្រូវបានបង្កើតឡើងដើម្បីបើកឱកាសឱ្យសង្គមមួយមានការផ្សារភ្ជាប់ ជាមួយនឹងអ្នកប្រើប្រាស់ដែលក្លាយជាទម្លាប់ ។
តើវាដំណើរការយ៉ាងដូចម៉្តេច ?
អ្នកអាចចូលទៅចុះឈ្មោះក្នុងវែបសាយហើយចាប់ផ្តើមបង្កើតទម្លាប់មួយដែលដូចជាអ្នកចង់លេងហ្កេមកំសាន្តមួយ។
លក្ខណៈពិសេសរបស់ Dodohub អាចឱ្យយើងផ្តើមធ្វើការជ្រើសរើសទម្លាប់ដ៏ពេញនិយម ប៉ុន្តែអ្នកក៏អាច បន្ថែមអ្វីដែលថ្មីប្រសិនបើចាំបាច់ ។

បន្ទាប់មកអ្នកក៏អាចបំបែកវាម្តងមួយៗទៅជាទិសដៅប្រចាំសប្តាហ៍

ហើយត្រួតពិនិត្យដំណើការរបស់អ្នកទៅលើទំលាប់នីមួយៗនិងទិសដៅកំណត់

វែបសាយដែលទើបនឹងដាក់ឱ្យដំណើរការក្នុងពេលថ្មីៗនេះគឺវាស្ថិតនៅក្នុងដំណាក់កាលបែលតា ដូច្នេះ យើងងាកមកអាប់ដេតលើកិច្ចការទាំងនេះដែលផ្តល់នូវផលិតភាព។

post-image

កម្មវិធីទូរស័ព្ទសំរាប់អ្នកជាទីស្រលាញ់

ផ្តល់អោយនូវគូ​ស្វា​មីភរិយា​កាន់តែ​ខិត​ជិត​ជាមួយ​គ្នា​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​  LoveByte ដែល​ជា​កម្មវិធីទូរស័ព្ទ​ចល័ត​សម្រាប់​អ្នក​ប្រើ​ដែលជា​គូរ​ស្នេហ៍និងគ្នា។
LoveByte ​អាចអោយយើងចូលទៅ​កាន់​កន្លែង​ដែល​មាន​សិទ្ធិ​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​មាតិកា​ពិសេស​និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ពិសេស​មួយ​ផ្សេងទៀត​ផង​ដែរ​។
ដូច្នេះ​តើវាដំណើរការដោយរបៀបណាទៅ ​?
​ដំបូង​អ្នក​អាចទាញយកកម្មវិធី​ពី Apple Store ឬ​ Android Market ។ បន្ទាប់មក​អ្នក​នឹង​ត្រូវ​បាន​សួរ​ដើម្បី​ចុះឈ្មោះ​ជាមួយ​និង​ឈ្មោះ​ចូល​ ​និងឈ្មោះអ្នកដែល​ជាទីស្រឡាញ់​របស់​អ្នក​ ។
បន្ទាប់​ពី​ផ្ទាំង​គ្រប់គ្រង​របស់​អ្នក​និងចេញមក​​អ្នក​អាច​ចាប់​ផ្តើ​ម​លេងជាមួយ​នឹង​កម្មវិធីនេះបានហើយ។

អ្នក​អាច​កំណត់​កាល​បរិច្ឆេទ​នៅ​ពេល​ដែល​ទំនាក់​ទំនង​របស់​អ្នក​​ចាប់​ផ្តើ​ម​អ្នក អាចប្រកាស​និង​រៀបចំ​អាល់ប៊ុម​រូប​ថត​របស់​អ្នក​ ។
“Scratchcards​” អាច​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​អ្នកជាទីស្រឡាញ់​របស់​អ្នកដែល​នឹង​រក​ឃើញសារ      របស់អ្នកពីជំហានមួយទៅជំហានមួយដោយការកោសកាត​នៅ​លើ​អេក្រង់​ទូរស័ព្ទ​។

ជជែក​កំសាន្តគឺ​អាច​ប្រើ​បាន​ផង​ដែរ​តាម​រយៈ​អ្វី​ដែល​អ្នក​អាច​ផ្ញើស្ទិកគ័រ​រឿង កំប្លែង​និងសំដែង​ពី​អារម្មណ៍​របស់​អ្នក​។

សូម​អរគុណ​ដល់​លោក  Steve និង​ក្រុម​របស់​គាត់​ដែល​យើង​មាន​សេចក្តី​រីករាយ​​ដើម្បី​ជួប​ជុំ​គ្នា​នៅ​ប្រទេស​សិង្ហបុរី​

post-image

ការមើលឃើញ ECHELON ក្នុង SATELLITES EVENTS

Echelon គឺ​ជា​សន្និសីទស្តីពីបច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ២០១៣នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី៤និង​ទី៥ខែ​មិថុនា​។
ដោយមានការចូល​រួម​ដោយ​អ្ន​កដឹក​នាំ​ឧស្សាហកម្ម ​វិនិយោគិន​ ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​យល់​ពី​និន្នាការ​ចុង​ក្រោយ​នៅ​ក្នុង​ឧ​ស្សា​ហ​កម្ម​បច្ចេក​វិទ្យា​អាស៊ី​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​និង​ប​ណ្តា​ញ​ផ្សេង​ទៀត​ជាមួយ​និង​អ្នក​​​ចូលចិត្តអាជីវកម្ម​ឌីជីថល​​​លើបណ្តាញអ៊ីនធើណេត​​ ។
ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ សិង្ហបុរី​ ​ហុងកុង ​តៃវ៉ាន់​ ហ្វីលីពីន​ ម៉ាឡេស៊ី​ វៀតណាម ​ថៃ​និង​ប្រទេស​ជប៉ុនបាន​ទទួល​ជោគ​ជ័យ​ជា​ម្ចាស់​ផ្ទះ​ព្រឹ​ត្ត​ការណ៍​ក្នុង​តំបន់​របស់​ពួក​គេ​នៅ​ក្នុង​ខែ​មិនា​និង​ឧសភា។ ដោយបង្ហាញពីវិធី​អ្វី​ដែល​ធ្វើ​ឱ្យមាន​រលក​នៅ​​ទី​ផ្សារ​​ក្នុង​ស្រុក​ ​។
“Echelon 2013 នឹង​ស្វែង​រក​អនាគត​នៃ​អាជីវកម្ម​ឌីជីថល​និង​នៅ​លើ​បណ្ដាញ​អ៊ីន​ធើណេត​នៅ​ក្នុង​តំបន់​អាស៊ី” ​។
អស់រយៈពេលជាង2ថ្ងៃ​មាតិកា​របស់Echelonនឹង​​ជ​ម្រុ​ញ​អោយមាន​ការ​ផ្លាស់​ប្តូ​រនូវរបៀប​ដែល​អ្នក​ធ្វើ​អាជីវកម្ម​។

post-image

អាស៊ី Startup នាទីក្រុងសិង្ហបុរីឆ្នាំ២០១៣

យើងមានសេចក្តីរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៏អាស៊ី Startup ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៤និង ទី៥ខែមេសានាក្រុង Biopolis ។
ព្រឹត្តិការណ៏នេះបានរៀបចំដោយ Tech in Asia នៅក្នុសន្និសិទ្ធនេះមានរយៈពេលពីរថ្ងៃដោយមានការចូល រួមពីសំណាក់សហគ្រិន អ្នកវិនិយោគ អ្នក​ផ្សព្វផ្សាយនិងអ្នកចូលចិត្តផ្នែកបច្ចកវិទ្យា។ ការដាក់បង្ហាញ Startup ជុំវិញទូទាំងតំបន់អាស៊ីហើយចំរាញ់យកតែផលិតផលនិងសេវាកម្មណាដែលទើបនឹងបង្កើងឡើងថ្មីៗ ។
ចំពោះ Geeks នៅក្នុងប្រទេសកម្ពុជាគឺយើងជំរុញទៅលើប្រព័ន្ធអ៊ីកូស៊ីស្តែម ស្តាតអាប់ (ប្រព័ន្ធរបកគំហើញ ថ្មីនៃបច្ចេកវិទ្យា) ដែលពួកយើងបានរកឃើញក្នុងព្រឹត្តិការណ៍នេះហើយជាឪកាសមួយដើម្បីចែករំលែកនូវ ការចង់ដឹងនិងបានជួបនូវក្រុមដែលពេញទៅដោយគំនិតច្នៃប្រឌិត​ ។
ព្រឹត្តការណ៍នេះមានលក្ខណៈពិសេសជាច្រើន ឯការធ្វើបទបង្ហាញបាននាំអោយយើងរកឃើញការចាប់ ផ្តើមថ្មីមួយ (New Startup) ដើម្បីអោយមានភាពជឿនលឿនទៅលើក្រុមហ៊ុនតិចណូឡូជីអោយកាន់តែ មានឈ្មោះបោះសំលេងហើយក៏ដើម្បីនឹងស្តាប់នូវរឿងរ៉ាវផ្សេងៗ​មកពីបណ្តាមនុស្សម្នានៅក្នុងសហគមន៍ អាស៊ានផ្នែកបច្ចេកវិទ្យា ។
នៅវេទិការ Startup ​ធ្វើអោយមានការសួរដេញដោលរកនូវផលិតផលរៀងៗ​ខ្លួនដែលបានលើកយកមក​។ ហើយអ្នកដែលឈ្នះក្នុងឆ្នាំនេះត្រូវបានទៅលើ​ក្រុមដែលមកពីក្រុងហុងកុង (Hong Kong Startup) “Lots of Buttons” ដែល​ជាវេបសាយពាណិជ្ជកម្មមួយសំដៅទៅរកការលក់ប៊ូតុងតាមអនឡាញនៅ​ជុំវិញពិភពលោក ។
យើងកំពុងសំលឹងមើលទៅថ្ងៃខាងមុខទៅលើការបោះពុម្ភបន្តបន្ទាប់នៅក្នុងទីក្រុងហ្សាកាតាហើយយើងជឿជាក់ថានឹងមាន​ Startup ជាច្រើនដែលមកពីប្រទេសកម្ពជានៅទីនេះក្នុងឆ្នាំក្រោយ ។

back to top BACK TO TOP