ចាប់ផ្តើមអាជីវកម្ម

Startup Cambodia, Startup Asia, Startup news cambodia, Startup news Asia

post-image

ព្រឹត្តិការណ៍ Startup Asia នៅប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍ Startup Asia បានវិលមក​វិញ​ហើយ ! ព្រឹត្តិការណ៍នៅលើក​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី 7-8 ខែ​ឧសភា​ ដែល​មាន​ប្រធានបទ​​ផ្តោ​ត​ទៅ​លើ​បច្ចេកវិទ្យា Ecosystem ​នៅ​ទូទាំង​តំបន់​អាស៊ី​។
Startup Asia ​គឺ​ជា​សន្និសីទ​បច្ចេកវិទ្យា​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរដង​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​សិង្ហបុរី​និង​ឥណ្ឌូ​នេ​ស៊ី​។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​គេហទំព័របច្ចេកវិទ្យា​ TechinAsia.com
ព្រឹត្តិការណ៍​នេះ​មានការចូលរួមពី​អ្នកចាប់ផ្តើមអាជីវកម្ម ​អ្នកគ្រប់គ្រង​ឧស្សាហកម្ម ​អ្នក​សរសេរ​ប្លុក ​និង មាន​ស្ថាប័ន​ផ្សេងៗទៀតជា​ច្រើននៅក្នុងជំនួប​ Asian tech Ecosystem ​។
ជា​ធម្មតា​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការលើកឡើងផ្សេងៗ​គ្នាជាច្រើន (នៅ​ក្នុង​សេចក្តី​បន្ថែម​ទៅលើ​សន្និសីទ​)​:

Hackathon​: ជាការ​ប្រកួត​ Hack ដែលអ្នកនឹង​ត្រូវបង្កើត​កម្មវិធី​ថ្មី​ជា​មួយ​ក្រុម​របស់​អ្នក​។
ចុះឈ្មោះ នៅ​ទីនេះ ដោយ​ឥត​គិត​ថ្លៃ
Startup Arena: ​: ជួបជាមួយអ្នកចាប់ផ្តើមអាជីវកម្មចំនួន 10​ រូប​​មកពីតំបន់ផ្សេងៗគ្នា ប្រកួត​ប្រជែង​នៅ​ក្នុង​ Startup Arena ដើម្បី​ឈ្នះទឹកប្រាក់ចំនួន 10.000 ដុល្លារ​សហរដ្ឋ​អាមេរិក​។ សូម​ចុច ​ទីនេះ ដើម្បី​ចុះឈ្មោះបស់​អ្នក

ការ​ណាត់ជួបវិនិយោគិន​
ជួប​ជាមួយ​អ្នក​សរសេរ Blog
ការ​តាំង​ពិព័រណ៍​អាជីវកម្មដើម្បី​​បង្ហាញ​ផលិតផល​ថ្មី​និង​បង្ហាញពីផលិតផលឬនិងសេវាកម្ម​របស់​អ្នក​!
តាមដាន​ការពង្រីក​ទីផ្សារ ​: ជួប​ជាមួយ​មនុស្សម្នាទាំងឡាយ​និង​ក្រុមហ៊ុនផ្សេងៗ​ដែល​អាច​ជួយ​អោយ​អាជីវកម្មរបស់​អ្នក​រីករាលដាល​ចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ី

សន្និសីទនេះមានការចូលរួមពី​​វាគ្មិន​ដ៏​ល្បីល្បាញ​ជាច្រើន … More

post-image

ការប្រកួតប្រជែងថ្នាក់ជាតិអំពីគំរូពាណិជ្ជកម្មខ្នាតតូចនិងមធ្យមប្រចាំឆ្នាំ 2014

ការប្រកួតប្រជែងនេះត្រូវបានរៀបចំ​ដោយ CIESF និងការចូលរួមជា​ដៃគូ​ជាមួយ​សាកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សាលា ITC និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ​​និង ​ជាមួយ​សាកល វិទ្យាល័យ Waseda នៅ​ប្រទេស​ជប៉ុន​។ ការ​ប្រកួត​សហគ្រិនភាព​នេះគឺ​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ​នៅ​ប្រទេសកម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ​។ នៅ​ថ្ងៃ​នោះ ​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់ព្រាត់នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​មាន 21 ក្រុមមកពី​សាកល​វិទ្យា​ល័​យនានាចូលរួម​ប្រកួត​ប្រជែង​ជា ​៣ ប្រភេទគឺ : ពាណិជ្ជកម្ម​ទូទៅ​ ប​ច្ចេ​ក​វិទ្យា​ និង ​កសិកម្ម​។
ប្រភេទ​នីមួយ​ៗនឹងត្រូវ​បាន​វិនិច្ឆ័យ​ជាលក្ខណៈបុគ្គល​ក្នុង​អំឡុង​ពេលបែងចែក​អ្នកស្តាប់​នៅ​សាលា ITC ។ សម្រាប់​ប្រភេទ​នីមួយ​ៗ ក្រុម​កំពូលៗចំនួន 3 ក្រុមដែលនឹង​​ឆ្ពោះ​ទៅ​កាន់ការ​ប្រកួត​ផ្តាច់ព្រាត់​ដែលធ្វើឡើងនៅ​ CJCC នៅ​ថ្ងៃ​ទី 15 ខែ​កុម្ភៈ​។
សំបុត្រ​សំរាប់ការចូលរូមដោយ​ឥត​គិត​ថ្លៃ​នឹង​មាន​សម្រាប់​ទាំង​ការ​ប្រកួត​វគ្គពាក់​ក​ណ្តា​ល​ផ្តាច់​ព្រាត់​និង​ការ​ប្រកួត​ប្រជែង​វគ្គផ្តាច់ព្រាត់​។
ក្រុម​និស្សិត​បានដាក់ពាក្យ​ប្រកួត​ប្រជែងអាជីវខ្នាត​តូច​និង​មធ្យម​ថ្នាក់​ជាតិរួច​រាល់ហើយ​ដែល​​ផុតកំណត់​នៅថ្ងៃ​​ទី 27 ខែ​តុលា​ឆ្នាំ​ ២០១៣​។ ដំណើរការ​នេះទាមទារ​ឱ្យ​ដាក់​ស្នើ​សំណុំ​បែបបទ​មួយ​ទំព័រ​​រួម​ជាមួយ​និងវីដេអូ​ក្រុមចំនួន 3 នាទី​ដែល​ចែក​រំលែក​តាមរយៈ​គេហទំព័រ YouTube ។ ក្រុមចំនួន​ 24 ដែលល្អបំផុតត្រូវ​បាន​ជ្រើស​ដោយគណៈមេប្រយោគ ហើយ ​សិក្ខា​សាលា​ប​ណ្តុះ​ប​ណ្តាល​និង​ពិគ្រោះ​យោបល់​ជា​ក្រុម​ត្រូវ​បាន​គេ​រៀប​ចំ​សម្រាប់​ក្រុម​ដែល​បាន​ជ្រើស​រើសកាល ពី​ខែ​វិច្ឆិកាឆ្នាំ 2013 ដល់​ខែ​មករា​ឆ្នាំ 2014 នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។
ក្រុម​ដែល​ត្រូវបាន​គេជ្រើសរើស​និង​បញ្ជី​សាកលវិទ្យាល័យ​អាច​រក​ឃើញ​នៅ​លើ​ ទំព័រ … More

post-image

Brainsquare : ជាហ្គេមផ្ដុំរូបមួយ ដែលបានផលិតឡើងនៅក្នុងប្រទេស កម្ពុជា

Brainsquare គឺ​ជាហ្គេមផ្ដុំ​រូបមួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដោយ Sompom​ ដែលជាស្ទូឌីយោ​វីដេអូ​ហ្គេម​មួយ​ដែលទទួល​បានជោគជ័យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។
ហេតុ​អ្វី​បាន​ជាការបញ្ចេញសមត្ថភាពខួរក្បាល​នេះល្អសម្រាប់​អ្នក​?
ដូច​ជា​រាង​កាយ​របស់​អ្នកដែរ​ អ្នក​ត្រូវ​អនុវត្ត​សមត្ថភាពខួរក្បាល​របស់​អ្នក​អោយបាន​ច្រើន​ដង​តាមដែលអាច​ធ្វើ​ទៅបាន​។ ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​បើអ្នកកាន់តែបង្កើត​សកម្មភាព​​ខួរក្បាលនោះ​អ្នកកាន់តែអាច​ការពារពី​ការធ្លាក់ចុះនៃការយល់ដឹងរបស់អ្នកដែលទាក់ទងនិង អាយុរបស់អ្នកបានកាន់តែប្រសើរ​ជាង​មុន​។ ពួក​គេ​ថែមទាំង​ជឿ​ជាក់ថា​អ្នក​អាច​បង្កើន​​នូវ​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​បន្តិចបន្តួច​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ របស់​អ្នក​។ បើតាមការ​សិក្សា​បាន​បង្ហាញ​ថា បើទោះបីជាអ្នកចំនាយពេលវេលាហ្វឹកហាត់ ខួរក្បាលបានត្រឹមតែ 10 នាទី​ក៏ដោយក៏អ្នកអាច​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​និង​អាចបង្កើន​សមត្ថភាពខួរក្បាលបានផងដែរ​។ ជា​លទ្ធផលហ្គេមវាស់ស្ទង់សមត្ថភាពខួរក្បាល​ហាក់ដូច​ជា​​វីតាមីន​ដែលជួយ​ជ​ម្រុ​ញសមត្ថភាព​ខួរ​ក្បាល​របស់​អ្នក ។
តើ Brainsquare យកឈ្នះ​​ហ្គេម​ផ្គុំរូប​ពីជំនាន់មុន​ដោយ​របៀប​ណា​?
ហ្គេមផ្ដុំ​រូប​​ស្តាប់​មើលទៅ​ហាក់ដូចជា​គួរ​ឱ្យ​ធុញ​និង​មិនសប្បាយលេងទាល់តែសោះ​។ ហ្គេម Brainsquare បានណែនាំ​នូវហ្គេម​ផ្ដុំ​រូប​ថ្មី​មួយ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​បទ​ពិសោធ​ន៏​អ្នក​លេង​ហ្គេមជាមួយ​នឹង​ពណ៌​ខុស​គ្នាៗ​ជាង 10 ​ពណ៌​ដែលយើងត្រូវរួមវា​បញ្ចូល​គ្នាតាម​ដែលអាច​ធ្វើ​ទៅ​បាន​​ដើម្បី​បញ្ចប់​កម្រិត​ដ៏​លំបាក​បំផុត​។

វាជាហ្គេម​យុទ្ធ​សា​ស្រ្ត​មួយ
នៅ​ក្នុងហ្គេម Brainsquare តំរូវអោយអ្នក​ដោះស្រាយ​ល្បែង​ផ្គុំ​រូប​​ជាមួយ​នឹង​ការផ្លាស់ទី​រូ​បនោះ យ៉ាងរហ័ស​និង​មាន​ប្រសិទ្ធិ​ភាព​។ ​​អ្នកលេងវា​ដើម្បី​ដោះស្រាយ​ការ​ផ្គុំ​រូប​នៅ​ក្នុង​ចំនួន​នៃ​ការ​ផ្លាស់ទីដ៏​ខ្លី​និង​ចែក​រំលែក​លទ្ធផល​របស់​អ្នក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។
​ជាហ្គេមមួយសំរាប់អ្នករាល់គ្នាដែលបានបង្កើតចេញ​អាជីវកម្មដែលទើបនិងចាប់​ផ្ដើមនៅ​កម្ពុជា
​ស្ទូឌីយោច្នៃប្រឌិត Sompom ​គឺជា​ស្ទូឌីយោ​វីដេអូ​ហ្គេម​​មួយដែលទទួលបានជោគជ័យ​នៅ​ក្នុងប្រទេស​កម្ពុជាហើយ​មាន​ឯកទេសខាងហ្គេម​សម្រាប់ទូរស័ព្ទ​​។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ចំនួនបួននាក់​និង​អ្នក​រចនា​រូបភាព​ម្នាក់​ដែល​ខិតខំធ្វើ​ការយ៉ាង​លំបាក​ដើម្បីសំរេចកិច្ចការនេះ​។ មក​ដល់​ពេល​នេះ​ពួក​គេ​បាន​បង្កើតហ្គេម Numbees​ ជាប្រភេទហ្គេមម្យ៉ាងដែលជួយបង្វឹកខួរក្បាល​របស់​អ្នក​និង​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាព​រីករាយក្នុង​ពេលតំនាលគ្នា​។ ជាមួយនិង Numbees ដែលជា​ហ្គេម​នៃពិភព​គណិតវិទ្យា​បានផ្តល់​អោយអ្នកនូវ​ការ​ចងចាំ​យ៉ាងល្អ​ជាមួយនឹងការ​សាកល្បងចងចាំលេខ 1,2,3 ។
ចូរក្រឡេកមើលហ្គេម Brainsquare នៅក្នុងវីដេអូខាងក្រោម :

post-image

ពី Startup Weekend ចូលទៅកាន់ GSB : Kitsnap

បើ​ទោះ​បី​ជា​ Kitsnap មិនទទួល​បានចំណាត់ថ្នាក់កំពូលទាំងបីនៅ​អំឡុង​ពេល​ Startup Weekend Cambodia ​2013 ក៏ដោយ ក៏ក្រុម​នេះ​នៅតែសម្រេច​ចិត្ត​បន្ត​ដំណើរ​ទៅមុខ​ទៀត​ហើយ​បាន​ចូលទៅកាន់ Global Startup Battle in the innovators circle ។
អ្នក​ច្នៃ​ប្រឌិតដែលស្ថិតនៅក្នុង​រង្វង់​នោះត្រូវ​បាន​គេ​ផ្តល់អោយនូវ​ domain .CO ហើយ​បាន​អញ្ជើញ​ក្រុម​ Startup Weekend ទាំងអស់​ដែល​បាន​ចាប់​ផ្តើ​ម​ពី​គំនិត​របស់​ពួក​គេ​នៅ​លើ​ domain .CO ដើម្បី​ចូល​រួមប្រកួតប្រជែង​។ ​ឱកាសនេះ​បាន​ផ្តល់​អោយអ្នកប្រកួត​ប្រកួត​ប្រជែងនូវ​ឱកាស​ដើម្បី​ឈ្នះ​វង្វាន់សំរាប់ការ​ធ្វើ​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​ : LeWeb Paris ឬ Eric Reis’ Lean Startup Conference ។
ដើម្បី​មាន​ឱកាស​ចូល​ទៅ​ក្នុង​រង្វង់​ GSB បាន​ក្រុមទាំងឡាយ​ត្រូវ​ធ្វើ​វីដេអូបទ​បង្ហាញ​មួយ​អំពី គំនិត​របស់​ពួក​គេ​ដែល​ក្រុម Kitsnap ​ធ្វើបានត្រឹមត្រូវក្នុងរយៈពេល 24 ម៉ោង​នៅ​ចុង​បញ្ចប់​នៃ​ Startup Weekend កម្ពុជា :

នៅ​ថ្ងៃ​ទី 11 ខែ​ធ្នូ​ លទ្ធផល​ក៏បាន​មក​ដល់ ហើយ Kitsnap ក៏ត្រូវ​បានគេ​ប្រកាសថា​ជា​ផ្នែក​មួយ​នៃបញ្ជីបេក្ខភាពនៃក្រុមទាំង 15 នៅ​ក្នុង​ប្រភេទនៃការ​ច្នៃ​ប្រឌិត ។
លទ្ធផល​ចុង​ក្រោយនៃការប្រកាសអ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ចេញនាពេល​ឆាប់ៗនេះ​ ហើយ​យើងពិតជាមាន​មោទនភាព​ខ្លាំង​ណាស់នៅ​ក្នុង​ការ​រាប់​បញ្ចូល​ក្រុម​កម្ពុជា​ក្នុង​ចំណោម​ដៃ​គូ​ប្រកួត​ប្រជែងដែលជាប់បញ្ជីបេក្ខភាព … More

post-image

ព្រឹត្តិការណ៍ Startup Weekend នៅប្រទេសកម្ពុជាដើម្បីចូលទៅកាន់ GSB : Peeler

ចំណាត់ថ្នាក់លេខពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍ Startup Weekend នៅក្នុងប្រទេស​កម្ពុជា​ឆ្នាំ 201​​3 នោះគឺ​ Peeler ជា​ឧបករណ៍​ដែល​អនុញ្ញាត​ឱ្យយើងអាចតាមដាន​នូវអ្វី​ដែល​មនុស្សទាំងឡាយ​និយាយ​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដនិង​នៅ​ក្នុង​កន្លែង​តែមួយ​។
បញ្ហា​
អ្នក​អាច​ចំណាយ​ពេល​រាប់​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​ពិនិត្យមើល​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​អ៊ីនធើណេតអំពី​ម៉ាកផលិតផល​មួយ​។ វាជា​ការ​ពិត​ណាស់​ដែលថា:

មាន​ការ​កើន​ឡើងនៃចំនួន​​មនុស្ស​ដែល​ពិភាក្សា​អំពី​ម៉ាក​ផលិតផល​នៅ​លើ​ប​ណ្តា​ញ អ៊ីនធើណេត

បើ​យោង​ទៅតាម​ការ​ស្ទង់​មតិ​មួយ​លើ​ប​ណ្តា​ញអ៊ីនធើណេត”មានមនុស្សជាង 55​% ​ចំនាយ ពេលអនឡាញ​​ដែលបាន​ពិភាក្សា​អំពី​រឿងរ៉ាវនានា​អំពី​ម៉ាក​ផលិតលនិង​សេវាកម្ម​របស់​ពួក​គេ​។វេ​ប​សាយ​ប​ណ្តា​ញ​សង្គម​នានាបាន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​​នេះ (ប្រភព: http://fr.slideshare.net/amitkapoors/what-people-talk-about-online-26933498 ) ។ ជាមួយ​នឹង​វត្តមាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ​ចំនួន​នេះ​ទំនង​ជា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

ម៉ាស៊ីន​ស្វែងរក​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដាន​នូវអ្វី​ដែល​មនុស្ស​បាន​និយាយ​នោះទេ

នៅ​ពេល​ដែល​ស្វែង​រក​ព័ត៌មាន​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​អ្វីមួយ​​អ្នកតែងតែ​ចូលដោយផ្ទាល់​ទៅ​កាន់ Google​, Mozilla Firefox​, Bing និង​ម៉ាស៊ីន​ស្វែងរក​ផ្សេង​ទៀត​ដើម្បី​វាយ​ឈ្មោះ​ក្នុង​របារ​ស្វែង រក​។
លទ្ធផល​បង្ហាញ​ជា​តំណ​ភ្ជាប់​ជាងរាប់​លាន​ទំព័រ​។

ពិនិត្យ​មើល​ការ​សន្ទនា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីមួយទៅមួយ​​នៅ​ក្នុង​ផ្ទាំងបង្ហាញ​ដែលដាច់​ដោយ​ឡែកពីគ្នាគឺ​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ

ជា​ការពិត​ណាស់​តើមានតំណ​ភ្ជាប់ចំនួនប៉ុន្មាន​ដែលទាក់ទងនឹងម៉ាកផលិតផល​ដែលអ្នកត្រូវ បើកដើម្បី​ស្វែង​រក​ការ​សន្ទនា​នៅលើប​ណ្តា​ញ​អ៊ីនធើណេត ​? ប្រហែលជាមានចំនួន 10 ឬ 20 បណ្តាញដែលជាការខ្ជះខ្ជាយពេល​វេលា​ដ៏សម្បើមមួយ​ ។
ដូច្នេះ​អ្នក​មិន​អាច​រក​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ទាំងឡាយ​និយាយ​​អំពី​សេវាកម្មនិងការ យល់ឃើញលើម៉ាកផលិតផលរបស់​អ្នក​ជា​សាធារណៈ​បាន​យ៉ាង​ងាយ​ស្រួលនោះទេ​។
ដំណោះស្រាយ​នេះគឺ ​: Peeler
Peeler ត្រូវបានបង្កើតឡើងដោយពឺងផ្អែកលើការ​ត្រួតពិនិត្យ​ដោយ​ផ្ទៃ​បង្ហាញ​ឌីជីថល​មួយ​ជា​កន្លែង​ដែលអ្នកជំនួញទាំងឡាយអាច​ចូល​ដំណើរ​ការគ្រប់ប​ណ្តា​ញ​សង្គម​ទាំង​អស់​​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​នៅ​ក្នុង​កន្លែង​តែមួយ​នៅ​ក្នុង​ពេល​វេលា​ដ៏ពិត​ប្រាកដ៏​ហើយ​ជ្រើស​រើសទិន្នន័យ​ដែលពាក់ព័ន្ធ​បំផុត​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។
អ្នក​ប្រើ​ប្រាស់​អាចសំរង់​ការ​ជ្រើស​រើស​ក្នុង​ការ​បង្កើត​របាយការណ៍​សង្ខេបនៅ​ក្នុង Excel ឬ​ឯកសារ​ប្រភេទ PDF … More

back to top BACK TO TOP