កម្មវិធី Startup Weekend ផ្តោតលើវិស័យអប់រំនៅរាជធានីភ្នំពេញ

កម្មវិធី Startup Weekend បានវិលត្រឡប់មកវិញហើយសម្រាប់ឱកាសមួយទៀតដែលមានរយៈពេល 54 ម៉ោងនៅចុងសប្តាហ៍! កម្មវិធីនៅលើកនេះនឹងត្រូវផ្តោតលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅឯសាលជាន់លើបំផុតនៃអគារពាណិជ្ជកម្ម Raintree ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 18 ខែកញ្ញា។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំនូវមនុស្សគ្រប់ប្រភេទដែលមានចំណង់ចំនូលចិត្តដូចគ្នាអំពីការធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានទៅលើវិស័យអប់រំ។ នាចុងសប្តាហ៍នោះ អ្នកចូលរួមនឹងត្រូវបានគេផ្តល់ឪកាសក្នុងការចែករំលែកគំនិត ការបង្កើតក្រុម ការបង្កើតផលិតផល ហើយការពិតណាស់ គឺការចាប់ផ្ដើមអាជីវកម្មថ្មីដែលទាក់ទងទៅនិងវិស័យអប់រំ ឬ edtech ។

អ្នកចូលរួមនឹងទទួលបានឱកាសដើម្បីទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹកដែលមានបទពិសោធន៍ផ្សេងៗគ្នា។ នៅយប់ថ្ងៃសុក្រនោះ កម្មវិធី Startup Weekend ដែលផ្តោតលើវិស័យអប់រំនេះនឹងចាប់ផ្តើមជាមួយនឹងការបង្ហាញគោលគំនិតដែលមានរយៈពេល 60 វិនាទី។ ការបង្ហាញនេះនឹងបង្កើតអោយមានជាក្រុមតូចៗដើម្បីចាប់ផ្តើមអនុវត្តគោលគំនិតនោះ។ នៅក្នុងអំឡុងពេលនោះ ក្រុមនីមួយៗនឹងត្រូវធ្វើការទៅលើការបញ្ជាក់គំនិតរបស់ពួកគេថាត្រឹមត្រូវដោយការពិគ្រោះយោបល់ជាមួយនិងអ្នកប្រើប្រាស់, ការបង្កើតគំរូនិង បង្កើតផែនការអាជីវកម្ម រួមជាមួយនឹងការបង្ហាត់បង្ហាញពីគ្រូបង្វឹកដែលមានបទពិសោធន៍នៅក្នុងវិស័យអប់រំ។ នៅថ្ងៃអាទិត្យយើងនឹងឃើញមានការធ្វើបទបង្ហាញផលិតផលចុងក្រោយរបស់ពួកគេនៅចំពោះមុខចៅក្រមនិងអ្នកជំនាញ។

ប្រសិនបើអ្នកមានបំណងចង់អោយវិស័យអប់រំមានភាពប្រសើរឡើង ហើយមានគំនិតមួយដើម្បីកែលម្អវិស័យនេះ ដូច្នេះព្រឹត្តិការណ៍នេះពិតជាសាកសមសម្រាប់រូបអ្នក! ដោយមានការចូលរួមពីសំណាក់ អ្នកអប់រំ, អ្នករចនា, អ្នកអភិវឌ្ឍន៍កម្មវិធី, ឪពុកម្តាយ សិស្សនិស្សិតជំនាញពាណិជ្ជកម្ម និង អ្នកជំនាញមិនស្វែងរកប្រាក់កំរៃ,  អ្នកនឹងមានឪកាសបានជួបជាមួយមនុស្សជាច្រើននៅក្នុងសហគមន៍ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមាននៅក្នុងវិស័យអប់រំ ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://www.up.co/communities/cambodia/phnom-penh/startup-weekend/8352 ។