Startup Weekend នៅក្នុងប្រទេសកម្ពុជា

Startup Weekend Cambodia ត្រូវបានគេប្រកាស​ជា​ផ្លូវការធ្វើឡើងជាលើកទីបី​ចាប់ពី​ថ្ងៃទី 22 ខែ​វិច្ឆិកា​ដល់​ថ្ងៃទី 24 ខែ​វិច្ឆិកា​ឆ្នាំ 2013 នៅ Yellow Tower ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

startup weekend cambodia

សម្រាប់​កំណត់​ត្រា​នេះ​ Startup Weekend បាន​ប្រមូល​មនុស្សជាច្រើន​ដែលមានចំណង់​ចំណូល​ចិត្ដ​ផ្តួចផ្តើមគំនិតធ្វើជាសហគ្រិន​។ Startup Weekend ​ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្តាទី​ក្រុង​នានានៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ក្នុង​ការ​ប្រណាំងប្រជែងរយៈពេល54ម៉ោង ​អ្នក​ចូលរួម​បានបង្វែរ​គំនិតរបស់ពួកគេអោយ​ចូល​ទៅ​ក្នុង​គម្រោង​ពិត​ប្រាកដ​មួយនិង​បាន​បញ្ចប់​ឡើងដោយការការពារគំនិតរបស់​ពួក​គេ​ដោយនៅ​ចំពោះ​មុខ​គណៈកម្មការ។តាមការកំណត់នៃការនៃ​ការ​ប្រកួត​ប្រជែង​នោះ Startup Weekend គឺ​ជា​ពេល​វេលា​មួយ​​ដែល​សហគ្រិន​ទាំងអស់អាចស្វែង​រក​​ដំបូន្មាន​ ការ​បំផុស​គំនិត​និង​ការ​លើក​ទឹក​ចិត្ត​ដែលអាចនិងសំរេចនូវតំរូវការ​​គ្នាទៅវិញទៅមក​ហើយ​ក៏​ទទួល​បាន​ដំ​បូ​នា​ន​ពី​អ្នកដឹក​នាំដែលមានបទពិសោធន៍ផងដែរ ។ ព្រឹត្តិការណ៍​ទាំង​នោះ​បាន​ប្រមូល​ផ្តុំមនុស្ស​ដែល​មាន​ជំនាញ​ខុសៗគ្នាជាច្រើន​ចាប់ពី​អ្នកជំនួញ​ដល់អ្នកគ្រប់​គ្រង​គម្រោងនិង​អ្នក​រចនា​វ៉ិ​ប​សាយ​ ដែលជា​លទ្ធផល​នៅ​ក្នុង​បទ​ពិសោធន៍​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ Startup Weekend ក្លាយ ទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុង​ការ​ជំនះ​រាល់បញ្ហា​ប្រឈម​នានា​​។

ដោយមានបំណងក្នុង​ការ​ចែក​រំលែកនូវ​ការ​បំផុស​គំនិត​នេះ យើង​មាន​សេចក្តី​រីករាយ​ដែលបាន​ឮ​ពី​លោក Michael Yockney​  ជាអ្នក​ឈ្នះ Startup Weekend Cambodia លើក​ទី២នៅក្នុង​ឆ្នាំ 2012 ជាមួយ​នឹង​គម្រោង​របស់​លោក​ «ពាក្យ​រាប់រយ​» ​ហើយ​លោក David Wilkie​ ជាអ្នក​ឈ្នះនៅក្នុង​ Startup Weekend Cambodia លើកទី 1 នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2011 ជាមួយ​នឹង​គម្រោង​ «Chibi»​ របស់លោក ។ អ្នកចង្អុលបង្ហាញទាំងនេះ​នៃ Cambodian Startup Weekend ​បាន​ចែក​រំលែក​ជាមួយនិងអត្ថ​ប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន​ពី​បទ​ពិសោធ​នេះ​រួម​ជាមួយ​នឹង​ដំបូន្មាន​របស់​ពួក​គេ​សម្រាប់​អ្នក​ចូលរួម​នា​ពេល​អនាគត​។

Geeks in Cambodia : តើលោក​​យល់ឃើញយ៉ាងណាដែរពី SW Cambodia កាលពីលើកដំបូង ហើយហេតុផលអ្វីដែរដែលជំរុញឱ្យលោករួមចំនែកនៅក្នុងព្រឹត្តិការណ៍នេះ ?

លោក David : ខ្ញុំ​បាន​ដឹង​អំពី SW Cambodia តាម​រយៈ​មិត្ត​ភក្តិ​របស់​ខ្ញុំម្នាក់លោក Darren Jensen ដែលជាអ្នករៀបចំ​នាំមុខគេកាលពី 2 ឆ្នាំ​មុន​។ លោក​បាន​លើក​ទឹក​ចិត្ត​អោយ​ខ្ញុំចូលរួមក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឱ្យខ្ញុំ​មាន​គំនិត​រស់រវើកនិង​រក​ឃើញ​ក្រុម​មួយ​ដែលមាន​សក្តា​នុ​ពល​។

លោក Michael​ : ខ្ញុំ​បានដឹងអំពី SW Cambodia នៅ​ពេល​ដែលខ្ញុំ​​បាន​ជជែកជាមួយលោក Darren នៅ​ក្នុងកម្មវិធី Nerd Night នៅ​ភ្នំពេញ​។ វាជាព្រឹ​ត្ត​ការណ៍​មួយ​ដែល​មាន​មនុស្សម្នាទាំងឡាយ​អាចនិយាយពីអ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍​។

Geeks in Cambodia : តើលោកអាចសរុបមតិលើគម្រោងរបស់លោកបន្តិចបានទេ ?

លោក David : Chibi គឺ​ជាសេវាណាត់​ជួបគ្នានិងជែក​កំសាន្តតាមទូរស័ព្ទ​ដែល​អាច​ជួយអោយ​អ្នក​អាចស្វែង​រក​មិត្ត​ភក្តិ​ថ្មីបាន​។

លោក Michael : គម្រោង​របស់​ខ្ញុំ​គឺ​ជា​កម្មវិធីទូរស័ព្ទសម្រាប់​ការ​រៀន​ 100 ពាក្យ​សាមញ្ញ​ៗបំផុត​នៅ​ក្នុង​ភាសា​ថ្មី​មួយ​។ ពាក្យ​ទាំងនោះ​គឺជាពាក្យដែលគេប្រើដែលមាន​ភាគរយ​ដ៏ច្រើនប្រមាណ 50% ជាពាក្យសរសេរនិង 30​% ជាពាក្យ​និយាយ​) ដូច្នេះ​ការ​រៀន​វាជាមួយនិង​ឃ្លា​ដ៏​សំខាន់ៗ​មួយ​ចំនួន​ដោយ​ប្រើ​ពាក្យ​ទាំង​នោះ​ផ្តល់​ឱ្យ​អ្នកដែលទើប​ចាប់ផ្តើមរៀន​ជា​មួយនិង​ល័ក្ខខ័​ណ្ឌ​ដ៏​ល្អ​​ដើម្បី​ចាប់​ផ្តើ​ម​រៀន ។

Geeks in Cambodia : នៅក្នុងគំនិតរបស់លោកតើអ្វីដែលជាចំណុចខ្លាំងក្នុងក្រុមរបស់លោក / គម្រោងអ្វី​​ដែលធ្វើឱ្យលោកឈ្នះនៅក្នុងការប្រកួតប្រជែងនេះ ?

លោក David : យើង​មានសមាជិក​ក្រុមចំនួន​​៤នាក់​​ដែល​ជា​ចំនួនដ៏​ល្អមួយ។ ប្រសិន​បើ​ក្រុម​របស់​អ្នក​ធំ​ពេក​វា​​មាន​ការ​លំបាក​មួយក្នុង​ការ​រៀប​ចំចាត់ចែង​មនុស្ស​និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​។ លើស​ពី​នេះ​ទៅទៀត​នៅ​ក្នុង​ក្រុម​របស់​យើងក៏​មានភាពសម្បូរ​បែប​ណាស់ដែរ​។យើង​មានអ្នកទី​​ផ្សារម្នាក់​ជាអ្នក​ដែ​ល​មាន​បទ​ពិសោ​ធ​ន៍​ក្នុង​ការ​ផ្ញើ​សារ​ជា​អក្សរ​និង​ប​ច្ចេ​ក​វិទ្យា​ទូរស័ព្ទ​ដៃ ​និង​អ្នក​ឌីហ្សាញម្នាក់​។ គួរ​បញ្ជាក់​ផង​ដែរថាលោក Mike Gaetner ​ជាមនុស្សសំខាន់ខ្លាំង​ណាស់​សំរាប់ពួកយើងដែល​ផ្តល់អោយយើង​នូវតំបូន្មានដ៏ល្អៗជាច្រើន។

លោក Michael : យើង​ពិតជាមាន​សំណាង​ណាស់ដែលមានលំដាប់ថ្នាក់ល្អ​នៃ​ជំនាញ​នៅ​ក្នុង​ក្រុម​របស់​យើង​ មានអ្នកប​ច្ចេ​ក​ទេស​ អ្នកលក់ អ្នក​​ទីផ្សារ​ អ្នក​រចនា​ក្រាហ្វិក និងអ្នកជំនាញខាងភាសា។ ជំនាញ​ទាំង​នោះ​ផ្តល់ឱ្យ​យើង​នូវកិច្ចការជាច្រើន​ប្រភេទ​ជាមួយនិងកង្វល់តិចតួច។ គម្រោង​នោះមានលក្ខណៈ​សាមញ្ញ​ដោយ​មាន​ចក្ខុវិស័យនិងយុទ្ធ​សា​ស្រ្ត​ច្បាស់លាស់និង​អាច​វាស់វែងចំនែក​ទីផ្សារ​​បាន​យ៉ាង​ងាយស្រួល​ ។

Geeks in Cambodia : តើអ្វីដែល SW​​ Cambodia  បានផ្តល់បទពិសោធន៍ទៅឱ្យលោក ? ហេតុអ្វីបានជាគេគួរចូលរួម ?

លោក David   : សំរាប់​ខ្ញុំការ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ SW Cambodia ធ្វើ​ឱ្យ​ខ្ញុំ​មាន​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​និង​ការបណ្តុះ គំនិត​របស់ខ្ញុំ​។ វា​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សំរាប់ពង្រីកប​ណ្តា​ញ​និង​ជួបជាមួយ​មនុស្ស​ថ្មីៗ​។ ប្រសិន​បើ​អ្នកជា​សហគ្រិន​មួយរូប​ ហើយមានគំនិត​មួយរួច​ជាស្រេចនោះ​ ​SW ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​អ្នក​ដើម្បី​ធ្វើ​ឱ្យ​អ្នកអាចបញ្ចេញពីគំនិតនោះ​។ បើទោះជា​អ្នក​មិន​មាន​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ក៏ដោយ ​ក៏អាច​ចូល​រួម​នៅក្នុង​ក្រុម​ដទៃ​ទៀតនិង​ផ្តល់​នូវ​ជំនាញ​របស់​អ្នក​ដើម្បីយក​ឈ្នះ​ក្នុងការ​ប្រកួត​។

លោក Michael : ខ្ញុំ​បាន​ចូលរួច SW ក្នុងគោលបំណង​ដើម្បី មើល ស្តាប់ ​និង​​រៀន​តាមដែលអាច​ធ្វើទៅ​បាន​។ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ដើម្បីនិយាយ​ជាមួយ​ក្រុម​ដទៃ​ទៀតនិងណែនាំពី​ការងារ​នៅ​លើ​គម្រោង​របស់​ខ្ញុំ។​ ចុង​ស​ប្តា​ហ៍​នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ពី​របៀប​ដើម្បីទទួល​ស្គាល់​និង​វាយ​តំលៃ​ពី​ឱកាសយ៉ាងរហ័ស​ ។​

Geeks in Cambodia: តើអ្វីជាអនុសាសន៍របស់លោកសម្រាប់អ្នកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ?

លោក David : ប្រសិន​បើ​អ្នក​កំពុង​តែចូលរួម SW ដើម្បី​ព្យាយាម​យក​ឈ្នះ​នោះ វា​ជាការបណ្តុះគំនិតមួយដែលធ្វើបទ​បង្ហាញ​នៅថ្ងៃ​អាទិត្យ​។ អ្នក​អាច​ចំណាយ​ពេល​នៅ​យប់​ថ្ងៃ​សុក្រ​និងយប់​ថ្ងៃ​សៅរ៍​ដើម្បីធ្វើការដុះខាត់គំនិត​របស់​អ្នក​ បើ​អ្នកកាន់តែ​អនុវត្ត​នោះអ្នកកាន់តែមានឱកាស​ល្អ​​ជាង​មុន​​ដើម្បី​ឈ្នះ​។

លោក Michael : សម្រាប់​មនុស្ស​ដែល​បាន​ចូលរួម​​កំពុង​តែ​ស្វែង​រក​ពេល​វេលា​សម្រាប់​ការប្រកួតប្រជែង​ផ្តោ​ត​លើ​ការបណ្តុះ​គំនិត​ជា​ជាង​ការ​បង្កើតផលិតផល​និង​ធ្វើ​បទ​បង្ហាញ​ចុង​ក្រោយ​របស់​អ្នក​​។ ប៉ុ​ន្ដែ​ពិតណាស់ថា​ដើម្បី​ទទួល​បានអ្វីជាច្រើន​នៅក្នុងព្រឹត្តិការណ៍​នោះគឺការនិយាយ​ទៅ​កាន់​មនុស្ស​ទាំងឡាយ ​រៀន​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន និងស្វែងរកនរណា​ម្នាក់​ដែល​អ្នក​អាច​នឹង​ចង់​ធ្វើការ​ជាមួយ​នៅ​ថ្ងៃ​អនាគត​។

សូម​អរគុណយ៉ាងកក់ក្តៅ​​ចំពោះ​លោក Michael និងលោក David សម្រាប់ការចំនាយ​ពេល​វេលា​របស់​ពួក​គេ​ហើយ​យើង​សង្ឃឹម​ថា​នេះ​នឹង​ជ​ម្រុ​ញ​អោយមនុស្ស​ជា​ច្រើន​ចង់​ចូល​រួមនៅក្នុងព្រឹត្តិការណ៍​នេះ ! ប្រសិន​បើ​អ្នក​មិនទាន់បានចូលរួមនៅឡើយ​ទេ​ អ្នក​អាច​មើល​វីដេអូ​​អំពី Startup Weekends ខាង​ក្រោម​ដែលធ្វើអោយអ្នក​ចាប់​អារម្មណ៍​ !

Startup Weekend – Full from Eighteen Eighty on Vimeo.