ពត៌មានអាជីវកម្មថ្មីៗ! ដោយ Geeks នៅក្នុងប្រទេសកម្ពុជា

យើងមានដំណឹងដ៏គួរឱ្យរំភើបមួយនៅ Geeks in Cambodia! ក្រុមការងារយើងបានខិតខំយ៉ាងខ្លាំងនៅឆ្នាំនេះដើម្បីនាំយកនូវលក្ខណៈពិសេសមួយចំនួនចូលទៅក្នុងគេហទំព័ររបស់របស់យើង ដូចដែលយើងបានប្រកាសកាលពីខែមុនអំពី ពត៌មានអាជីវកម្មថ្មីៗ! ដោយ Geeks នៅក្នុងប្រទេសកម្ពុជា នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ!

បន្ទាប់ពីគេហទំព័ររបស់យើងត្រូវបានដំណើរការអស់រយៈពេលជាង 3 ឆ្នាំមក យើងបានជួបជាមួយមនុស្សអស្ចារ្យជាច្រើន និងទទួលបានយោបល់ត្រលប់ពីមិត្តអ្នកអាននិងដៃគូរបស់យើង ហើយយើងបានកំណត់នូវតម្រូវការសម្រាប់សហគមន៍ក្នុងតំបន់ដូចខាងក្រោម:

  • មានតម្រូវការសម្រាប់ពត៌មានបន្ថែមនិងការគាំទ្រចំពោះអ្នកទាំងឡាយណាដែលមានបំនងចង់ក្លាយជាសហគ្រិននៅក្នុងប្រទេសកម្ពុជា។
  • មានតម្រូវការសម្រាប់ការកំណត់អត្តសញ្ញាណបន្ថែមទៀត និងការភ្ជាប់ទំនាក់ទំនងនៅក្នុងចំណោមភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា។
  • មានតម្រូវការសម្រាប់ការយល់ដឹងបន្ថែមទៀតដែលនឹងត្រូវបានផ្តល់ទៅឱ្យសហគ្រិននៅក្នុងគោលបំណងដើម្បីបំពេញការខ្វះខាត មុនពេលដែលពួកគេអាចឈានទៅកាន់ភាគីពាក់ព័ន្ធសមស្របណាមួយ។

នេះគឺជាមូលហេតុដែលយើងបានចាប់ផ្តើមធ្វើការអភិវឌ្ឍន៍បន្ថែមទៅលើគម្រោង Geeks in Cambodia នាពេលបច្ចុប្បន្ន ដោយពឹងផ្អែកលើលក្ខណៈពិសេសនិងមុខងារដូចខាងក្រោមនេះ:

“តើនរណាជានរណា” នៅក្នុងទិដ្ឋិភាពអាជីវកម្មថ្មីក្នុងតំបន់ សម្រាប់សហគ្រិនក្នុងការស្វែងរកធនធានត្រឹមត្រូវ និងភាគីពាក់ព័ន្ធដើម្បីកំណត់អត្តសញ្ញាណយ៉ាងច្បាស់លាស់អំពីដៃគូររបស់ពួកគេ។

មូលដ្ឋានទិន្នន័យអំពីអាជីវកម្មថ្មីក្នុងតំបន់ និងគម្រោងអាជីវកម្មថ្មីក្នុងដំណាក់កាលដំបូងសម្រាប់វិនិយោគិនក្នុងការតាមដានទៅលើការរីកចម្រើន។

ផ្នែករបកគំហើញ សម្រាប់សហគ្រិនក្នុងការចូលទៅតាមរយៈមូលដ្ឋាននៃភាពជាសហគ្រិន សាកល្បងការត្រៀមខ្លួនរបស់ខ្លួន និងកំណត់ជំហានបន្ទាប់ដើម្បីអនុវត្ត។

មជ្ឈមណ្ឌលធនធាននៅលើបណ្តាញ សម្រាប់សហគ្រិនដើម្បីស្វែងយល់ជាមូលដ្ឋាននៅក្នុងវិធីដ៏រីករាយមួយ។

ជំនួយពីគ្រូបង្វឹក ដោយការផ្តល់ដំបូន្មានកំពូលៗរបស់ពួកគេលើភាពជាសហគ្រិន។

ពត៌មានអាជីវកម្មថ្មីៗ! ដោយ Geeks នៅក្នុងប្រទេសកម្ពុជា គឺជា ”ជំហានសូន្យ” មុនពេលចាប់ផ្តើម ដំណើរជាសហគ្រិន ដែលជាធនធានអនឡាញ 100% មុនពេល incubation នៅក្នុងប្រទេសកម្ពុជា!

Startup! By Geeks in Cambodia

Startup! By Geeks in Cambodia

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែម និងទទួលបានដំណឹងថ្មីៗនៅលើការចាប់ផ្តើម ពត៌មានអាជីវកម្មថ្មីៗ! ដោយ Geeks នៅក្នុងប្រទេសកម្ពុជា, សូមរក្សាការតាមដានដោយចុះឈ្មោះ នៅទីនេះ !