ព្រឹត្តិការណ៍ Startup Asia សិង្ហបុរីឆ្នាំ 2014: ថ្ងៃអាពាពិពាហ៍ដ៏ធំមួយជាមួយនិង Wedding.Com.My

ពិធី​អា​ពា​ហ៍​ពិពាហ៍​គឺ​ជា​រឿង​ដ៏​ធំ​មួយ​និង​អត្ថន័យនៃពាក្យថា​ “ធំ​” នៅ​ទីនេះ​គឺ​ដូចគ្នាទៅ​និងជា​កិច្ចការ​ដ៏​ធំ​មួយជាមួយ​នឹង​ដំណាក់​កាលជាច្រើន​ ដែលជាញឹក​ញាប់​ចេញជាលទ្ធផល​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃ​ការ​ធ្វើ​ផែនការ​និង​ថ្ងៃ​ប្រារព្ធ​ពិធី​។

អាជីវកម្ម​ម៉ាឡេស៊ី​ Wedding.Com.My បានទទួល​ស្គាល់​ការ​ពិត​​ថា​ ការ​រៀបការ​មិន​ត្រូវ​ការអោយមាន​ភាព​ស្មុគស្មាញពេក​ទេ​។ ជាមួយ​នឹង​បំណង​ប្រាថ្នា​ដ៏​សាមញ្ញជូនចំពោះ​ស្ត្រី​នៅ​ក្នុង​ផែន​ការ​អា​ពា​ហ៍​ពិពាហ៍​របស់​ពួក​គេ​ ពួក​គេ​ផ្តល់​នូវ​វេទិកានៅ​លើ​ប​ណ្តា​ញ​មួយ​ដើម្បីផ្សព្វផ្សាយអ្នក​លក់​និង​អ្នក​ប្រើ​ប្រាស់នៅ​ក្នុងរចនាបទ Pinterest សម្រាប់ “​គ្រប់​កិច្ចការអា​ពា​ហ៍​ពិពាហ៍ទាំងអស់​»​​។ ដោយមានក្រុមនៃប្រភេទ​អា​ពា​ហ៍​ពិពាហ៍​ 23 ផ្សេងៗ​គ្នា ពណ៌ផ្ទាល់ខ្លួនចែកចេញជា 13 ផ្នែក​​និងមាន​ប្រាំពីរ​ប្រធានបទរាប់ចាប់ពី​ជាតិសាសន៍រហូតដល់​រចនាប័ទ្ម​សម័យកាល​។

The team behind Wedding.Com.My, with Petrina (bottom left) and Kelvin (top right). / Photo Credits: Wedding.Com.My

The team behind Wedding.Com.My, with Petrina (bottom left) and Kelvin (top right). / Photo Credits: Wedding.Com.My

គូរអាពាហ៍ពិពាហ៍ដែលរៀបការ​នៅ​ពី​ក្រោយ​វេ​ប​សាយ​នេះមិនទាន់​មាន​ផែន​ការ​ធំៗ​សម្រាប់ Wedding.Com.My នៅ​ឡើយ​ទេ​។លោក Kelvin និងលោក Petrina Goh បាន​ពន្យល់​ថា​ផែនការ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​ដើម្បី​ផ្ដល់​នូវ​គោល​ដៅ​លើ​ប​ណ្តា​ញ​មួយ​ដែល​នឹង​តាមដាន​ពីដំណើររបស់​ស្រ្តីចាប់ពី​វ័យ​ជំទង់​រហូតដល់នាង​​ក្លាយជា​ម្ដាយ​​។ ដោយការ​ប្រើ​វិបសាយមួយនេះ​ដើម្បី​ចាប់​យក​ទស្សនិកជន​របស់​ពួក​គេ​​ដូចជា​ដំណាក់​កាល​តំបូងនៃការណាត់ជួប​ យុទ្ធ​សា​ស្រ្ត​របស់​ពួក​គេ​គឺ​ផ្អែក​លើ​ការ​អនុវត្តន៍​ជាក់ស្តែង​ជាង​ស្ថិតិ​ពិត​។

លើស​ពី​នេះ​ទៅទៀត​គ្រឹះ​ដ៏​រឹងមាំ​នៃ​ភាព​ជា​ដៃ​គូ​របស់​ពួក​គេ​ត្រូវ​បាន​សាង​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ផែនការ​​អា​ពា​ហ៍​ពិពាហ៍​របស់​ពួក​គេ​។ ពួក​គេ​បាន​ដឹង​ថា​មាន​ធនធាន​ជាច្រើន​​ត្រូវ​បាន​គេ​ស្រង់នៅលើ​ប​ណ្តា​ញ​​​។

Photo Credits: Geeks In Cambodia

Photo Credits: Geeks In Cambodia

ចំនាប់អារម្មណ៍លើ​គេហទំព័រនេះ​ពឹង​ផ្អែក​លើ​ការ​បម្លែង​ពាក្យ​ដំបូន្មានដែលចេញ​ពីមាត់​ចូល​ទៅ​ក្នុង​ធនធាន​ឌីជីថល​ដែល​អាច​ផ្តល់លទ្ធភាពដល់លក្ខណៈ​ពិសេសនេះនៃ​អាពាហ៍ពិពាហ៍​ពិត​ប្រាកដ​។ បទ​ពិសោធ​អ្នក​ប្រើ​ប្រាស់គឺ​ជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​ដ៏​សំខាន់​ដែល​យើងតែង​តែ​​ធ្វើ​ការ​បន្ថែម​ម៉ោង​ដើម្បី​កែ​លម្អ​។ យើង​ដឹង​ថា​ខណៈ​ពេល​ដែល​អ្នក​អាច​ទាក់ទាញ​អតិថិជន​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​យល់​ដឹង​អ្នក​ត្រូវ​ការផ្នែក​ខាង​មុខ​ដ៏​ស្រស់​ស្អាត​មួយ​ដើម្បី​រក្សា​ទុក​ពួក​គេ​។

តើ​​​ពិធី​មង្គលការ​របស់​ពួក​គេ​ដូច​ទៅនិងអ្វីបើ​ប្រៀប​ធៀប​ទៅ​នឹង​អាពាហ៍ពិពាហ៍​​នៅក្នុងក្តីសុ​បិ​ន្ត​របស់​ពួក​គេ​​? ”គំរោងអា​ពា​ហ៍​ពិពាហ៍​របស់​យើង​ចំនាយពេលវេលា​ពីប្រាំមួយ​ខែទៅប្រាំបួន​ខែ​ដើម្បី​រៀបចំ​។ ដំបូន្មាន​ដែលបាន​ភ្ជាប់មកជាមួយនេះ​នឹង​ផ្តល់​ទៅដល់អ្នកដែល​មាន​គំរោង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ផ្ទាល់​ដែលជា​ធម្មតា​មិន​ចំណាយពេល​ច្រើននៅ​លើ​ព្រឹត្តិការណ៍​នេះ​។

Wedding.Com.My នឹង​ត្រូវ​បាន​គ្រោង​នឹង​ពង្រីក​តំបន់​នៅ​ឆ្នាំ​ក្រោយ​ហើយ​ប្រហែល​ជា​ឈាន​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈពេលពីរ​ឆ្នាំ​​ទៀត​ដោយ​សារ​តែ​តម្រូវ​ការ​ក្នុង​ស្រុក​សម្រាប់​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី​មាន។ សូមពិនិត្យ​មើល វេ​ប​សាយ របស់ពួកគេសម្រាប់​ពត៌មានបន្ថែម​ទៀត​ ​!